ចូលចិត្តទំនើប

តើ Warcraft បង្ហាញវត្តមានលើទូរសព្ទដៃមែនឬទេ?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Dec, 2018

នៅក្នុងព្រឹត្តិការណ៍ Blizzcon កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតហ្គេម Blizzard បានប្រកាសពីហ្គេម Diablo Immortal ជាប្រភេទហ្គេម Long-Running ថ្មីមួយ ដែលនឹងបង្ហាញវត្តមានដំបូងនៅលើទូរសព្ទ Smartphone។

អ្វីដែលធ្វើឱ្យប្រិយមិត្តមានការភ្ញាក់ផ្អើល គឺភាគច្រើននៃមូលដ្ឋានរបស់ហ្គេមនេះ មិនមែនចេញពីហ្គេម Diablo 4 សម្រាប់លេងនៅលើកុំព្យូទ័រទេ ប៉ុន្តែវាទំនងជាក្រុមហ៊ុន Blizzard កំពុងបោះជំហានទៅមុខជាមួយនឹងគម្រោងថ្មី ដែលអាស្រ័យលើ Franchise របស់ហ្គេម Warcraft។
ព័ត៌មាននេះត្រូវបានបង្ហាញនៅលើរបាយការណ៍មួយចេញពី Kotaku ដែលបន្តក្នុងការពន្យល់ថា ហ្គេម Warcraft នៅលើទូរសព្ទដៃ ត្រូវបានអភិវឌ្ឍន៍រួចរាល់ហើយ ហើយហ្គេមនេះបានទាញយកលំនាំជាច្រើនចេញពីហ្គេម Pokémon Go។

ក្រុមការងារថ្មីនៅក្នុងក្រុមហ៊ុនផលិតហ្គេមមួយនេះ មានឈ្មោះថា Incubation Department ត្រូវបានគេរាយការណ៍ថាជាអ្នកទទួលខុសត្រូវចំពោះគម្រោងថ្មីនេះ ព្រមជាមួយដំណើរការផលិត ហ្គេម Diablo Immortal។
កត្តាទាញចេញពីហ្គេម Pokémon Go វាទំនងដូចជាចំនួនយ៉ាងច្រើននៃបុគ្គលិករបស់ Blizzard គឺជាប្រិយមិត្តរបស់ Pokémon Go ដោយពួកគេលេងកំសាន្តវាជាប្រចាំនៅជុំវិញទីតាំងដ៏ធំរបស់ក្រុមហ៊ុន។ នេះរួមមានទាំងអ្នករចនាហ្គេមនាំមុខគេ Cory Stockton ដែលជាអ្នកចូលរួមក្នុងការផលិតហ្គេម World of Warcraft។

ជាអកុល មិនមានព័ត៌មានលម្អិតពិតប្រាកដ ទាក់ទងនឹងហ្គេមថ្មីនេះនៅឡើយទេ ដោយព័ត៌មាននេះបញ្ជាក់ថា ក្រុមហ៊ុន Blizzard នឹងត្រូវការពិនិត្យឱ្យកាន់តែស៊ីជម្រៅជាងហ្គេម Pokémon Go ជាមួយនឹងមុខងារ Single-Player ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេ ថាតើហ្គេមថ្មីនេះនឹងធ្វើដំណើរស្របគ្នាទៅនឹងហ្គេម WoW ឬមានទំនោរទៅរក RTS Element នៃហ្គេម Warcraft ដើមឬយ៉ាងណាទេ។
ប្រភពព័ត៌មានចេញពី Kotaku បានបញ្ជាក់ថា មានមនុស្សជាច្រើនកំពុងរំភើបរីករាយជាមួយនឹងហ្គេមលើទូរសព្ទដៃ។ ប្រតិកម្មនៅក្នុងក្រុមហ៊ុនទាក់ទងនឹងហ្គេម Immortal មានភាពខុសគ្នាខ្លាំង ពីប្រតិកម្មនៅខាងក្រៅក្រុមហ៊ុន។ មនុស្សភាគច្រើនចង់ធ្វើការលើគម្រោងតូចជាងនេះ ដោយគម្រោងតូចៗសម្រាប់ទូរសព្ទដៃ ទំនងជាទទួលបានជោគជ័យជាង។
បន្ថែមទៅក្នុងហ្គេម Warcraft ដែលមានវគ្គ Spinoff រួចជាស្រេចហើយនៅក្នុង Hearthstone សក្តានុភាពដ៏ធំធេងកំពុងរងចាំសម្រាប់ Version នៅលើទូរសព្ទដៃ ហើយទំនងជាក្រុមហ៊ុន Blizzard ក៏បានសម្លឹងឃើញទីផ្សាពោរពេញដោយឱកាសនេះដែរ។ វាមិនត្រូវតែផ្តល់ឱកាសឱ្យបុគ្គលិកធ្វើការនៅក្នុងគម្រោងតូចៗខុសៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែចំណងជើងដែលក្រុមហ៊ុនបានបញ្ចេញក៏អាចនាំទៅរកផលចំណេញយ៉ាងធំធេងដែរ ដែលអាចនាំទៅរកការបញ្ចូលក្នុងគម្រោងធំៗ ដូចជា Diablo 4 ឬ WoW ថ្មីផងដែរ។

អត្ថបទអ្នកចង់អាន

ឧបករណ៍ កម្តៅពែងកាហ្វេដ៏ទំនើប និងងាយស្រួល

ដោយ: ដួងច័ន្ទ 10 PM, Saturday, 11 Nov, 2017

បច្ចេកវិទ្យាជឿនលឿន ផ្តល់ឱ្យអ្នកនូវភាពងាយស្រួល សូម្បីតែការទទួលទានកាហ្វេ ក៏អ្នកអាចទទួលទានកាហ្វេក្តៅៗបានគ្រប់ពេល គ្រប់ទីកន្លែងមួយឧបករណ៍កម្តៅពែងកាហ្វេ។...

Apple លុបចោលផែនការផលិត AirPower

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 03 Apr, 2019

ក្រុមហ៊ុន Apple បានលុបចោលផែនការផលិតឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower ដោយក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានផលលំបាកនៅក្នុងការសម្រេចឱ្យបាននូវស្តង់ដាខ...

៧ យានយន្ត ត្រូវមនុស្សបោះបង់ចោល

ដោយ: ស. លីង 9 PM, Sunday, 03 Sep, 2017

អត្ថបទមុន ទំនើប បង្ហាញជូនពី នាវាដែលត្រូវបោះបង់ចោល។ សម្រាប់អត្ថបទលើកនេះ ទំនើបសូមជូននូវ រថយន្ត និងទោចក្រយានយន្ត ដែលមនុស្សបានទុកចោល លែងខ្វល់ខ្វាយ លែងអ...

Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 ចំនួន 3

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ក្រុមហ៊ុន Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 សម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េដ៏ធំមួយនេះអាចនឹងបញ្ចេញ ទូរសព្ទ 3 ម៉ូដែលខុស...

Tomnerb.Com - YouTube Channel