ចូលចិត្តទំនើប

Blackmagic ប្រកាសពីកាមេរ៉ា Pocket Cinema 6K តើវាមានលក្ខណៈពិសេសអ្វីខ្លះ?

ដោយ: ភារុន 8 AM, Saturday, 10 Aug, 2019

Blackmagic Design បានដាក់បង្ហាញ Compact កាមេរ៉ា ស៊េរីចុងក្រោយបង្អស់របស់ខ្លួន សម្រាប់វិស័យភាពយន្តនោះ គឺកាមេរ៉ា Pocket Cinema 6K ។ កាមេរ៉ាថ្មីនេះ មើលទៅស្រដៀងគ្នាទៅនឹងកាមេរ៉ា 4K ដែលបានណែនាំកាលពីឆ្នាំមុន ហើយក៏ត្រូវបានគេនិយាយថា វាមើលទៅដូចគ្នានឹង Minolta SLR ពីឆ្នាំ 1993 ផងដែរ ប៉ុន្តែគ្រាន់តែវាមាន Sensor ធំជាងប៉ុណ្ណោះ។ លើសពីនេះ វាក៏អាចថតរូបនៅក្នុងទម្រង់ Super 35 (ស្រដៀងគ្នានឹង APS-C) ជាមួយនឹង Resolution 6144 x 3456។




Resolution ក្រៅពីនេះ នោះគឺការប្តូរទៅជា Super 35 ដែលនឹងអនុញ្ញាតឱ្យមានដំណើរការពន្លឺទាប កាន់តែល្អប្រសើរជាងមុន ព្រមទាំងគ្រប់គ្រងលើ Depth របស់ Field បានល្អប្រសើរផងដែរ។ សម្រាប់កាមេរ៉ា 6K ក៏បានប្រើប្រាស់ EF Lens Mount របស់ Canon ផងដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុន Blackmagic ក៏អះអាងថា 13 Stops នៃជួរ Dynamic ជាមួយនឹង Dual Native ISO 400 និង 25,600។ កាមេរ៉ា Pocket Cinema 6K ក៏មានការតភ្ជាប់តាមរយៈ៖ រន្ធ mini XLR, រន្ធ HDMI ទំហំពេញ, រន្ធ USB-C, រន្ធថាមពល DC, រន្ធមីក្រូហ្វូន និងរន្ធ Headphone។ លើសពីនេះ កាមេរ៉ាថ្មីនេះ ភាគច្រើនត្រូវបានដំណើរការ តាមរយៈអេក្រង់ Touchscreen ទំហំ 5 អ៊ីញដូចគ្នានឹងម៉ូដែល 4K ដែលវាក៏អាចថតរូបក្នុងល្បឿន 50 fps «6144 x 3456 16:9», ល្បឿន 60 fps «6144 x 2560 2.4:1», ឬ ល្បឿន 120 fps «2.8K 2868 x 1512 17:9» ផងដែរ។



កាមេរ៉ា Pocket Cinema 6K អាចរកទិញបានឥឡូវនេះ ក្នុងតម្លៃ $2,495 ហើយតម្លៃនេះស្ទើរតែទ្វេរដង បើប្រៀបធៀបទៅនឹងកាមេរ៉ា 4K ដែលស្ថិតនៅក្នុងក្រុមហ៊ុន Blackmagic ដូចគ្នា៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

៤ ចំណុច ដែលអ្នកត្រូវត្រួតពិនិត្យរថយន្ត ក្រោយការបើកបរផ្លូវឆ្ងាយ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

រថយន្តធ្វើដំណើរផ្លូវឆ្ងាយវែងអន្លាយ ត្រូវជួបជារឿយៗនឹងការស្ទះចរាចរ ជង្ហុកធំ ដីគ្រួសជាដើម ដែលជាកត្តានាំឲ្យរថយន្តទ្រុឌទ្រោមទៅៗ។ ហេតុនេះ ទំនើប សូមផ្តល់ក...

កាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីរបស់ Sony ផលិតឡើងជាមួយនឹង Sensor ទំហំ 61 មេហ្គាភិចសែល

ដោយ: ភារុន 8 AM, Friday, 19 Jul, 2019

នាពេលថ្មីៗនេះក្រុមហ៊ុន Sony បានប្រកាសអំពីកាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីចុងក្រោយបំផុត និងទាន់សម័យបំផុត។ ហើយក្រុមហ៊ុនក៏បាននិយាយថា កាមេរ៉ាថ្មីនេះនឹង...

បញ្ហាលេចឡើងនៅលើ Telegram Desktop

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

កម្មវិធី Telegram ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ការផ្តល់នូវសុវត្ថិភាព និងឯកជនភាព ដែលជាតម្រូវការដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញរ...

Mercedes បញ្ចេញម៉ូដែលរថយន្តថ្មី Maybach

ដោយ: ដួងច័ន្ទ 8 PM, Friday, 25 Aug, 2017

រថយន្តម៉ូដែលថ្មី ត្រូវបានដាក់បង្ហាញនៅក្នុងវេទិកា 2017 Monterey Car Week នៅរដ្ឋ California គឺជាម៉ូដែលរថយន្ត Vision Mercedes-Maybach 6 Cabriolet ដែលម...

Tomnerb.Com - YouTube Channel