ចូលចិត្តទំនើប

Canary ឧបករណ៍ថែរក្សាផ្ទះ ឱ្យមានសុវត្ថិភាពពីចោរ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើនិយាយពីឧបករណ៍រក្សាសុវត្ថិភាព នៅក្នុងផ្ទះហើយនោះ មនុស្សជាច្រើន ប្រហែលជានឹកដល់កាមេរ៉ាសុវត្ថិភាព​មុន​គេមិនខាន តែវាបានត្រឹមតែថតបានរូបភាពតែប៉ុណ្ណោះ ថ្ងៃនេះយើងសូមណែនាំឧបករណ៍ដ៏ទំនើបមួយ ដែល​មកព្រម​ជាមួយ​ប្រសិទ្ធភាពក្នុងការធ្វើការ ដែលនឹងជួយសាងនូវភាពកក់ក្តៅក្នុងចិត្ត ដល់អ្នកស្នាក់អាស្រ័យ និងម្ចាស់ផ្ទះទាំងឡាយ។

ឧបករណ៍រក្សាសុវត្ថិភាពដ៏ទំនើប ដែលយើងចង់និយាយនេះមានឈ្មោះថា ខាណារី ជាឧបករណ៍ដែល​មាន​រូបរាង​ស្រដៀងនឹងកំប៉ុងទឹកមួយ ដែលផលិតឡើងព្រមជាមួយកាមេរ៉ា ដែលមានភាពច្បាស់លម្អិតខ្ពស់កម្រិត Full HD 1080p អាច​ចាប់​យករូបភាពក្នុងរង្វង់ធំដល់ទៅ 147អង្សា មានប្រព័ន្ធថតរូបភាពពេលយប់ស្វ័យប្រវត្តិ មានម៉ៃក្រូហ្វូនដើម្បីថតសំឡេង និង​ស្ពីក​ឃើរ៍ដែលអាចបញ្ចេញសំឡេងប្រកាសអាសន្នឮច្បាស់ ដល់ទៅ 90ដេស៊ីបេល ថែមទាំងមាន​សេនស៊ើរ៍ពិនិត្យចាប់​រូបភាព​មាន​ចលនា សេនស៊ើរ៍វាស់សំណើម និងសភាពធាតុអាកាសដែលមានប្រយោជន៍ ចំពោះសុខភាព​ខ្លាំងណាស់ រួមទាំង​ធើរ៍ម៉ូ​មិត​ធើរ៍​សម្រាប់ពិនិត្យសីតុណ្ហភាពក្នុងផ្ទះទៀតផង។

ការប្រើការក៏ងាយស្រួលដែរ គ្រាន់តែដាក់ ខាណារី នៅត្រង់ចំណុចណាមួយក្នុងផ្ទះក៏បាន ហើយភ្ជាប់ Wi-Fi នៅលើ​តួ​គ្រឿង ត្រឹមតែប៉ុនហ្នឹងក៏អាចប្រើការបានហើយ ដោយលោកអ្នកអាចគ្រប់គ្រងការធ្វើការងាររបស់ ខាណារី និងឆែលមើល​ព័ត៌​មាន​ផ្សេងៗបានតាមរយៈស្មាតហ្វូនដែល Support ទាំងប្រព័ន្ធ iOS និង Android ពីកន្លែងណាក៏បានឱ្យតែមានអុីនធើណេត។ បើ ខាណារី ពិនិត្យឃើញមានអ្វីមួយខុសប្រក្រតី វានឹងប្រកាសដំណឹងមកស្មាតហ្វូន និងបញ្ចេញសំឡេងប្រកាស​អាសន្នព្រមៗ​គ្នា រហូតទាល់តែលោកអ្នកបញ្ជាបិទដោយខ្លួនឯង៕

Canary-Home-Security-04

Canary-Home-Security-01

Canary-Home-Security-03

អត្ថបទអ្នកចង់អាន

ម៉ូដែលទូរទស្សន៍ Sony ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018

តើអ្នកជាប្រិយមិត្តរបស់ Sony មែនទេ? ក្នុងឆ្នាំ 2018 នេះ តើអ្នកមានដឹងថាក្រុមហ៊ុន Sony បញ្ចេញលក់ទូរទស្សន៍ម៉ូដែលអ្វីខ្លះ? នៅក្នុងអត្ថបទខាងក្រោម ទំនើប ...

កាមេរ៉ា Huawei Mate 10 Pro ជាក្តីបារម្ភរបស់ Samsung?

ដោយ: ដួងច័ន្ទ 10 AM, Monday, 21 May, 2018

មុនពេលក្រុមហ៊ុន Samsung បញ្ចេញទូរសព្ទម៉ូដែលថ្មី Galaxy S9 ក្រុមហ៊ុន​ Huawei បានកំណត់ថានឹងនាំមកជូននូវម៉ូដែលទូរសព្ទថ្មី Mate 10 Pro Stateside។ ទូរសព្...

ក្រុមហ៊ុន KSLM បានទទួលពានរង្វាន់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Cambodia Successful Branch Alliance Award ប្រចាំឆ្នាំ 2018-2019

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

ភ្នំពេញយប់ថ្ងៃ សុក្រ ទី 21 ខែ កញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ Sofitel ភ្នំពេញកន្លងទៅនេះ៖ ក្រុមហ៊ុន Brands Alliance International បានរៀបចំប្រារព្ធកម្មវិ...

កាស ស្តាប់ថ្មីរបស់ក្រុមហ៊ុន RHA នឹងក្លាយជាគូប្រជែងរបស់ Beats X

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

ក្រុមហ៊ុន RHA បាននឹងកំពុងចេញលក់ កាសត្រចៀកថ្មីចំនួនពីរ នៅក្នុងរដូវក្តៅឆ្នាំនេះ គឺកាស MA650 និង MA750 ហើយកាសទាំងពីរនេះ ត្រូវបានយកគំរូតាមកាស Beats X រ...

Tomnerb.Com - YouTube Channel