ចូលចិត្តទំនើប

កាស Powerbeats Pro ចេញលក់នៅ ដើមខែឧសភានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Friday, 03 May, 2019

អ្នកមិនចាំបាច់រងចាំយូរទៀតទេ បើសិនជាអ្នកកំពុងចង់ដឹង ចង់ស្គាល់ និងចង់ប្រើប្រាស់កាស ស្តាប់ជំនាន់ថ្មី Powerbeats Pro។ កាស Earbuds គ្មានខ្សែ ដំបូងបង្អស់របស់ក្រុមហ៊ុន Beats នឹងបង្ហាញវត្តមាននៅតាមបណ្តាហាងនៅថ្ងៃទី 10 ខែឧសភា ខាងមុខនេះហើយ ក្នុងតម្លៃ $250 ជាមួយនឹងការ Pre-Order ចាប់ផ្តើមនៅថ្ងៃទី 3 ខែឧសភា ឆាប់ៗនេះផងដែរ។

សម្រាប់ការចេញលក់ដំបូងនេះ អ្នកនឹងទទួលបានផលិតផលកាសស្តាប់ថ្មី ក្នុងជម្រើសពណ៌ខ្មៅ ដោយសារជម្រើសពណ៌ Ivory, Moss និង Navy នឹងមិនទាន់បង្ហាញវត្តមាននៅឡើយទេ រហូតដល់ពាក់កណ្តាលឆ្នាំនេះ។ មិនថានៅក្នុងជម្រើស Style បែបណា ចំណុចពិសេសរបស់កាស ស្តាប់នេះ គឺស្ថិតនៅលើមុខងាររបស់វា។

នេះជាផលិតផលកាសស្តាប់ ដ៏ទំនើប ដែលមានបំពាក់ Workout-Ready Version នៃផលិតផល AirPods ជំនាន់ទី 2។ អ្នកនឹងទទួលបានបន្ទះឈីប H1 ដូចគ្នា ជាមួយនឹងមុខងារមិនប្រើប្រាស់ដៃបញ្ជារ Hey Siri សម្រាប់ឧបករណ៍របស់ Apple ព្រមជាមួយប្រអប់ថ្ម សម្រាប់បញ្ចូលថាមពលដល់កាសស្តាប់របស់អ្នក នៅពេលអ្នកមិនប្រើប្រាស់វា។

យ៉ាងណាមិញ ការរចនាទម្រង់កាសស្តាប់ គឺកាន់តែមានលក្ខណៈពិសេស។ នេះជាប្រភេទកាសស្តាប់ដែលរចនាឡើងជាមួយបច្ចេកវិទ្យាធន់នឹងញើស និងជម្រាបទឹក។ វាត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់ជាប់នឹងត្រចៀករបស់អ្នក នៅពេលអ្នកកំពុងធ្វើលំហាត់ប្រាណ។
ជាមួយគ្នានេះ កាសស្តាប់ជំនាន់ថ្មីនេះ ក៏សន្យាថានឹងផ្តល់ជូនអ្នកនូវគុណភាពសម្លេងកាន់តែប្រសើរ ធៀបនឹងផលិតផលកាសស្តាប់ AirPods និងម៉ូដែល Beats ចុងក្រោយ។ ការរចនាម៉ូដក្នុងទំហំកាន់តែធំ ផ្តល់ជូនអ្នកនូវថាមពលថ្មកាន់តែខ្លាំង។ អ្នកអាចរំពឹងថាអាចប្រើប្រាស់កាសថ្មីនេះរហូតដល់ 9 ម៉ោង សម្រាប់ការបញ្ចូលថ្មនៅលើកាសស្តាប់ផ្ទាល់ម្តង ហើយបន្ថែមរហូតដល់ 15 ម៉ោងសម្រាប់ការបញ្ចូលថ្មនៅក្នុងប្រអប់។
ថ្វីត្បិតវាមិនមានប្រអប់បញ្ចូលថាមពលគ្មានខ្សែ ប៉ុន្តែកាសស្តាប់ថ្មីនេះ ប្រហែលជាជម្រើសកាន់តែឆ្លាតវៃ ជាងកាសស្តាប់ AirPods បើសិនជាអ្នកជាប្រិយមិត្តរបស់ប្រព័ន្ធ Ecosystem របស់ Apple និងឱ្យតម្លៃលើលំហាត់ប្រាណរបស់អ្នក៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Android Camera ដ៏តូច សម្រាប់អ្នកចូលចិត្តថតរូប

ដោយ: ដួងច័ន្ទ 4 PM, Sunday, 07 Jan, 2018

តើអ្នកធ្លាប់ស្រមៃចង់បានកាមេរ៉ា ដ៏តូចមួយ ដែលអ្នកអាចពាក់ជាប់ខ្លួនបានគ្រប់ទីកន្លែងដែរ ឬទេ? ពេលនេះក្តីស្រមៃរបស់អ្នក បានក្លាយជាការពិតហើយ ជាមួយនឹងកាមេរ៉ា...

HTC One M9 រីករាយ ជាមួយកាមេរ៉ាក្រោយ 20 មេហ្គាភិកសេល និងកាមេរ៉ាមុខ Ultra Pixel

ដោយ: ដាលីស 12 PM, Saturday, 11 Apr, 2015

បើនិយាយពី HTC រឿងដំបូងគេដែលយើងនឹកឃើញឡើងភ្លាមនោះគឺ រឿងប្រព័ន្ធសំឡេង និងកាមេរ៉ា។ ថ្មីៗបំផុត​នេះ​ប្រភពព័ត៌មានផ្ទៃក្នុងរបស់ HTC បានបង្ហើបឱ្យដឹងថា HTC O...

Marvel Games សម្រាប់លេងលើ Android

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 07 Nov, 2017

ខ្សែភាពយន្ត ដែលផលិតដោយក្រុមហ៊ុន Marvel ទទួលបានជោគជ័យ និងប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។ ក្រុមហ៊ុនបានផលិតជាភាពយន្តបញ្ចាំង នៅតាមរោងភាពយន្ត និងភាពយន្តភាគ...

Huawei Watch 3 មិនទាន់កំណត់ពេលវេលា ចេញលក់ទេ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ក្រុមហ៊ុន Huawei បានបញ្ជាក់ថាក្រុមហ៊ុន មានគម្រោងបញ្ចេញផលិតផលនាឡិកា Smartwatch ថ្មី។ វានឹងត្រូវបំពាក់ជាមួយប្រព័ន្ធ Android Wear ប៉ុន្តែក្រុមហ៊ុនមិនទ...

Tomnerb.Com - YouTube Channel