ចូលចិត្តទំនើប

App បុណ្យណូអែលល្អបំផុត សម្រាប់ទូរស័ព្ធប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 9 AM, Saturday, 22 Dec, 2018

រដូវកាលបុណ្យ Christmas គឺជាពេលវេលាកម្សាន្តរបស់ជនបរទេសណាដែលកាន់សាសនាគ្រីស្ទ ប៉ុន្តែសម្រាប់ជនជាតិខ្មែរយើងក៏មានប្រារព្ធពិធីបុណ្យនេះតិចតួចដែរ នៅតាមសាលារៀនភាសាអង់គ្លេសមួយចំនួនតាំងពីតែមានការចាប់ផ្តើមបើកសាលាបង្រៀនភាសាអង់គ្លេសនៅប្រទេសយើងមក។ ដើម្បីឱ្យអ្នកអាចកម្សាន្តជាមួយនឹងថ្ងៃបុណ្យណូអែលនៅផ្ទះបាន ទំនើប សូមណែនាំ App បុណ្យណូអែលដ៏ល្អបំផុតមួយចំនួនដូចខាងក្រោមនេះ ដែលបានបង្កើតឡើងជាពិសេសសម្រាប់ទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Android៖
1. Portable North Pole
នេះជាកម្មវិធីហ្គេមវេនមន្ត ដែលអនុញ្ញាតឱ្យអ្នកបង្កើតជា សារវីដេអូផ្ទាល់ខ្លួនរបស់អ្នក ហើយក៏អាចផ្ញើសារនេះទៅកាន់មិត្តភក្តិ ក្រុមគ្រួសាររបស់អ្នក និងអ្នកជាទីស្រឡាញ់របស់អ្នកនៅថ្ងៃបុណ្យណូអែលផងដែរ។

Download PNP 2017 Portable North Pole
2. Christmas Frames
ស៊ុមបុណ្យណូអែល គឺជាកម្មវិធីបុណ្យណូអែលដ៏ល្អបំផុត សម្រាប់ទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។ អ្នកអាចថតរូបផ្ទាល់ខ្លួន ហើយបញ្ចូលរូបនេះទៅក្នុងកម្មវិធីនេះ អ្នកនឹងអាចបង្កើតជារូបថតរបស់អ្នកជាមួយស៊ុមបុណ្យណូអែលស្អាតៗ ហើយចែករំលែករូបភាពទាំងនេះនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក។
Download Christmas Frames
3. Christmas Countdown
កម្មវិធីនេះជាហ្គេមបុណ្យណូអែលសម្រាប់ទូរស័ព្ទប្រើប្រព័ន្ធ Android ដែលអនុញ្ញាតឱ្យអ្នកចូលរួមលេងហ្គេមយ៉ាងសប្បាយរីករាយ ជាមួយនឹងការលេងក្តារំអិល ដែលអ្នកត្រូវដើរតួ ជាសាន់តានៅក្នុងហ្គេម ហើយអ្នកក៏អាចមានជម្រើសផ្សេងទៀតក្នុងការលេងហ្គេមនេះនៅក្នុងទូរស័ព្ទដៃរបស់អ្នកផងដែរ។
Download Christmas Countdown
4. Christmas Gift List
ប្រសិនបើអ្នកមានគំនិតអំពីកាដូថ្ងៃបុណ្យណូអែល អ្នកអាចកត់ត្រាភ្លាមៗនៅក្នុងកម្មវិធីនេះ។ នៅពេលអ្នកបានទិញកាដូមួយ អ្នកអាចសម្គាល់កាដូនេះនៅក្នុងបញ្ជីតាមដាន Christmas Gift List តើវាដូចគ្នាដែរឬទេ? ម្យ៉ាងទៀតអ្នកក៏អាចកំណត់ថវិកាក្នុងទិញកាដូទាំងនេះផងដែរ។
Download Christmas Gift List
5. Google Santa Tracker
កម្មវិធីនេះ គឺជាហ្គេមបុណ្យណូអែលដ៏ល្អបំផុតសម្រាប់កូនក្មេងតូចៗលេងកម្សាន្ត។ វាផ្តល់កម្មវិធីកម្សាន្តសប្បាយជាច្រើនជាមួយនឹងសាន់តា នៅថ្ងៃបុណ្យណូអែល។ ជាពិសេសក្មេងៗក៏អាចតាមដាននូវដំណើររបស់សាន់តា នៅពេលគាត់ធ្វើដំណើរចែកអំណោយនៅថ្ងៃបុណ្យណូអែលនៅជុំវិញពិភពលោក។

Download Google Santa Tracker
6. Christmas Jigsaw Puzzles
កម្មវិធីនេះ គឺជាហ្គេមផ្គុំរូបកម្សាន្ត។ អ្នកអាចលេងជាមួយនឹងមិត្តភក្តិ ដើម្បីដោះស្រាយជាមួយនឹងការផ្គុំរូបភាពបុណ្យ ណូអែលស្អាតៗ ដែលមាននៅក្នុងហ្គេម ធ្វើយ៉ាងណាឱ្យបានលឿនបំផុត។

Download Christmas Jigsaw Puzzles
7. Christmas Songs
កម្មវិធីនេះ គឺជាកម្មវិធីសម្លេងរោទិ៍ ដែលជាបទភ្លេងក្នុងថ្ងៃបុណ្យណូអែល ហើយអុ្នកក៏អាចកំណត់សម្លេងរោទិ៍នេះ នៅពេលមានការជូនដំណឹងផ្សេងៗនៅក្នុងទូរស័ព្ទដៃរបស់អ្នក។ អ្នកក៏អាចស្តាប់ចម្រៀងបុណ្យណូអែល និងធ្វើការចែករំលែកជាមួយនឹងមិត្តភក្តិរបស់អ្នកផងដែរ។ បទចម្រៀងនៅក្នុងកម្មវិធីរួមមាន៖ Jingle Bells, Sleigh Ride, Happy New Year, Santa Baby, Rudolph the Red Nose Reindeer និងបទចម្រៀងផ្សេងៗទៀតជាដើម។
Download Christmas Songs 2017
8. Christmas Trivia
នេះគឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកលេងហ្គេម ដែលមានមូលដ្ឋានជាបុណ្យណូអែល។ នៅក្នុងកម្មវិធីនេះមានសំណួរផ្សេងៗគ្នា ដែលអាចជ្រើសរើស ហើយក៏មានជម្រើសក្នុងការតាមដានពិន្ទុរបស់អ្នកផងដែរ។
Download Christmas Trivia
9. Subway Santa Xmas Surf
នេះគឺជាហ្គេមកម្សាន្តដ៏អស្ចារ្យមួយ ដែលតួអង្គសាន់តានៅក្នុងហ្គេមត្រូវរត់គ្មានទីបញ្ចប់ និងត្រូវជួបឧបសគ្គផ្សេងៗជាច្រើននៅតាមផ្លូវ តែអ្នកត្រូវរត់ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ប្រសិនបើមិនចង់ចាញ់ហ្គេមនេះ។

Download Subway Xmas Surf
10. Santa Dash
នេះគឺជាកម្មវិធីហ្គេមថ្មី សម្រាប់ថ្ងៃបុណ្យណូអែល ហើយវាគួរឱ្យចាប់អារម្មណ៍ ដោយសារនៅក្នុងហ្គេមនេះ តួអង្គសាន់តាកំពុងជិះរទេះរបស់គាត់ទៅចែកអំណោយ ប៉ុន្តែដោយសាររទេះបាត់បង់តុល្យភាព គាត់ក៏ត្រូវទម្លាក់អំណោយទាំងអស់របស់គាត់ ដូច្នេះអ្នកត្រូវប្រមូលអំណោយទាំងនោះឱ្យអស់ ដូច្នេះអ្នកក៏ត្រូវជួបឧបសគ្គជាច្រើនក្នុងការប្រមែប្រមូលអំណោយទាំងនោះផងដែរ។
Download Santa Dash: New Christmas Game

អត្ថបទអ្នកចង់អាន

Xiaomi ផលិតទូរសព្ទមានអេក្រង់កោងគ្រប់ជ្រុង?

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Feb, 2019

ចាប់តាំងពីទូរសព្ទម៉ូដែល Galaxy Edge ចេញលក់កាលពីឆ្នាំ 2014 ផលិតផលទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung ត្រូវបានផលិតឡើងក្នុងទម្រង់គែមកោងនៅផ្នែកខាងឆ្វេង និងខ...

ស្មាតហ្វូនថ្មី 5ម៉ាក ដែលចង់បង្រ្កាប Samsung & Apple!

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

នាពេលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់មិនស្គាល់ Samsung និង​ Apple អ្នកផលិតស្មាតហ្វូននាំមុខ​គេលើ​ពិភពលោកនោះទេ តែខណៈពេលជាមួយគ្នា ក៏មានគូប្រជែងចំនួនមិនត...

ទីបំផុត! Snapchat មាន Lens សម្រាប់សត្វឆ្កែ ចេញជាផ្លូវការហើយ

ដោយ: ភារុន 8 AM, Monday, 31 Dec, 2018

កាលពីខែតុលា កន្លងទៅនេះ Snapchat ដែលជាកម្មវិធីផ្ញើសារពហុមេឌៀ ដែលត្រូវបានប្រើប្រាស់ជាសកល ហើយក៏បានធ្វើការណែនាំអំពី ការគាំទ្ររបស់ខ្លួនជាផ្លូវការ ដល់ការ...

ការអាប់ដេត IOS 12 ផ្តល់លក្ខណៈពិសេស អ្នកប្រើ iPhone គួរដឹង

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នាពេលថ្មីៗនេះ ភាពពេញនិយមនៃទូរស័ព្ទ Teblet និង iPad របស់ក្រុមហ៊ុន Apple កំពុងមានសន្ទុះយ៉ាងខ្លាងក្លា បន្ទាប់ពីបានប្រកាសចេញលក់ដំបូងទាំង Smartphone Sma...

Tomnerb.Com - YouTube Channel