ចូលចិត្តទំនើប

Canon បញ្ជាក់ពីការផលិតកាមេរ៉ា 8K

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Canon ធ្លាប់បានលើកឡើងថាក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ផលិតផលកាមេរ៉ា Full-Frame Mirrorless ដែលមានសមត្ថភាពថតវីដេអូប្រភេទ 8K។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Imaging Resource លោក Yoshiyuki Mizoguchi នាយកប្រតិបត្តិការផ្នែកផែនការផលិតផលលំដាប់កំពូល បានបញ្ជាក់ថា កាមេរ៉ាដែលមានសមត្ថភាពថតយកវីដេអូកម្រិត 8K បានស្ថិតនៅក្នុងផែនការការងារនៃការផលិតផលកាមេរ៉ា EOS R-Series រួចជាស្រេចហើយ ដែលនេះសម្តៅទៅរកផលិតផលកាមេរ៉ា Full-Frame Mirrorless ជំនាន់ថ្មីរបស់ក្រុមហ៊ុន។

ផលិតផលដូចដែលបានរៀបរាប់ខាងលើអាចនៅមានចំណុចចន្លោះប្រហោងមួយចំនួន ប៉ុន្តែការបញ្ចេញមតិជាច្រើន ជាអ្វីដែលគួរឱ្យកត់សម្គាល់ ព្រោះក្រុមហ៊ុន Canon ជាទូទៅត្រូវបានចាត់ទុកថា មានបញ្ហាជាមួយដំណើរការមុខងារ 4K ទោះបីជាក្រុមហ៊ុននេះជាក្រុមហ៊ុនត្រួសត្រាយផ្លូវនាំយកមុខងារថតវីដេអូ Full-HD ជាមួយនឹងកាមេរ៉ាម៉ូដែល 5D Mark II កាលពីឆ្នាំ 2008 ក្តី។ កាលពីឆ្នាំ 2016 ក្រុមហ៊ុននេះបានបញ្ចេញកាមេរ៉ា ដែលមានសមត្ថភាពថតវីដេអូ 4K មានដូចជាកាមេរ៉ា 5D Mark IV និងកាមេរ៉ា 1D X Mark II D ប៉ុន្តែក្រុមហ៊ុនត្រូវចំណាយពេលជាច្រើនឆ្នាំ រហូតដល់ឆ្នាំ 2018 ទើបក្រុមហ៊ុនអាចប្រើប្រាស់បច្ចេកវិទ្យា Mirrorless 4K មកកាន់កាមេរ៉ា EOS M50 បាន។ ខណៈពេលដែលកាមេរ៉ា EOS R ថ្មី អាចថតយកវីដេអូ 4K ប៉ុន្តែវាស្ថិតនៅឆ្ងាយពីអ្វីដែលមុខងារនេះអាចធ្វើបាន ឧទាហរណ៍ ការកាត់តម្រឹម 1.8x ធ្វើឱ្យមានការលំបាកខ្លាំង ក្នុងការទទួលបានការចាប់រូបថតធំទូលាយ ដែលនេះជាបញ្ហាមួយក្នុងចំណោមដទៃទៀត។

ក្រៅពីសមត្ថភាពវីដេអូ កាមេរ៉ា EOS R ដំបូង គឺជាផលិតផលកាមេរ៉ា Full-Frame ថ្នាក់កណ្តាល ដ៏រឹងមាំមួយ ហើយក្រុមហ៊ុន Canon និយាយថាក្រុមហ៊ុនចង់ឱ្យម៉ូដែលកាមេរ៉ានាពេលអនាគតរបស់ខ្លួន ចាប់យកតំណែងទាបជាង និងខ្ពស់ជាងនេះ នៅក្នុងស្រឡាញផលិតផលតែមួយ។
លោក Mizoguchi បានលើកឡើងថា «ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍កាមេរ៉ា EOS R ជាច្រើនគ្រឿង នាពេលបច្ចុប្បន្ននេះ ប៉ុន្តែដោយសារកម្រិតខុសៗគ្នា នៃមុខងារដែលផ្តល់ឱ្យ ក្រុមហ៊ុនទំនងជាត្រូវបញ្ចេញម៉ូដែលថ្នាក់កណ្តាលនាពេលបន្ទាប់ ដើម្បីអនុញ្ញាតឱ្យក្រុមនៃអ្នកប្រើប្រាស់មួយភាគធំ អាចប្រើប្រាស់ និងរីករាយជាមួយគុណភាពរូបភាពរបស់កាមេរ៉ា Full-Frame។ យើងមិនមានបញ្ហាសម្រាប់ការបញ្ចេញកាមេរ៉ាកម្រិតអាជីពថ្មីទេ ប៉ុន្តែប្រហែលជាមិនមែនជាម៉ូដែលដែលយើងនឹងណែនាំក្នុងពេលឆាប់ៗនេះទេ»៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ជម្រើសជើងទម្រ ទូរសព្ទ លើកង់

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

ការជិះកង់ជាលំហាត់ប្រាណ ដ៏ពេញនិយមមួយ ព្រោះវាគ្មានបំពុលបរិស្ថាន។ អ្នកអាចបន្ថែមភាពរីក រាយក្នុងការជិះកង់ ដោយយកទូរសព្ទដៃរបស់អ្នកភ្ជាប់នឹងតួកង់។ ទំនើប សូ...

វិធីសាស្រ្តប្រែក្លាយនាឡិកា Apple Watch ទៅជាអ្នកតាមដានដំណេក

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Jun, 2017

Fitbit អាចតាមដានដំណេករបស់អ្នក ដូច្នេះ Apple Smartwatch ក៏អាចធ្វើបានដូចគ្នា។ ខាងក្រោម នេះគឺជាវិធីសម្រាប់ប្រើប្រាស់ Apple Smartwatch ជាអ្នកតាមដានការគ...

ក្រុមហ៊ុន LG និង G Gear បានរៀបចំ សិក្ខាសាលាស្តីអំពី «បច្ចេកទេសក្នុងការដំឡើង ម៉ាស៊ីន LG»

ដោយ: ទំនើប 2 PM, Friday, 15 Feb, 2019

នាថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានរៀបចំសិក្ខាសាលាមួយ ស្តីអំពី «បច្ចេកទេសក្នុងការដំឡើង ម៉ាស៊ីន LG» ។ ន...

Toyota Vios ២០១៧ មកដល់កម្ពុជាហើយ

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ក្រុមហ៊ុនតូយ៉ូតាកម្ពុជា បានផ្សព្វផ្សាយពីរថយន្តប្រចាំឆ្នាំ ២០១៧ របស់ខ្លួន គឺ Toyota Vios ដែលមកដល់កម្ពុជា។ Toyota Vios ២០១៧ ជារថយន្តកំពុងពេញនិយម ក្នុ...

Tomnerb.Com - YouTube Channel