ចូលចិត្តទំនើប

BMW Z4 Roadster បង្អួតរាងដ៏ស្រស់សង្ហារ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 30 Aug, 2018

ក្រុមហ៊ុន BMW បានបង្ហាញរថយន្តម៉ូដែលថ្មី BMW Z4 Roadster នៅក្នុងតំបន់ Pebble Beach រដ្ឋ California ជាមួយការរចនាម៉ូដដ៏ទាក់ទាញដែលប្រើប្រាស់លំនាតាមម៉ូដែល the 8 Series។ គំរូនៃរថយន្តទាំងពីរនេះត្រូវបានបង្ហាញកាលពីឆ្នាំមុន នៅតំបន់ Pebble Beach ដូចគ្នា ដែលធ្វើឱ្យយើងជឿជាក់ថាក្រុមហ៊ុន BMW ពិតជាចូលចិត្តបង្អួតម៉ូដែលរថយន្តថ្មីៗនៅលើទីលានវាយកូនហ្គោល។

លោក Bernhard Kuhnt ប្រធាន និងជានាយកប្រតិបត្តិរបស់ BMW នៅតំបន់អាមេរិកខាងជើងបានមានប្រសាសន៍ថា« កាលពីឆ្នាំមុនយើងសន្យាជាមួយនឹងគំរូរថយន្ត ហើយឆ្នាំនេះយើងនាំមកជូននូវផលិតផលយានយន្តពិតប្រាកដ។»

ដូចគ្នានឹងគំរូរថយន្ត Z4 កាលពីឆ្នាំមុន វាត្រូវបានផលិតឡើងក្នុងទំហំធំជាងម៉ូដែល Z4 ចាស់ និងនៅតែបន្ត Penchant ប្រចាំក្រុមហ៊ុន សម្រាប់ការរចនាម៉ូដកាន់តែទាក់ទាញ និងឡូយឆាយ។
ម៉ូដែល Z4 នឹងត្រូវបានបំពាក់ជាមួយមុខងារ iDrive Infotainment ចុងក្រោយបង្អស់ មានអេក្រង់ភ្លោះ និងមានបំពាក់ប្រព័ន្ធ BMW Driving Assistant Professional ថ្មី។ ប្រព័ន្ធ Semi-Autonomous ថ្មីនេះនឹងមានរួមបញ្ចូលនូវមុខងារ Traffic Jam Assistant ដែលនឹងត្រូវបានបំពាក់នៅលើរថយន្តម៉ូដែល X5។ នៅពេលមុខងារនេះត្រូវបានដាក់ដំណើរការ វារួមបញ្ចូលនៅការបើកបរដោយមិនចាំបាច់ប្រើដៃរយៈពេល 30 វិនាទី នៅពេលអ្នកធ្វើដំណើរក្នុងល្បឿន 17 គីឡូម៉ែត្រក្នុងមួយម៉ោង និងការបើកបរដោយមិនប្រើដៃកាន់ចង្កូតរយៈពេល 7 វិនាទី ក្នុងល្បឿនកាន់តែលឿន។ វាក៏មានបំពាក់ប្រព័ន្ធផ្លាស់ប្តូរ Lane ដោយស្វ័យប្រវត្តិ នៅពេលស្លាកសញ្ញាណែនាំកាន់តែខិតមកជិត។

ប្រព័ន្ធបញ្ជាររថយន្តថ្មីនេះនឹងមិនមានមុខងារ Gesture Support ទេ ព្រោះប្រហែលជាបណ្តាលមកពីពន្លឺព្រះអាទិត្យខ្លាំង ដែលអាចនឹងធ្វើឱ្យវាមិនអាចដំណើរការបាន។
យានយន្តដែលបានបង្ហាញខ្លួននៅ Pebble Beach ជា Version ដែលមានបំពាក់ប្រព័ន្ធ M40i ខ្ពស់ជាងគេ ដែលនឹងមានសមត្ថភាពបង្កើនល្បឿនពី 0 ទៅ 60 នៅក្នុងរយៈពេល 4.4 វិនាទី។ រថយន្តនេះនឹងមានដាក់លក់ក្នុងទីផ្សារនៅត្រីមាសទី2 ក្នុងឆ្នាំ 2019 ហើយសម្រាប់ម៉ូដែល Z4 30i ជាមួយនឹងកម្លាំងម៉ាស៊ីនតូចជាងនេះ នឹងមានដាក់លក់នៅដើមឆ្នាំ 2019។

យើងមិនទាន់បានទទួលព័ត៌មានអំពីតម្លៃរបស់រថយន្តម៉ូដែលថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន BMW នឹងចែករំលែកព័ត៌មានលម្អិតរបស់ Z4 នៅថ្ងៃទី 18 ខែកញ្ញា ខាងមុខនេះហើយ។ ទំនើប នឹងរាយការណ៍ប្រាប់មិត្តអ្នកអានបន្ថែមពីព័ត៌មាននានាទាក់ទងនឹងរថយន្ត BMW Z4 នៅពេលបន្តបន្ទាប់ទៀត៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

Visiobike ទោចក្រយានដែលឆ្លាតបំផុតលើពិភពលោក

ដោយ: ដាលីស 3 PM, Saturday, 11 Apr, 2015

Visiobike ទោចក្រយានស៊េរីថ្មីដែលបង្ហាញខ្លួនឡើងនៅក្នុងវេបសាយ indiegogo នឹងធ្វើឱ្យការជិះទោច​ក្រយាននៅ​ក្នុង​ទីក្រុងក្លាយជារឿងមួយដែលលែងដូចពីមុនទៀតហើយ កា...

ការបោកគក់ កាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីនបោក ដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

មេផ្ទះគ្រប់រូបតែងហត់នឿយក្នុងការបោកគក់សម្លៀកបំពាក់។ ប៉ុន្តែ ក្រុមហ៊ុន LG ផ្តល់ជូនអ្នកនូវជម្រើសម៉ាស៊ីនបោកគក់ជាច្រើនប្រភេទ ដែលធ្វើឱ្យការងារបោកគក់លែងចោ...

កាសត្រចៀក ដែលយកកុំព្យូទ័រ មកដាក់ក្នុងត្រចៀក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

សព្វថ្ងៃនេះកាស ត្រចៀកគ្មានខ្សែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការស្តាប់សម្លេងគ្រប់កម្រិត ឧទាហរណ៍ដូចជា AirPods របស់ក្រុមហ៊ុន Apple បានបំពេញតួនាទីដ៏ធំធេង ...

អាមេរិក នឹងចេញលក់រថយន្តហោះ បានក្នុងឆ្នាំ ២០១៥នេះ

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

ក្រុមអ្នកផលិតមួយ នៅក្នុងរដ្ឋម៉ាសាឈូសេត កំពុងត្រៀមខ្លួនបញ្ចេញលក់រថយន្ត មានស្លាបនៅដើម​​ឆ្នាំ 2015ខាងមុខនេះ ក្នុងតម្លៃ ៣សែនដុល្លារ ព្រមទាំងត្រៀមអៃឌៀ ស...

Tomnerb.Com - YouTube Channel