ចូលចិត្តទំនើប

App បុណ្យណូអែលល្អបំផុត សម្រាប់ទូរស័ព្ធ iPhone

ដោយ: ភារុន 9 AM, Saturday, 22 Dec, 2018

សម្រាប់ថ្ងៃបុណ្យណូអែលនៅឆ្នាំនេះ អ្នកអាចទទួលបាន App ពិសេសមួយចំនួន ដែលអាចដោនឡូតនៅក្នុងទូរស័ព្ទ iPhone របស់អ្នកបាន។ ដូច្នេះខណៈពេលអ្នកកំពុងធ្វើការងារ អ្នកក៏អាចកម្សាន្តរីករាយជាមួយនឹងថ្ងៃបុណ្យណូអែលផងដែរ ។ ខាងក្រោមនេះគឺជា App បុណ្យណូអែលដ៏ល្អបំផុតសម្រាប់ទូរស័ព្ទ iPhone៖
1. The Christmas List
ការគ្រប់គ្រងបញ្ជីបុណ្យណូអែលរបស់អ្នក នឹងមានលក្ខណៈសាមញ្ញជាមួយកម្មវិធី Christmas List នេះនៅលើទូរស័ព្ទ iPhone របស់អ្នក។ មានលក្ខណៈពិសេសរបស់វាផ្តល់ភាពរំភើបមួយចំនួនដូចជា៖ អ្នកអាចបង្កើតបញ្ជីថវិការចំណាយរបស់អ្នកសម្រាប់ថ្ងៃបុណ្យណូអែលជាដើម។ បញ្ជីនេះ អាចចែករំលែកបានយ៉ាងងាយស្រួលតាមរយៈ ការផ្ញើសារ, AirDrop, iCloud Drive ឬអ៊ីម៉ែល។ ម្យ៉ាងទៀតប្រសិនបើអ្នកមិនចង់ឱ្យនរណាម្នាក់មើលឃើញបញ្ជីពិសេសរបស់អ្នកទេ ហើយចង់រក្សាទុកវាជាការភ្ញាក់ផ្អើលនោះអ្នកមានជម្រើសការពារវា ដោយលេខកូដ PIN កូដ ឬ Touch ID។
Download The Christmas List
2. កម្មវិធីធ្វើកាត Merry Christmas
ការជូនពរគ្នាទៅវិញទៅមកតាមរយៈកាត Christmas ជារឿងធម្មតានៅក្នុងអំឡុងពេលពិធីបុណ្យណូអែល។ ដូច្នេះការផ្តល់កម្មវិធីធ្វើកាត Merry Christmas នៅក្នុងទូរស័ព្ទដៃជាការផ្តល់ភាពងាយស្រួល និងមិនអស់ថវិកាដើម្បីទិញកាត ជូនពរថែមទៀត។
Download Merry Christmas Card Maker
3. Christmas Tale HD
លក្ខណៈពិសេសនៃកម្មវិធីនេះគឺ ការអានប្រវត្តិនៃពិធីបុណ្យណូអែល ព្រមជាមួយរូបភាពក្រាហ្វិចដ៏ល្អប្រណិត និងសម្លេងច្បាស់ល្អ ដែលអនុញ្ញាតឱ្យអ្នកស្តាប់ហាក់បីដូចជានៅក្នុងហេតុការណ៍នោះពិតៗ។

Download Christmas Tale HD
4. Santa’s Christmas Village
កម្មវិធីនេះគឺជាកម្មវិធីហ្គេមដ៏គួរឱ្យចាប់អារម្មណ៍ ដែលទាក់ទិននឹងពិធីបុណ្យណូអែល មានទាំងតួអង្គ និងបទចម្រៀង ដែលទាក់ទិននឹងបុណ្យណូអែលផងដែរ។ ហ្គេមនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្សងព្រេងនៅក្នុងភូមិមន្តអាគមរបស់លោកតាសាន់តា។
Download Santa’s Christmas Village
5. កម្មវិធីរូបថត Christmas
កម្មវិធីនេះ នឹងផ្តល់ឱ្យអ្នកនូវកម្រងរូបភាព-ស៊ុមជារូប Christmas ដែលមានច្រើនជាង 100 ជម្រើសសម្រាប់ផ្តល់ជូនដល់អ្នកអាចរចនារូបថតរបស់អ្នកជាមួយពិភពនៃបុណ្យ Christmas ហើយអ្នកក៏ចែករំលែករូបថតរបស់អ្នកជាមួយអ្នកផ្សេងទៀតនៅក្នុងបណ្តាញសង្គមនានាផងដែរ។

Download Christmas Photo
6. Message from Santa!
កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យកូនៗរបស់អ្នក ទទួលបានការហៅទូរស័ព្ទផ្ទាល់ពីលោកតាសាន់តា ហើយគាត់នឹងនិយាយឈ្មោះ និងអាយុរបស់កូនៗរបស់អ្នក ព្រមទាំងជជែកគ្នា នូវអ្វីៗ ដែលកូនៗរបស់អ្នកចូលចិត្ត។ កូនរបស់អ្នកក៏អាចកត់ត្រាសារជាសម្លេង និងបញ្ជូនវាទៅលោកតាសាន់តា នូវកាកូថ្ងៃ Christmas ជាបញ្ជី ដែលពួកគេចង់បានផងដែរ។
Download Message from Santa!
7. A Charlie Brown Christmas
កម្មវិធីនេះ ជាហ្គេមថ្មីសម្រាប់ថ្ងៃបុណ្យណូអែលចុងឆ្នាំនេះ។ ហ្គេមនេះមានរូបភាពគំនូរជីវចលគួរឱ្យស្រឡាញ់ ហើយហ្គេមមានទីតាំងស្ថិតនៅក្នុងពិភពទិដ្ឋភាពនៃថ្ងៃបុណ្យណូអែល ដែលធ្វើឱ្យថ្ងៃបុណ្យណូអែលរបស់អ្នកកាន់តែពិសេសជាមួយនឹងហ្គេម Charlie Brown Christmas នេះ។
Download Charlie Brown Christmas
8. ហ្គេមសួរសំណួរ Christmas Pics
កម្មវិធីហ្គេមថ្មី ធ្វើឱ្យមានចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្តលេងហ្គេមល្បងប្រាជ្ញា សួរ និងឆ្លើយនឹងសំណួរ។ នៅក្នុងហ្គេមសួរសំណួរ Christmas Pics អ្នកអាចបង្កើតកម្រងសំណួរជារៀងរាល់ថ្ងៃកំឡុងថ្ងៃបុណ្យណូអែល និងទទួលបានអំណោយជា Icon ថ្ងៃបុណ្យណូអែលស្អាតៗ ជាពិសេសនៅពេលអ្នកចាប់ផ្តើមលេងហ្គេម អ្នកនឹងមានអារម្មណ៍រំភើបនឹងការស្វែងរកនូវកាកូដែលកំពុងរង់ចាំឱ្យអ្នកបើកជារៀងរាល់ថ្ងៃ។

Download Christmas Pics Quiz Game

អត្ថបទអ្នកចង់អាន

EA ចាប់ហ្គេម Plants vs Zombies បញ្ចូលរូបរាងជាមួយហ្គេ ម Mass Effect, Dead Space និង Medal of Honor

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

បង្ហាញខ្លួនឡើងប្រកបដោយជោគជយ័ដ៏ធំធេងសម្រាប់ Plants vs zombies ហ្គេមរុក្ខជាតិប្រយុទ្ធជាមួយខ្មោចឆៅ Zombies ដែលបាននាំយកមកបន្តធ្វើជាវើហ្សឹនសូសៀលនៅក្នុងហ...

Soundcore របស់ Anker បានផ្លាស់ប្តូរឈ្មោះថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ផលិតផល Anker Innovations’ Soundcore ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីមកនៅត្រឹម Soundcore ដែលជាការកែប្រែថ្មីពីក្រុមហ៊ុន Anker។ នេះជាការផ្លាស់ប្តូរឈ្មោះត...

ជំរើសម៉ាស៊ីនត្រជាក់ សំរាប់រដូវក្តៅនេះ LG Dual Cool Smart Inverter របស់ក្រុមហ៊ុន LG

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំ ខិតជិតមកដល់ហើយខណៈ ពេលដែលបចេ្ចកវិទ្យាថ្មីរបស់ LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅ ជូនលោកអ្នកជាមួយនឹង...

ទូរសព្ទ Mi Play ថ្មីពី Xiaomi តម្លៃសមរម្យ

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Dec, 2018

ថ្ងៃនេះក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិន Xiaomi បានណែនាំម៉ូដែលទូរសព្ទថ្មីមួយ មានឈ្មោះថា Mi Play។ ទូរសព្ទថ្មីនេះបង្កប់ជាមួយនឹងទម្រង់ Notch ថ្មីមួយប្...

Tomnerb.Com - YouTube Channel