ចូលចិត្តទំនើប

អ្វីដែលត្រូវធ្វើ មុននឹងទិញ MacBook មួយទឹក?

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

ប្រសិនបើប្រិយមិត្ត គិតថានឹងទិញ MacBook ថ្មីទំនងជាត្រូវចំណាយថវិកាអស់ច្រើនជាងអ្នកមានឥឡូវ អ្នកប្រហែលជាបែរទៅទិញ MacBook មួយទឹកវិញហើយ។ ដូច្នេះអ្នកអាចស្វែងរកទិញ បានយ៉ាងងាយស្រួល នៅតាមហាងលក់កុំព្យូទ័រនានានៅក្នុងស្រុក ប៉ុន្តែវាល្អប្រសើរជាង ប្រសិនបើអ្នកទិញពីម្ចាស់ដើមផ្ទាល់តែម្តង ដោយសារតែវាអាចទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត និងអាចពិនិត្យមើលអ្វីគ្រប់យ៉ាងអំពី MacBook ដោយខ្លួនអ្នកផ្ទាល់។ នេះគឺរឿងចម្បង ដែលអ្នកគួរធ្វើមុនពេលទិញរបស់មួយទឹក។ ខាងក្រោមនេះគឺជា អ្វីដែលអ្នកត្រូវធ្វើ មុននឹងទិញវាមកប្រើប្រាស់៖
1. ពិនិត្យលេខស៊េរី
ការពិនិត្យលេខស៊េរី សម្គាល់នៅក្នុង MacBook ដែលធ្លាប់បានប្រើ គឺជារឿងដំបូងដែលអ្នកត្រូវធ្វើ ពីព្រោះវាអាចផ្តល់ឱ្យអ្នកនូវព័ត៌មានសំខាន់ៗស្តីពីកុំព្យូទ័រនេះ។ អ្នកអាចពិនិត្យមើលវា ដោយគ្រាន់តែចុចលើឡូហ្គូ Apple នៅផ្នែកខាងឆ្វេងខាងលើនៃ MacBook ហើយជ្រើសរើស About បន្ទាប់មកត្រូវធ្វើទៅតាមជំហានដូចខាងក្រោម៖
• ដំបូងត្រូវប្រាកដថា លេខស៊េរីនៅក្នុង Mac គឺដូចគ្នាទៅនឹងលេខស៊េរី ដែលអ្នកបានរកឃើញនៅក្នុងប្រអប់សាររបស់វា។
• ចូលទៅកាន់វិបសាយ https://checkcoverage.apple.com/ ហើយវាយបញ្ចូលលេខស៊េរីនោះ
• នៅទីនេះ អ្នកក៏ទទួលបានសារព័ត៌មានអំពីអាយុពិត នោះគឺអ្នកនឹងបានឃើញកាលបរិច្ឆេទនៃផលិតផល និងការធានារ៉ាប់រង។ល។
• ប្រសិនបើអ្នកបញ្ជាទិញវានៅតាមអនឡាញ ហើយអ្នកលក់បដិសេធមិនផ្តល់លេខស៊េរីនេះ សូមលុបវាចោលភ្លាម ព្រោះថា MacBook នេះទំនងជាត្រូវបានគេលួចមក

2. ពិនិត្យមើលការខូចខាត នៅរូបរាងខាងក្រៅ
ពិនិត្យមើលរូបរាងខាងក្រៅនៃ MacBook ប្រសិនបើមានការខូចខាតរូបរាងដូចជា ស្នាមប្រឡាក់ និងស្នាមកូត…ជាដើម។ ហើយអ្នកត្រូវប្រាកដថាមិនមានវីសណាមួយ រលុងនៅលើ Mac នេះ។ ជាពិសេសអ្នកត្រូវសួរអ្នកលក់ថាតើ Mac នេះធ្លាប់ត្រូវបានគេផ្តល់សេវាកម្ម ដោយហាងជួសជុល ដែលគ្មានការអនុញ្ញាតដែរឬទេ? បន្ទាប់មកសាកល្បងពិនិត្យមើល គ្រប់ច្រកទាំងអស់, Optical Drive, WiFi និង Webcam…ជាដើម។ ប្រសិនបើអ្នករកឃើញ ការខូចខាតរូបរាង អ្នកអាចស្នើសុំអ្នកលក់កាត់បន្ថយតម្លៃបាន។

3. ពិនិត្យលក្ខខ័ណ្ឌ ថាមពលថ្ម
ការប្តូរថ្មថ្មី សម្រាប់ផលិតផល Notebook របស់ក្រុមហ៊ុន Apple អាចចំណាយអស់ប្រហែលពី 100$ ទៅដល់ 200$។ នោះជាមូលហេតុដែលអ្នកគួរពិនិត្យមើលលក្ខខ័ណ្ឌ ស្ថានភាពថ្ម គឺសំខាន់ខ្លាំងណាស់។ ដើម្បីពិនិត្យវាសូមចុចឡូហ្គូ Apple បន្ទាប់មកចុច Key Option ហើយជ្រើសរើស System Information ។ ម្យ៉ាងទៀតនៅលើរបារចំហៀងខាងឆ្វេង មាន Window ដែលមានតួរអក្សរខ្លីៗលេចឡើងមក ហើយរកមើលពាក្យ Power នឹងចុចលើវា។ នៅទីនេះអ្នកនឹងរកឃើញស្ថានភាពថាមពលថ្មរបស់វាហើយ។ នៅក្នុងលក្ខខ័ណ្ឌថាមពលថ្មល្អ លុះត្រាតែនៅក្នុងនោះសរសេពាក្យ «Normal» និងប្រាកដថា Cycle Count ស្ថិតនៅក្រោម 300 ឬ 500 អាស្រ័យលើម៉ូដែលនៃ Mac ។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅក្នុង វិបសាយ៖ https://support.apple.com/en-us/HT201585 ។

4. ពិនិត្យមើល ឆ្នាំងសាកថ្ម
អ្នកត្រូវពិនិត្យមើលឱ្យប្រាកដថាឆ្នាំងសាកថ្មរបស់វា គឺនៅល្អ និងអាចបញ្ចូលថាមពលថ្មបានត្រឹមត្រូវ បើមិនដូច្នេះទេ អ្នកប្រហែលជាត្រូវទិញថ្មី។
5. បិទដំណើរការពាក្យ/លេខសម្ងាត់នៅលើ Firmware
ដំបូងត្រូវបើក Mac ដោយចុចប៊ូតុង Power បន្ទាប់ពីឮសម្លេង Chime ហើយចុច Key Option។ ប្រសិនបើអ្នកត្រូវបានស្នើរសុំឱ្យបញ្ចូលពាក្យ/លេខសម្ងាត់ មានន័យថាម្ចាស់ដើម មិនទាន់បានបិទដំណើរការពាក្យ/លេខសម្ងាត់នៅលើ Firmware នៅឡើយ ដូច្នេះត្រូវប្រាប់គេឱ្យបិទវាភ្លាម។

6. ពិនិត្យមើល Hard Drive Health
ដំបូងបើកចូលទៅក្នុងកម្មវិធី Finder > Applications > Utilities > Disk Utility និងចុចពាក្យ Apple SSD …នេះជាបញ្ជីដំបូង ដែលអ្នកនឹងឃើញមាននៅខាងក្រោម Internal ។ បន្ទាប់មកពិនិត្យលើ S.M.A.R.T (បច្ចេកវិទ្យាវិភាគដោយម៉ូនីទ័រ) នៅលើរបារចំហៀងខាងស្តាំ ហើយត្រូវប្រាកដថាស្ថានភាពត្រូវបានផ្ទៀងផ្ទាត់ ក្រោយមកអ្នកត្រូវចុច First Aid នៅលើរបារម៉ីនុយខាងលើ ដើម្បីពិនិត្យមើល Hard Drive Health។

7. ដាក់ដំណើរការ Apple Hardware Test (AHT)
(AHT) អាចជួយក្នុងការដោះស្រាយបញ្ហា ប្រសិនបើមានបញ្ហាទៅលើផ្នែក Hardware ណាមួយដូចជា បន្ទះសៀគ្វី អង្គចងចាំ ។ល។ នេះគឺជំហានដ៏មានប្រយោជន៍ ប៉ុន្តែវាត្រូវចំណាយពេលយូរបន្តិច ប្រហែល 15នាទីទៅមួយម៉ោងឯណោះ។

8. តេស្តមុខងារ Key ទាំងអស់
ស្វែងរកទីតាំង ឬកម្មវិធីកែសម្រួល Text ណាមួយ ដែលអ្នកអាចវាយអ្វីមួយ ដើម្បីតេស្តមុខងារ Key ទាំងអស់។ ខណៈចុច Key ទាំងអស់ម្តងមួយៗ បន្ទាប់មកព្យាយាមប្រើ Key ៖ Caps Lock ហើយអ្នកត្រូវប្រាកដថា Key ទាំងអស់ដំណើរការបានល្អ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ចុចស្រួល នៅពេលវាយអត្ថបទ។

9. ពិនិត្យមើល Dead Pixel
ដោនឡូត 5 Mono-color Background ដើម្បីពិនិត្យមើលលក្ខខ័ណ្ឌបង្ហាញ។ ពណ៌ទាំងនេះរួមមាន ពណ៌ក្រហម, ខៀវ, បៃតង, និងលឿង។ បន្ទាប់ពីអ្នកបើកមើលពណ៌នីមួយៗ បន្ទាប់មកពិនិត្យមើលថាតើចំណុចពណ៌-ស លេចឡើងគ្រប់កន្លែងនៅលើ Display ដែរឬទេ?

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ 8K OLED របស់ LG ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

សូមនិយាយពាក្យថាសុំទោសទៅកាន់ម្ចាស់ទូរទស្សន៍ 4K ទាំងឡាយ ដោយសារតែការផ្តល់បទពិសោធន៍នៃការកំសាន្តទៅកាន់មិត្តភក្តិរបស់អ្នកជិតដល់ទីបញ្ចប់ហើយ ព្រោះអ្វី? ព្រ...

កាមេរ៉ា Lenovo ថ្មីកាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 19 Jul, 2018

ទម្រង់វីដេអូ VR180 របស់ក្រុមហ៊ុន Google ត្រូវបានប្រកាសកាលពីមួយឆ្នាំមុន ហើយនៅពេលនេះ វីដេអូ 180-Degree VR ថ្មី បាននឹងកំពុងមានវត្តមាននៅលើផលិតផលកាមេរ៉...

មកដឹង! របៀបប្រើប្រាស់ Group FaceTime នៅលើទូរស័ព្ទ iPhone និង iPad

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

ការហៅទូរស័ព្ទ នៅក្នុង Group FaceTime គឺជាលក្ខណៈពិសេសមួយ ដែលអ្នកគាំទ្ររបស់ផលិតផលរបស់ក្រុមហ៊ុន Apple ចង់បាន។ ដំបូងក្រុមហ៊ុន Apple បានពន្យាពេលបញ្ចេញនូ...

តោះ! នាំគ្នាមកមើលរថភ្លើង ប្រណិតជំនាន់ថ្មីរបស់ជប៉ុន ដែលមានតម្លៃសំបុត្ររហូតដល់ 10,000 ដុល្លារ !

ដោយ: ដួងច័ន្ទ 1 PM, Saturday, 06 May, 2017

នាពេលនេះអ្នកនឹងបានយល់ន័យ របស់ពាក្យថា Travel in Style។ បំពាក់ជាមួយភោជនីយដ្ឋានដ៏ធំមួយ មានពីរជាន់ និងមានអាងទឹកធ្វើពីឈើស្រល់ ធ្វើឱ្យរថភ្លើងរបស់ក្រុមហ៊ុ...

Tomnerb.Com - YouTube Channel