ចូលចិត្តទំនើប

កាមេរ៉ា Canon ថ្មី ល្អខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 28 Feb, 2019

ក្រុមហ៊ុន Canon បានធ្វើការប្រកាសជាផ្លូវការអំពីផលិតផលកាមេរ៉ាម៉ូដែល EOS RP ជាផលិតផលកាមេរ៉ា Full-Frame Mirrorless ទីពីររបស់ក្រុមហ៊ុនដែលនឹងចូលរួមជាមួយកាមេរ៉ា EOS R ដែលបានចេញលក់កាលពីឆ្នាំមុន។

ពេលនេះ ក្រុមហ៊ុន Canon កាន់តែវាយប្រហារខ្លាំងនៅលើតម្លៃ និងកំពុងបំពេញតាមតម្រូវការអតិថិជនដែលចូលចិត្តកម្មវិធី Mainstreaming។ កាមេរ៉ា EOS RP មានតម្លៃត្រឹមតែ $1,299 សម្រាប់តែតួកាមេរ៉ាមួយប៉ុណ្ណោះ ឬមានតម្លៃរហូតដល់ $2,399 សម្រាប់ឈុត ដែលមានភ្ជាប់ជាមួយ RF-Mount Lens ប្រភេទ 24-105mm។

កាមេរ៉ា EOS RP មាន Sensor ទំហំ 26.2 megapixel ផ្តល់ឱ្យអ្នកនូវកម្រិត Resolution ទាបជាងបន្តិច ធៀបទៅនឹង Sensor ទំហំ 30.3 megapixel របស់ម៉ូដែល R។ ប្រសិនបើអ្នកធ្វើការប្រៀបធៀប Sensor របស់ម៉ូដែល R ទៅនឹងម៉ូដែល 5D Mark IV នៅក្នុងស្រឡាយកាមេរ៉ា DSLR ការប្រៀបធៀបកៀកបំផុតសម្រាប់ម៉ូដែល RP គួរតែជាម៉ូដែល 6D Mark II។ ប្រព័ន្ធ Native ISO ដំណើរការពី 100 ឡើងទៅដល់ 40,000។
យ៉ាងណាមិញកាមេរ៉ាថ្មីមួយនេះនៅតែមានបញ្ហាមួយធំចោទឡើង នោះគឺសមត្ថភាព Crop លើការថតវីដេអូ 4K ។ វីដេអូដែលថតនៅលើកាមេរ៉ា RP ទទួលបាននូវវីដេអូប្រភេទ 4K នៅក្នុងកម្រិត 24 ឬ 25p នៅក្នុងទម្រង់ 8-bit 4:2:2។

ថ្វីត្បិតវាមានគុណវិបត្តិសម្រាប់ការ Crop នៅលើវីដេអូ 4K ក្តី ប៉ុន្តែវានៅតែមានលក្ខណៈពិសេសដ៏ទាក់ទាញមួយចំនួនដដែល។ កាមេរ៉ា EOS RP មាន Electronic Viewfinder ប្រភេទ 2.36 million dot មានប្រព័ន្ធ Dual-Pixel Autofocus (ជាមួយមុខងារ Eye Detection) និងមានអេក្រង់ក្រោយជាប្រភេទអេក្រង់ LCD ដែលអាចបង្វិលចេញក្រៅ និងបង្វែរឆ្ពោះមកខាងមុខបាន។ ទាំង Viewfinder ទំហំ 0.39 inch និងអេក្រង់ LCD ទំហំ 3 inch មានទំហំតូចជាជម្រើសនៅលើម៉ូដែល R ប៉ុន្តែអ្នកនឹងទទួលបានកាមេរ៉ាមានទម្ងន់ស្រាលជាង និងមានទំហំតូចជាងជំនួសវិញ។ ម៉ូដែល RP មានទម្ងន់ 485 ក្រាប ជាមួយនឹងទម្ងន់ SD Card និងថ្មនៅខាងក្នុង។ និយាយសម្តៅដល់ថ្ម ម៉ូដែល RP ប្រើប្រាស់ប្រភេទថ្មខុសពីម៉ូដែល R។ វាប្រើប្រាស់ថ្មីប្រភេទ LP-E17។ រីឯ Touchpad ដ៏ចម្រូងចម្រាស់ដែល Canon បានបំពាក់ដំបូងនៅលើកាមេរ៉ា EOS R មិនមានបង្ហាញវត្តមានទៀតទេនៅលើម៉ូដែល RP ដោយវាត្រូវបានជំនួសដោយ Dial ។

សម្រាប់ការថតរូបសន្លឹក កាមេរ៉ានេះផ្តល់ជូនអ្នកនូវការថតរូបជាប់ៗគ្នា ក្នុងល្បឿនកំណត់ត្រឹមតែ 5fps ប៉ុណ្ណោះ ដូច្នេះវាមិនមែនជាជម្រើសកាមេរ៉ាសម្រាប់អ្នកជំនាញថតរូបកីឡាឡើយ។ មុខងារ Subject Tracking របស់វាក៏មិនសូវខ្លាំងដែរ។ ក្រុមហ៊ុន Canon នៅតែនិយាយថា ក្រុមហ៊ុនកំពុងដំណើរការលើផលិតផលកាមេរ៉ាកម្រិតអាជីព ដើម្បីចូលរួមជាមួយកាមេរ៉ា EOS R និង RP នាពេលអនាគត។ ប៉ុន្តែកាមេរ៉ា EOS RP នៅតែទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ដោយសារវាមានគុណតម្លៃសម្រាប់អ្នកចូលចិត្តការថតរូបសន្លឹកជារៀងរាល់ថ្ងៃ និងសម្រាប់អ្នកដែលចង់បានកាមេរ៉ា Full-Frame។

ខាងក្រោមនេះគឺជាតារាងតម្លៃ ដែលក្រុមហ៊ុន Canon គ្រោងឡើងសម្រាប់កាមេរ៉ា EOS RP៖
– តួកាមេរ៉ា EOS RP ជាមួយដងកាន់ពន្លាត និង Mount Adapter៖ តម្លៃ $12,99
– តួកាមេរ៉ា EOS RP ជាមួយដងកាន់ពន្លាត Mount Adapter និង RF 24-105mm f/4 Lens៖ តម្លៃ $2,199
– តួកាមេរ៉ា EOS RP ជាមួយដងកាន់ពន្លាត Mount Adapter និង 24-105mm f/3.5 – 5.6 IS EF-mount Lens៖ តម្លៃ $1,699។

Canon ក៏បាននឹងកំពុងប្រើប្រាស់វីដេអូណែនាំអំពីកាមេរ៉ា EOS RP ដើម្បីបង្ហាញពីគុណប្រយោជន៍របស់ RF-mount Lens ដែលត្រូវបានកំណត់ថានឹងចេញលក់នៅចុងឆ្នាំ 2019 នេះ។ តម្លៃរបស់វានឹងត្រូវប្រកាសនាពេលក្រោយ។ ក្រុមហ៊ុន Canon បានបោះជំហានមួយជំហាននាំមុខក្រុមហ៊ុន Nikon ក្នុងការនាំមកជូនអតិថិជននូវជម្រើស Native Glass សម្រាប់ប្រព័ន្ធកាមេរ៉ាថ្មីស្រឡាញរបស់ក្រុមហ៊ុន៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

វិធីបិទការរំខាននៅលើ Instagram

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

កាលពីពេលថ្មីៗនេះ Instagram បានប្រកាសថា ឆាប់ៗនេះអ្នកទទួលបានមុខងារថ្មីសម្រាប់ការបិទសម្លេងរំខានពីអ្នកប្រើប្រាស់ដទៃទៀត។ នៅពេលមុខងារបិទសម្លេងនេះដំណើរការ...

សញ្ញាប្រាប់ថា អ្នកត្រូវការម៉ាស៊ីនផ្តល់សំណើម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

បើសិនជាអ្នកសួរខ្លួនឯងថា តើអ្នកត្រូវការម៉ាស៊ីនផ្តល់សំណើមឬទេ? ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាទេ។ ម៉ាស៊ីនផ្តល់សំណើមជាទូទៅ មិនជួយពង្រឹងសុខភាពទេ ប៉ុន្តែវា...

Acer បញ្ចេញស្មាតហ្វូនថ្មី មានថាមពលថ្មយក្ស 5,000 mAh

ដោយ: ម៉ូនី 1 AM, Saturday, 23 Apr, 2016

នៅថ្ងៃនេះ ក្រុមហ៊ុន Acer បានធ្វើសន្និសិទសារព័ត៌មានមួយក្នុងទីក្រុង New York ដោយ​បានប្រកាសនូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ចំនួន​ពីរ គឺកុំព្យូទ័រយួរដៃនិងស្...

កាមេរ៉ា ការពារជម្រាបទឹក កំពូលទាំង 5

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 10 Oct, 2017

បើសិនជាអ្នកធ្វើដំណើរកំសាន្ត អ្នកអាចនឹងចូលកៀកនឹងប្រភពទឹក អាចជាអាងហែលទឹកនៅសណ្ឋាគារ ឬទឹកសមុទ្រ។ អ្នកអាចនឹងចង់ផ្តិតយករូបភាព នៅពេលអ្នកកំសាន្តនៅក្នុងទឹក ...

Tomnerb.Com - YouTube Channel