ចូលចិត្តទំនើប

ណែនាំឈុត Speaker ថ្មីពី Bowers & Wilkins

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ឈុតផលិតផលឧបករណ៍បំពងសម្លេង Formation Suite ថ្មីពីក្រុមហ៊ុន Bowers & Wilkins ដែលជាប្រព័ន្ធឧបករណ៍បំពងសម្លេងប្រណិតលំដាប់ខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានទាំងមូល នាថ្ងៃនេះបានប្រកាសចេញលក់ជាផ្លូវការហើយ។

ឈុតនេះប្រមូលផ្តុំនូវផលិតផលមានតម្លៃខ្ពស់ចំនួន 5 ជាមួយការរចនាម៉ូដដ៏ទាក់ទាញ ដែលអាចប្រើប្រាស់ភ្ជាប់ជាមួយគ្នា ដោយពុំចាំបាច់ប្រើខ្សែ ក្នុងទម្រង់ជាប្រព័ន្ធសម្លេង Sonos។ គ្រប់ឧបករណ៍បំពងសម្លេងនីមួយៗនៅក្នុងឈុត Formation Suite ដំណើរការជាមួយបច្ចេកវិទ្យាសម្លេង គុណភាពខ្ពស់កម្រិត 96kHz/ 24-bit តាមរយៈការប្រគុំតន្រ្តីដោយគ្មានខ្សែ ហើយក្រុមហ៊ុន Bowers & Wilkins បានបញ្ជាក់ថា ឧបករណ៍ទាំងនោះបំពាក់ជាមួយផ្ទៃខាងមុខរចនាបែបសាមញ្ញ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការតំឡើង។
នៅក្នុងឈុតឧបករណ៍បំពងសម្លេងថ្មីនេះ មាន Soundbar មួយគ្រឿង ឧបករណ៍បំពងសម្លេងដាក់លើធ្នើមួយគូ Subwoofer មួយគ្រឿង ឧបករណ៍បំពងសម្លេងមានរាងមូលសម្រាប់ដាក់នៅតាមជ្រុងជញ្ជាំងមួយគ្រឿង និងចុងក្រោយគឺផលិតផលដែលមានតម្លៃសមរម្យជាងគេ នៅក្នុងស្រឡាយផលិតផលនេះ គឺ ឧបករណ៍ Analog-to-Digital/Digital-to-Audio Converter មួយគ្រឿងដែលដំណើរការជាមួយមុខងារ AirPlay 2។
ខាងក្រោមនេះគឺជាព័ត៌មានលម្អិតបែងចែកមុខងាររបស់ផលិតផលទាំង 5 មុខ ដែលត្រូវបានដកស្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន៖
Formation Bar៖ ជាឧបករណ៍ជំនួយសម្រាប់ជំរុញគុណភាពសម្លេងចំនួន 9 គ្រឿង ដែលផ្តល់នូវវិសាលភាពទូលំទូលាយ រួមបញ្ចូលនូវបច្ចេកវិទ្យាបណ្តាញសម្លេងចំកណ្តាល ដូច្នេះអ្នកនឹងតែងតែទទួលអារម្មណ៍ថាអ្នកស្ថិតនៅចំចំណុចកណ្តាលនៃសម្លេង។ វាមានតម្លៃ $1,199។

Formation Duo៖ ជាមួយបច្ចេកវិទ្យា Tweeter-on-Top ការរចនារាងកោងធ្វើពីកាបូន និងឧបករណ៍ Continuum Cone Driver ដូចគ្នានឹងឧបករណ៍បំពងសម្លេងមានខ្សែដ៏ល្បីល្បាញរបស់ Bowers & Wilkins នាពេលនេះអ្នកអាចទទួលបានបទពិសោធន៍ស្តាប់តន្រ្តីដ៏អស្ចារ្យបានហើយ ក្នុងតម្លៃ $3,999។

Formation Wedge៖ ជាឧបករណ៍បំពងសម្លេងមានការរចនាម៉ូដប្លែកខុសពីគេ មានរាងជាអេ លីប 120 ដឺក្រេ ជាមួយនឹងការបញ្ចេញសម្លេង Stereo ពេញលំដាប់ ផ្តល់នូវបទពិសោធន៍សម្លេង Stereo មាន Resolution ខ្ពស់ពេញផ្ទៃបន្ទប់។ វាមានតម្លៃ $899។

Formation Bass៖ ជាឧបករណ៍ Amplifier និង Dynamic EQ ដែលផ្តល់នូវសម្លេងលឺច្បាស់ ស៊ីជម្រៅ និងបែងចែកសម្លេងទៅគ្រប់ជ្រុង ដោយមិនធ្វើឱ្យខូចទ្រង់ទ្រាយសម្លេង។ ការប្រើប្រាស់ជាគូនឹងឧបករណ៍បំពងសម្លេងក្នុងឈុត Formation ដើម្បីទទួលបានបទពិសោធន៍ស្តាប់តន្រ្តីដ៏អស្ចារ្យ។ ឧបករណ៍នេះមានតម្លៃ $999។

Formation Audio៖ នេះជាឧបករណ៍បំពងសម្លេងដែលទទួលបានប័ណ្ណប៉ាតង់ជាបច្ចេកវិទ្យា សម្លេងគ្មានខ្សែ Formation Wireless Technology ប្រែក្លាយគ្រប់ប្រព័ន្ធសម្លេងចាស់ឱ្យទៅជាប្រព័ន្ធសម្លេងទំនើបថ្មី High-Fidelity Streaming System សម្រាប់ផ្តល់ឱ្យអ្នកនូវគ្រប់ប្រភេទ សម្លេងគុណភាពល្អជាងគេ។ វាមានតម្លៃ $699។

សូមបញ្ជាក់ថា ក្រុមហ៊ុន Bowers & Wilkins គឺជាក្រុមហ៊ុនដ៏ល្បីល្បាញមួយក្នុងពិភពលោក ដែលផលិតនូវឧបករណ៍បំពងសម្លេងលំដាប់ខ្ពស់ ហើយទទួលបានកិត្តិស័ព្ទល្បីទាំងគុណភាពសម្លេង និងតម្លៃ។ ដូច្នេះវាមិនមានអ្វីភ្ញាក់ផ្អើលទេដែលឈុត Formation Suite ទាំងមូល មានតម្លៃរហូតដល់ $8,000៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ថ្មទូរសព្ទចល័ត ដ៏តូចបំផុត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

ថាមពលថ្មរបស់ទូរសព្ទ Smartphone ពិតជាមិនគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាងនៅលើទូរសព្ទរបស់យើងឡើយ។ នៅពេលព្រឹក យើងស្តាប់ចម្រៀង ពិនិត្យមើលព្យា...

តោះ! មកស្គាល់ ពីរបៀបភ្ជាប់ AirPods ថ្មី សម្រាប់អ្នកប្រើជាលើកដំបូង

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

AirPods របស់ក្រុមហ៊ុន Apple គឺមានភាពងាយស្រួលបំផុត ក្នុងការប្រើប្រាស់ដោយឥតខ្សែ ដើម្បីភ្ជាប់ជាមួយនឹង ឧបករណ៍អេឡិចត្រូនិចនានារបស់ក្រុមហ៊ុន Apple ។ ប៉ុន...

លេចរូបរាង GoPro Hero 7 ហើយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 08 Sep, 2018

រដូវកាលថ្មីនេះពោរពេញដោយព័ត៌មានបែកធ្លាយ ជាពិសេសសម្រាប់ម៉ូដែលផលិតផលធំៗ កំពុងពេញនិយម។ ថ្មីៗ ទំនើប ទទួលបានរូបភាពផុសនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្ហ...

Hub Robot របស់ LG គឺជាកូនកាត់រវាង Bicentennial Man និង Eve ក្នុង រឿង Wall-E

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 18 Apr, 2017

Robot ប្រើប្រាស់បច្ចេកវិទ្យាសម្លេងរបស់ Amazon Alexa ដើម្បីបំពេញមុខងារក្នុងគេហដ្ឋាន។ កាលពីពេលថ្មីៗ ក្រុមហ៊ុន LG បានប្រកាសអំពីផលិតផលថ្មីៗ ដូចជា កាសត្...

Tomnerb.Com - YouTube Channel