ចូលចិត្តទំនើប

តើថ្ម Macbook Pro បញ្ចូលមិនចូលមែនទេ? តិចនិចទាំងនេះ អាចដោះស្រាយបាន!

ដោយ: ភារុន 8 AM, Tuesday, 12 Mar, 2019

តើថ្ម Macbook Pro របស់អ្នក បញ្ចូលថាមពលមិនចូលមែនទេ? ហើយអាចវាធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងណាស់មែនទេ? ជាធម្មតានៅពេលសាកថ្ម ចូល គឺវាតែងមានលោតនូវពន្លឺភ្លើងពណ៌ទឹកក្រូច ប៉ុន្តែបើលោតចេញនូវពណ៌បៃតងវិញ ឬក៏មិនមានលោតភ្លើងអ្វីទាំងអស់នៅលើ Macbook Pro របស់អ្នក បានន័យថាវាសាកថ្មមិនចូលទេ។ តើធ្វើដូចម្តេច ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ? ចង់ដឹងចម្លើយ សូមប្រិយមិត្តអានតិចនិចនៅខាងក្រោមនេះ៖
1. ពិនិត្យមើល Power Outlet
មុននឹងចាប់ផ្តើមស្គាល់តិចនិចដ៏ល្អបំផុតបន្តបន្ទាប់ សូមព្យាយាមសាកថ្ម Mac របស់អ្នក ដោយប្រើប្រាស់ Power Outlet ផ្សេងទៀត ឬ សាកល្បងសាកថ្ម ដោយប្រើប្រាស់ Outlet ដូចគ្នាទៅលើឧបករណ៍ដទៃទៀត។ ប្រសិនបើអគ្គិសនីនៅកន្លែងរបស់អ្នក ត្រូវបានកាត់ផ្តាច់ ខណៈពេលកំពុងសាកថ្ម សូមដោះ MagSafe ចេញពី Outlet និងរង់ចាំ 30វិនាទី ទៅមួយនាទី ហើយដោតវាចូលវិញ។

2. ពិនិត្យមើល MagSafe
ទាំង Adapter និងខ្សែភ្ជាប់ សូមប្រាកដថាគ្មានការខូចខាត ហើយសាកល្បងប្រើប្រាស់ MagSafe ផ្សេងទៀត ដើម្បីសាកថ្មទៅ Mac របស់អ្នក ប្រសិនបើដំណើរការល្អ បានន័យថាអ្នកត្រូវជំនួស MagSafe ថ្មីមួយហើយ។

3. សម្អាតរន្ធ MagSafe នៅលើ Macbook Pro
ពេលខ្លះការសាកថ្មមិនចូល ទៅក្នុង Macbook Pro ទំនងជាមកពីមានកម្ទេចកម្ទីធូលីដី នៅជាប់នឹងរន្ធ MagSafe ដូច្នេះអ្នកគួរសម្អាតវា ឱ្យបានស្អាតល្អ ប៉ុន្តែត្រូវសម្អាតដោយថ្នមៗ និងប្រុងប្រយ័ត្ន។

4. ពិនិត្យមើលសុខភាព ថ្ម
រាល់ថ្មរបស់ Macbook Pro ទាំងអស់សុទ្ធតែមានវដ្តរបស់វា។ ប្រសិនបើ Mac របស់អ្នកប្រើដល់កម្រិតអតិបរមា នៃវដ្តរបស់វាហើយ អ្នកត្រូវជំនួសថ្មថ្មី។ ជាទូទៅ ម៉ូដែល MacBook Pro ឆ្នាំ 2009 រហូតដល់ឆ្នាំ 2018 មាន Cycle Count រហូតដល់ 1000 ដង។ អ្នកអាចពិនិត្យមើលព័ត៌មាននេះ ដោយបើកចូលម៉ីនុយរបស់ក្រុមហ៊ុន Apple បន្ទាប់មកជ្រើសរើស System Information ហើយវានឹងលោតផ្ទាំងមួយ ដែលអ្នកអាចមើលឃើញចំនួននៃ Cycle Count ចុងក្រោយ និង Condition របស់ថ្ម។ នៅក្នុង Condition ថ្មនេះ ទំនងជាអ្នកបានឃើញ Condition ថ្មចំនួន 4 ៖ Normal, Replace Soon, Replace Now, ឬ Service Battery។

5. Reset SMC
តិចនិច Reset SMC (System Management Controller) នេះ អ្នកអាចសាកល្បងបាន នៅពេលថ្ម Macbook Pro របស់អ្នក បញ្ចូលថាមពលមិនចូល។ ដំបូងអ្នកត្រូវ Shut down នៅលើ Mac របស់អ្នក បន្ទាប់មកភ្ជាប់ MagSafe ទៅនឹងប្រភពថាមពល ហើយចុច Key ៖ Shift (left side) + Control + Option និងចុចប៊ូតុង Power រួមគ្នាទាំងអស់ក្នុងពេលតែមួយប្រហែលរយៈពេល 4វិនាទី បន្ទាប់មកលែងវា Key និងប៊ូតុងទាំងនេះវិញ។ ជាចុងក្រោយ Turn On នៅលើ Mac របស់អ្នកដោយចុចប៊ូតុង Power ។

6. Reset Battery
ប្រសិនបើ Macbook Pro របស់អ្នកមានថ្មចល័ត អ្នកអាច Reset ថ្មនេះ ដោយដកវាចេញ ។ បន្ទាប់ពីដកថ្មចេញ សូមចុច ប៊ូតុង Power ប្រហែល 5វិនាទី បន្ទាប់មកដាក់ថ្មចូលទៅកន្លែងដើមវិញ ចុងក្រោយសូមបើកកុំព្យូទ័រយួរដៃរបស់អ្នក ដោយចុចប៊ូតុង Power ប៉ុន្តែមុននឹងអ្នកអនុវត្តន៍វិធីសាស្រ្តនេះ អ្នកត្រូវប្រាកដថា អ្នកបានបិទកុំព្យូទ័ររបស់អ្នក។ ប្រសិនបើអ្នកមិនធ្លាប់ បើក Macbook Pro របស់អ្នកទេ។ យើងណែនាំឱ្យយក Macbook Pro នេះទៅ Apple Authorized Service ដើម្បីជួយអ្នកក្នុងការ Reset Battery ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

នេះជារូបរាង របស់ស្រោមទូរសព្ទ អេក្រង់បត់

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

ក្រុមហ៊ុនផលិតស្រោមការពារទូរសព្ទបានចាប់ផ្តើមរួចជាស្រេចសម្រាប់ការស្វែងយល់អំពីរូបរាងរបស់ស្រោមការពារ សម្រាប់ទូរសព្ទមានអេក្រង់បត់ដែលកំពុងមានរលកប្រជាប្រិ...

ក្រុមហ៊ុន Huawei មានមហិច្ឆតាចង់មាន OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

នៅក្នុងឱកាសដែលភាពតានតឹងរវាងក្រុមហ៊ុន Huawei Technologies និងសហរដ្ឋអាមេរិកបានឈានចូលមកដល់ចំណុចក្តៅគគុក ក្រុមហ៊ុន Huawei មានផែនការត្រៀមទុកមួយរួចជាស្រេ...

ល្បីថា Honda N Box ២០១៧ របស់ជប៉ុនលក់ដាច់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនផលិតរថយន្ត ប្រកួតប្រជែងគ្នាចេញម៉ូដទំនើបៗ ច្រើនណាស់។ ថ្មីៗនេះ ឮល្បីថាក្រុមហ៊ុនហុងដាបានចេញ Honda N Box ប្រចាំឆ្នាំ ២០១៧ ហើយលក...

តោះ! មកដឹងពីរបៀបប្រើប្រាស់ Wireless PowerShare នៅលើទូរស័ព្ទ Galaxy S10 ដើម្បីសាកថ្មទៅឱ្យ Galaxy Buds ឬក៏ទូរស័ព្ទផ្សេងទៀត

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

ក្រុមហ៊ុន Samsung មានទំនុកចិត្តយ៉ាងខ្លាំង ចំពោះថាមពលថ្មនៅក្នុងទូរស័ព្ទ Galaxy S10 ព្រោះថាឥឡូវនេះ ក្រុមហ៊ុនបានតំឡើងលក្ខណៈពិសេសថ្មីមួយ ដែលមានឈ្មោះថា ...

Tomnerb.Com - YouTube Channel