ចូលចិត្តទំនើប

តោះ! មកស្គាល់ 6 កម្មវិធីឌីហ្សាញនៅក្នុងគេហដ្ឋានដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 9 AM, Wednesday, 27 Mar, 2019

ការឌីហ្សាញផ្នែកខាងក្នុងគេហដ្ឋាន គឺជាភារកិច្ចមួយ ដែលមិនងាយស្រួលឡើយដូចជា៖ ជ្រើសរើសពណ៌សម្រាក់ឌីគ័រនៅលើជញ្ចាំង ឬការរៀបចំតុបតែងនៅខាងក្នុងគេហដ្ឋាន ដើម្បីទទួលបានភាពទាន់សម័យទំនើប។ ដូច្នេះទំនងជាអ្នកត្រូវគិតពិចារណាយូរបន្តិចហើយ ទើបអាចសម្រេចចិត្តបាន ថាតើត្រូវជ្រើសរើសរចនាបថបែបណា ឬលាបពណ៌បែបណា ដើម្បីឱ្យសក្តិសមនឹងចំណង់ចំណូលចិត្តរបស់អ្នកផង និងថវិកាដែលអ្នកមានផង? ប៉ុន្តែឥឡូវអ្នកប្រហែលជាកំពុងជាប់គាំង ដោយសារតែអ្នកគ្រាន់តែប្រើការស្រមើស្រមៃប៉ុណ្ណោះ។ ប៉ុន្តែសូមកុំបារម្ភ ភារកិច្ចនៃការរចនាតុបតែងគេហដ្ឋានទាំងមូលរបស់អ្នក លែងមានការជាប់គាំងទៀតឡើយ ដោយសារតែកម្មវិធីដ៏អស្ចារ្យមួយចំនួន ដែលត្រូវបានគេដំឡើងជាពិសេស នៅក្នុងបណ្តាញអ៊ីនធឺណិត សម្រាប់ជួយឱ្យចក្ខុវិស័យរបស់អ្នក អាចមើលឃើញយ៉ាងពិតប្រាកដនូវគេហដ្ឋាន ដ៏ទាន់សម័យរបស់ខ្លួនចង់បាននឹងភ្នែកផ្ទាល់។ ដូច្នេះកុំចាំយូរ តាមដានជាមួយនឹង គេហទំព័រទំនើប នឹងណែនាំប្រិយមិត្តអ្នកអានទាំងអស់ អំពីកម្មវិធីឌីហ្សាញនៅក្នុងគេហដ្ឋានដ៏ល្អបំផុតចំនួន 6 ដែលប្រិយមិត្តអាចសាកល្បងដោនឡូតបានឥឡូវនេះ៖
1. Color Capture
កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្នាំលាប Benjamin Moore ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌាមួយ ដែលផ្តល់ភាពងាយស្រួល ដោយអនុញ្ញាតឱ្យអ្នកថតរូប ពណ៌ដែលអ្នកមាន ហើយសួរសំណួរនៅក្នុងកម្មវិធី បន្ទាប់មកអ្នកនឹងទទួលបានការឆ្លើយតបត្រឡប់មកវិញ នូវជម្រើសពណ៌ដែលផ្គូរផ្គងនឹងពណ៌របស់អ្នក។ លើសពីនេះ អ្នកក៏នឹងអាចទទួលបានការផ្តល់យោបល់ អំពីពណ៌ផ្សេងៗបន្ថែមទៀត ដើម្បីបំពេញបន្ថែមពណ៌ថ្មីៗទៅតាមចំណូលចិត្តរបស់អ្នកផងដែរ។

2. Measured

គេហដ្ឋានរបស់អ្នក ទំនងជាមានបញ្ហាប្រឈមនឹងការរចនាតុបតែងផ្ទៃខាងក្នុងមែនទេ ឬក៏ដោយសារតែផ្ទះមានទំហំតូច ដូចនេះអ្នកត្រូវចេះលៃ ថាតើគួរទិញគ្រឿងសង្ហារឹមមានទំហំប៉ុណ្ណា ទើបសមល្មមនឹងគេហដ្ឋានរបស់អ្នក? ប៉ុន្តែសូមកុំបារម្ភ សម្រាប់កម្មវិធីនេះ គឺអាចជួយដោះស្រាយបញ្ហាដែលអ្នកកំពុងប្រឈមនេះបាន ដោយគ្រាន់តែអ្នកផ្លាស់ប្តូរកាមេរ៉ាទូរស័ព្ទរបស់អ្នកទៅជាឧបករណវាស់វែងមួយដ៏ពិតប្រាកដជាមួយនឹងកម្មវិធីនេះ អ្នកនឹងអាចធ្វើការវាស់វែងបានគ្រប់ចន្លោះនៅផ្នែកខាងក្នុងនៃគេហដ្ឋានរបស់អ្នកហើយ។

3. Magic Plan

កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នកងាយស្រួលបង្កើតផែនការ ឌីហ្សាញផ្ទៃខាងក្នុងដូចជា ជាន់ផ្ទាល់ដីនៃគេហដ្ឋានរបស់អ្នក ដោយប្រើតែកាមេរ៉ាទូរស័ព្ទរបស់អ្នកប៉ុណ្ណោះ គឺគ្រាន់តែផ្ញើរូបថតនៃទីតាំង ដែលអ្នកកំពុងធ្វើការ ហើយកម្មវិធីនេះ នឹងឆ្លើយតបនូវវិមាត្រដែលអ្នកអាចប្រើបាន ដើម្បីរៀបចំផែនការរបស់អ្នក ឱ្យមានភាពប្រសើរឡើង។

4. Gallery Wall Designer

កម្មវិធីនេះ គឺជាមធ្យោបាយដ៏ល្អឥតខ្ចោះ ដើម្បីបន្ថែមបុគ្គលិកលក្ខណៈ និងគំនូរជីវចលទៅលើជញ្ជាំងទទេរបស់អ្នក ប៉ុន្តែវាអាចមានការលំបាកមួយក្នុងការបង្ហាញ ឱ្យវាល្អឥតខ្ចោះទៅតាមអ្វី ដែលអ្នកចង់បាន ប៉ុន្តែយ៉ាងហោចណាស់ ក៏វាមើលទៅមានភាពប្រហាក់ប្រហែលដែរ។ កម្មវិធី Gallery Wall Designer ជាមួយនឹង Art.com នឹងអនុញ្ញាតឱ្យអ្នកថតរូបជញ្ជាំង និងបញ្ចូលរូបភាពជាមួយនឹងរូបថត ដែលអ្នកអាចធ្វើការផ្គូរផ្គង ទៅតាមទំហំ រូបរាង និងរចនាបថ ដែលអ្នកមាន ដូច្នេះអ្នកអាចឌីហ្សាញតុបតែងជញ្ជាំងគេហដ្ឋានរបស់អ្នកបានកាន់តែល្អប្រសើរជាងមុន។

5. Rooms

កម្មវិធីដ៏ងាយស្រួលប្រើប្រាស់នេះ មានលក្ខណៈពិសេសនោះគឺ វាមានច្រើនជាង 14លាន Resolution ដែលកម្រិតខ្ពស់របស់វានេះ អាចមានអត្ថប្រយោជន៍ជាច្រើនដល់ការឌីហ្សាញផ្ទៃខាងក្នុងនៃគេហដ្ឋាន។ ម្យ៉ាងទៀតអ្នកអាចងាយស្រួលរុករកនិងរក្សាទុករូបភាព ដែលសក្តិសមនឹងចំណូលចិត្តរបស់អ្នកនៅក្នុង «Ideabook» ។ លើសពីនេះ រូបភាពដែលអ្នករក្សាទុកនៅក្នុង «Ideabook» នឹងផ្តល់ឱ្យអ្នកនូវគំនិតដ៏រឹងមាំ ទៅលើការរចនាដ៏ពិតប្រាកដមួយ ពីកម្មវិធីនេះ ថាតើការឌីហ្សាញណាមួយ? ដែលអ្នកពេញចិត្ត។

6. Havenly

សូម្បីតែជំនួយពីកម្មវិធីខាងលើ ដែលបានរៀបរាប់ទាំងអស់នេះក៏ដោយ ជួនកាលអ្នកក៏ត្រូវការដំបូន្មានរបស់អ្នកជំនាញផងដែរ។ នៅក្នុងកម្មវិធី Havenly នេះ អ្នកអាចពិគ្រោះយោបល់ជាមួយនឹង អ្នកជំនាញដ៏មានវិជ្ជាជីវៈផ្ទាល់ ដូច្នេះអ្នកអាចសាកសួរពួកគេនូវអ្វីដែលអ្នកឆ្ងល់ និងត្រូវការ ដើម្បីទទួលបានការឌីហ្សាញគេហដ្ឋានដ៏ល្អឥតខ្ចោះ នឹងសក្តិសមបំផុត សម្រាប់គេហដ្ឋានដូចទៅនឹងក្តីបំណងរបស់អ្នក។

អត្ថបទអ្នកចង់អាន

Samsung បញ្ចេញកាមេរ៉ា សម្រាប់ VR

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

ពេលនេះក្រុមហ៊ុន Samsung ប្រហែលជានឹងមានកាមេរ៉ា VR សម្រាប់ធ្វើការប្រកួតប្រជែងក្នុងទីផ្សាហើយ។ ក្រុមហ៊ុន Samsung ទើបនឹងបញ្ចេញផលិតផលកាមេរ៉ាថ្មី ដែលជាកាម...

ឆ្នាំ 2018 បច្ចេកវិទ្យាទូរទស្សន៍ និង Monitor មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ខណៈដែលផ្លាស់ប្តូរនៅក្នុងវិស័យបច្ចេកវិទ្យា ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES ហើយភាពស្រដៀងគ្នានៃបច្ចេកវិទ្យាទាំងនោះ ត្រូវបានថមថយបន្តិចម្តងៗ ក្នុ...

9 គន្លឹះនៅក្នុងរថយន្ត ជួយអ្នកសន្សំពេលវេលា

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

តាមការសិក្សាបានបង្ហាញថា អ្នកបើកបររថយន្តចំណាយពេលជាមធ្យម 1,100 ម៉ោងក្នុងមួយឆ្នាំនៅក្នុងរថយន្ត ដែលតួលេខនេះស្ទើរនឹងស្មើ 3 ម៉ោងក្នុងមួយថ្ងៃ។ វាពិតជាប្រស...

ស្វែងយល់ពីក្រុមហ៊ុន LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 19 Jul, 2018

LG ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ ដែលមានទស្សនវិស័យ និងបេសកកម្ម បង្កើត និងផ្តល់នូវភាពរីករាយ និងការរស់នៅកាន់តែប្រសើរ។ ការត្រួសត្រាយផ្លូវក្នុងវិស...

Tomnerb.Com - YouTube Channel