ចូលចិត្តទំនើប

កម្មវិធីកម្ចាត់មេរោគដ៏ល្អបំផុត សម្រាប់ស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

ក្រៅពីការលេងហ្គេម និងមើលភាពយន្ត ការរុករកព័ត៌មាននានា នៅលើអ៊ីនធឺណិត ក៏ជាភាពទាក់ទាញមួយផ្សេងទៀត ដែលត្រូវបានបង្កើតឱ្យមាននៅក្នុង ស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ហើយអ្នកប្រើប្រាស់ស្មាតហ្វូននេះផ្ទាល់ ក៏ជាអ្នកដោនឡូតកម្មវិធីផ្សេងៗទៀតបន្ថែម ដើម្បីទទួលបានកាន់តែទូលំទូលាយ ក្នុងការប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួន។ យ៉ាងណាមិញ ការប្រើ អ៊ីនធឺណិតកាន់តែច្រើន អាចបង្កើនឱកាសក្នុងការឆ្លងមេរោគ ទៅស្មាតហ្វូនរបស់អ្នកផងដែរ។ ទោះបីជា ស្មាតហ្វូន នេះមានភ្ជាប់មកជាមួយនឹង កម្មវិធីសុវត្តិភាពដ៏ខ្លាំងក្តី ប៉ុន្តែដើម្បីឱ្យកាន់តែសុវត្តិភាពនោះ អ្នកគួរតែភ្ជាប់បន្ថែមនូវកម្មវិធីកម្ចាត់មេរោគ ដ៏ល្អបំផុតមួយចំនួនបន្ថែម សម្រាប់ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ។ ខាងក្រោមនេះ គឺជាកម្មវិធីកម្ចាត់មេរោគ ដ៏ល្អបំផុត ដែលអ្នកអាចដោនឡូតបានដោយឥតថ្លៃ៖
1. 360 Security Antivirus Boost
កម្មវិធីកម្ចាត់មេរោគនេះ មានផ្ទុកនូវលក្ខណៈពិសេសល្អៗ ដែលអាចកម្ចាត់មេរោគនានា នៅលើបណ្តាញអ៊ីនធឺណិត ដោយវាអាចស្កេន និងលុបចោលនូវមេរោគ ដែលគំរាមគំហែងដល់ទិន្នន័យនៅក្នុងស្មាតហ្វូនរបស់អ្នក។

2. Antivirus & Mobile security
កម្មវិធីកម្ចាត់មេរោគនេះ គឺមានភាពងាយស្រួលប្រើប្រាស់បំផុត ទោះបីជាការបរិច្ឆេទនៃការប្រើប្រាស់របស់វាមិនមានរយៈពេលយូរក្តី ប៉ុន្តែលក្ខណៈពិសេសរបស់វា មានប្រយោជន៍ច្រើនណាស់ ក្នុងការកម្ចាត់មេរោគ ដែលវាយប្រហារប្រព័ន្ធប្រតិបត្តិការ Android។

3. AVG Antivirus Security
មនុស្សមួយចំនួន ប្រហែលជាមិនធ្លាប់បានឮកម្មវិធីកម្ចាត់មេរោគនេះទេ តែកម្មវិធីនេះមានប្រជាប្រិយភាព និងត្រូវបានគេប្រើប្រាស់អស់រយៈពេលយូរមកហើយ។ លក្ខណៈពិសេសជាមូលដ្ឋានរបស់វា គឺការស្កេន កម្ចាត់ចោលមេរោគទាំងអស់ ប៉ុន្តែប្រសិនបើចង់បានលក្ខណៈពិសេសបន្ថែមដូចជា ការចាក់សោកម្មវិធី ការបម្រុងកម្មវិធី និងការចាក់សោស៊ីម…ជាដើម អ្នកត្រូវចំណាយប្រាក់បង់ជារៀងរាល់ខែ ឬរៀងរាល់ឆ្នាំ។

4. AVAST Mobile security
AVAST គឺជាកម្មវិធីកម្ចាត់មេរោគដ៏ពេញនិយម និងមានអាយុកាលចំណាស់ជាងគេ ដែលត្រូវបានគេយកមកប្រើប្រាស់អស់រយៈពេលជាយូរមកហើយដែរ។ កាលដើមឡើយកម្មវិធីកម្ចាត់មេរោគនេះ ប្រើប្រាស់បានតែនៅលើកុំព្យូទ័រ ប៉ុន្តែឥឡូវសម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ក៏អាចភ្ជាប់នូវកម្មវិធីកម្ចាត់មេរោគនេះផងដែរ។

5. CM Security
CM គឺជាកម្មវិធីកម្ចាត់មេរោគថ្មីបំផុត ដែលទើបតែត្រូវបានបង្កើតឡើង ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់កម្មវិធីនេះក៏មានច្រើនមិនចាញ់នឹងកម្មវិធីកម្ចាត់មេរោគរៀមច្បងដែរ។ លក្ខណៈពិសេសនៃកម្មវិធីនេះមានដូចជា កម្ចាត់មេរោគ ការពារកម្មវិធីរុករក ប្រឆាំងនឹងមុខងារ ដែលជ្រៀតចូល លួចទិន្នន័យនៅក្នុងស្មាតហ្វូនប្រើប្រព័ន្ធ Android ផងដែរ។

6. Bitdefender Antivirus free
Bitdefender គឺជាកម្មវិធីកម្ចាត់មេរោគដ៏សាមញ្ញ និងងាយស្រួលប្រើប្រាស់ ព្រមទាំងមានប្រសិទ្ធភាពក្នុងការកម្ចាត់មេរោគ នៅក្នុងស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។

7. Kaspersky Internet Security
អ្នកប្រាកដជាធ្លាប់ឮឈ្មោះកម្មវិធីកម្ចាត់មេរោគ Kaspersky Internet Security នេះហើយ។ កម្មវិធីនេះ ដូចគ្នាផងដែរនឹងកម្មវិធី AVAST ដែលកាលដើមឡើយប្រើបានតែនៅក្នុងកុំព្យូទ័រ តែឥឡូវអាចប្រើបាននៅក្នុងស្មាតហ្វូនប្រើប្រព័ន្ធ Android ដូច្នេះប្រសិទ្ធភាពរបស់វា ក៏មិនចាញ់នឹងកម្មវិធីល្បីៗដទៃទៀតដែរ។

8. Dr Web Antivirus
ថ្វីត្បិតកម្មវិធីកម្ចាត់មេរោគ Dr Web Antivirus អ្នកត្រូវចំណាយតម្លៃថ្លៃបន្តិច ដើម្បីធ្វើជាម្ចាស់របស់វា។ ប៉ុន្តែក៏នៅមាន លក្ខណៈពិសេសមួយចំនួន ក៏មិនគិតថ្លៃផងដែរ ដូចជា ការស្កេនមេរោគ និងប្រព័ន្ធការពារប្រឆាំងនឹងមេរោគ…ជាដើម។

9. McAfee Free antivirus & Security
McAfee គឺជាកម្មវិធីកម្ចាត់មេរោគ ចំណាស់ជាងគេ និងគួរឱ្យទុកចិត្តបំផុត ក្នុងចំណោមកម្មវិធីកម្ចាត់មេរោគទាំងអស់។ ពីព្រោះកម្មវិធីកម្ចាត់មេរោគនេះ បានផ្តល់ការ ការពារខ្ពស់ដល់កុំព្យូទ័រ និងស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android។

10. Malware bytes Anti-Malware
Malware bytes ត្រូវបានគេទទួលស្គាល់ថាជាសេវាកម្មដ៏ល្អបំផុត ក្នុងការ ការពារកុំព្យូទ័រ និងផ្តល់ការ ការពារកម្រិតខ្ពស់ដល់ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ។ ប៉ុន្តែប្រសិនបើអ្នកចង់បានលក្ខណៈពិសេសបន្ថែម នៅក្នុងកម្មវិធីកម្ចាត់មេរោគនេះ គឺវាមានលក់នៅលើទីផ្សារនៅតាំងពីចុងឆ្នាំ 2013 មកម្ល៉េះ។

កម្មវិធីកម្ចាត់មេរោគចំនួន 10 ដ៏ល្អបំផុត ដែលបានរៀបរាប់នៅខាងលើនេះ គឺអាចប្រើប្រាស់បាននៅក្នុងស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ដ៏មានប្រសិទ្ធភាពបំផុត។ ភាគច្រើននៃកម្មវិធីទាំងនេះ គឺមិនគិតថ្លៃទេ លុះត្រាតែអ្នកចង់បានលក្ខណៈពិសេសបន្ថែម អ្នកប្រហែលត្រូវចំណាយប្រាក់ខ្លះ ដើម្បីទទួលបានការ ការពារកាន់តែមានកម្រិតខ្ពស់ជាងនេះបន្ថែមទៀត។

អត្ថបទអ្នកចង់អាន

iOS 11 វិវត្តទៅរកភាពប្រសើរ

ដោយ: ដួងច័ន្ទ 7 AM, Friday, 22 Sep, 2017

ប្រព័ន្ធប្រតិបត្តិការ iOS 11 ត្រូវបានណែនាំនៅក្នុងព្រឹត្តិការ Worldwide Developer Conference របស់ក្រុមហ៊ុន Apple កាលពីថ្ងៃទី 5 ខែមិថុនាកន្លងទៅនេះ ហើ...

Instagram កំពុងធ្វើតេស្តមុខងារថ្មី

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

កម្មវិធីបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយម Instagram កំពុងធ្វើតេស្តមុខងារថ្មី ដែលជួយជំរុញមុខងាររូបថតកាន់តែងាយស្រួល និងទំនើប ដោយគ្រាន់តែចុចនៅលើ Post ដូច...

តើអនាគតរបស់ iPhone X ទៅជាយ៉ាងណា?

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 31 Jan, 2018

ម៉ូដែលផលិតផលមួយអាចនឹងកន្លងផុតទៅ តាមពេលវេលា ប៉ុន្តែឥទ្ធិពលរបស់វានឹងត្រូវបានឃើញ នៅលើផលិតផលទូរសព្ទ iPhone បន្តបន្ទាប់ទៀត។ នៅពេលដែលលោក Ming-Chi Kuo មកព...

ណែនាំក្តារចុច Gboard ពី Google

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 18 Jul, 2018

ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងនាំយក Morse Code ក្នុងនាមជា Input Method មកកាន់ក្តារចុច Gboard សម្រាប់ប្រព័ន្ធ iOS។ ការដាក់បញ្ចូល Morse C...

Tomnerb.Com - YouTube Channel