ចូលចិត្តទំនើប

ជម្រើសកាមេរ៉ាសម្រាប់ Live វីដេអូ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើង ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម សម្រាប់ការធ្វើអាជីវកម្ម ជាពិសេសអ្នកលក់ទំនិញអនឡាញមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ មុខងារ Live របស់ Facebook កំពុងមានប្រជាប្រិយភាពខ្ពស់និងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ភាគច្រើននៅកម្ពុជា។
ដូច្នេះ ថ្ងៃនេះ ទំនើប សូមណែនាំផលិតផល Webcam ម៉ូដែល C310 HD របស់ Logitech ជូនដល់មិត្តអ្នកអាន ជាពិសេសម្ចាស់អាជីវកម្មអនឡាញទាំងឡាយ ស្វែងយល់ពីគុណសម្បត្តិរបស់វា ដែលអាចនឹងក្លាយជាជំនួយបន្ថែមសម្រាប់វីដេអូ Live របស់អ្នក។

វីដេអូ HD ជាមួយការរចនាម៉ូដដ៏រឹងមាំ
ជាមួយកាមេរ៉ា Webcam របស់ Logitech ម៉ូដែល C310 HD មួយនេះ លោកអ្នកនឹងទទួលបានបទពិសោធន៍វីដេអូច្បាស់ត្រជាក់ភ្នែក និងដំណើរការវីដេអូដ៏រលូន ជាមួយ Resolution កម្រិត 720p និងមានល្បឿនវីដេអូរហូតដល់ 30fps។ វីដេអូរបស់អ្នកនឹងត្រូវបញ្ចាំងក្នុងទម្រង់ Widescreen។ មុខងារកែតម្រូវពន្លឺដោយស្វ័យប្រវត្តិ បង្ហាញឱ្យអ្នកនូវវីដេអូរស់រវើក និងមានពណ៌បែបធម្មជាតិ។

វីដេអូ Widescreen កម្រិត 720p
អ្នកនឹងទទួលបានកាមេរ៉ាមួយគ្រឿងដែលបំពេញមុខងារថតវីដេអូល្អបំផុតសម្រាប់ការ Live នៅលើ Facebook ក៏ដូចជាការសន្ទនាជាវីដេអូតាមរយៈកម្មវិធី Skype។ នៅក្នុងល្បឿន 30 Frames ក្នុងមួយវិនាទី គុណភាពរបស់វីដេអូដែលបានថតមានភាពរលូន ខណៈដែលរូបភាពបង្ហាញយ៉ាងច្បាស់ ចម្រុះពណ៌ និងមានពន្លឺភ្លឺច្បាស់។

មុខងារស្រូបសម្លេង
ក្បាលមេក្រូ ដែលមានមុខងារលុបសម្លេងរំខាន ត្រូវបានបំពាក់នៅលើកាមេរ៉ា Webcam ម៉ូដែល C310 HD នេះ ដែលធានាថាការបញ្ចេញសម្លេងលឺច្បាស់ ទោះបីជាអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានមានមនុស្សអ៊ូរអរ ឬមមាញឹកយ៉ាងណាក្តី។

រូបភាពត្រជាក់ភ្នែក
ទោះបីជាការថតវីដេអូ ឬការសន្ទនាជាវីដេអូរបស់អ្នកត្រូវបានប្រព្រឹត្តឡើងក្នុងទីកន្លែងមានពន្លឺស្រទន់ក្តី កាមេរ៉ា C310 HD មួយនេះមានសមត្ថភាពកែតម្រូវលក្ខខណ្ឌពន្លឺឱ្យសមស្រប ដើម្បីនាំមកជូនអ្នកនូវពន្លឺកាន់តែភ្លឺច្បាស់ និងរូបភាពកាន់តែច្បាស់។

ដង្កៀបកាមេរ៉ា
កាមេរ៉ា Logitech C310 HD Webcam មួយនេះមានបំពាក់ជាមួយជើងទម្រជាដង្កៀប ដែលអាចប្រើប្រាស់បានជាទូទៅ។ អ្នកអាចភ្ជាប់វាយ៉ាងមានសុវត្ថិភាពទៅនឹងអេក្រង់ឧបករណ៍របស់អ្នក ឬអាចដាក់វាតំឡើងនៅជាប់នឹងធ្នើ។

ភាពបត់បែន
នេះជាជម្រើសកាមេរ៉ាដ៏សក្តិសមសម្រាប់អ្នក ដោយថាវាមានទំហំតូច ងាយស្រួលបំលាស់ទី និងងាយស្រួលកែតម្រូវតាមចិត្ត។ វានឹងនាំមកជូនអ្នកនូវបទពិសោធន៍ថ្មីសម្រាប់ប្រើប្រាស់ Live វីដេអូ និងការសន្ទនាតាមវីដេអូ។
កាមេរ៉ា Logitech C310 HD Webcam នេះមានដាក់លក់ក្នុងតម្លៃ $49.99៕

ប្រភព: logitech ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ម៉ូដែលកាមេរ៉ា Canon ល្អបំផុតសម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

Canon ជាក្រុមហ៊ុនផលិតកាមេរ៉ាធំមួយ ដែលមានជម្រើសកាមេរ៉ាថ្មីៗ និងកាមេរ៉ាអាជីព សម្រាប់អ្នកដែលចូលចិត្តថតរូបទាំងឡាយ។ ជាមួយជម្រើសកាមេរ៉ាជាច្រើនប្រភេទ ម៉ូដ...

ប្រដាប់ប្រឡេះ គ្រាប់ពោត បែបងាយស្រួល

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

តើលោកអ្នកធ្លាប់ទេ ដែលត្រូវចូលផ្ទះបាយ​ ដើម្បីធ្វើម្ហូប​​ ដែលមានគ្រឿងផ្សំពី គ្រាប់ពោត ហើយត្រូវមកអង្គុយយកកាំបិត មកប្រឡេះយកគ្រាប់ពោតចេញពីស្នូល និងមានជា...

Razer Lancehead: Mouse គ្មានខ្សែល្អបំផុត

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Razer បានផលិត និងលក់ផលិតផល Mouse យ៉ាងជោគជ័យនៅក្នុងទីផ្សារ Hardware របស់កុំព្យូទ័រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបាន...

Samsung បង្ហាញ DRAM សមត្ថភាពខ្លាំង មិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Mar, 2019

ក្រុមហ៊ុន Samsung បានបង្ហាញអំពីបន្ទះឈីប DRAM សម្រាប់ប្រើប្រាស់នៅលើ Smartphone មានសមត្ថភាពដ៏ខ្លាំងមិនធ្លាប់មានពីមុនមក។ នោះជាកញ្ចប់បន្ទះឈីបប្រភេទ LPD...

Tomnerb.Com - YouTube Channel