ចូលចិត្តទំនើប

ណែនាំជំនួយការថត Selfie ដ៏ល្អពី Baseus

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

តើរូបថត Selfie របស់អ្នកមិនសូវស្អាតមែនទេ? ចង់ដឹងវិធីជួយឱ្យរូបថត Selfie ស្អាតដែរទេ? បើចង់ដឹងអានអត្ថបទខាងក្រោមនេះទៅ ទំនើប មានរបស់ល្អបង្ហាញអ្នក។

នោះគឺអំពូលជំនួយ iShining Selfie ពីក្រុមហ៊ុន Baseus។ វាជាប្រភេទអំពូលភ្លើង សម្រាប់ការថតរូប Selfie ដែលមានពន្លឺស្រទន់ មិនប៉ះពាល់ដល់កែវភ្នែករបស់អ្នកឡើយ។ វាមានអំពូល LED ចំនួន 12 គ្រាប់ ដែលមានគុណភាពខ្ពស់ ទោះបីជាអ្នកស្ថិតនៅក្រោមស្រមោលអំពូលភ្លើងក្តី។ វាបញ្ចេញពន្លឺរួមគ្នា គ្មានការបញ្ចេញពន្លឺរអាក់រអួល និងជាជម្រើសអំពូលភ្លើងជំនួសឱ្យអំពូលភ្លើង Cold/Warm។

អំពូលភ្លើង iShining Selfie មួយនេះមានមុខងារកែតម្រូវកម្រិតពន្លឺចំនួន 3 កម្រិត ដែលអ្នកអាចធ្វើការកែតម្រូវកម្រិតពន្លឺឱ្យសមស្របនឹងស្ថានភាព ឬទីតាំងថតរូប។ មុខងារកែតម្រូវកម្រិតពន្លឺ អាចអនុវត្តបានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចប៊ូតុងប៉ុណ្ណោះ។
ការប្រើប្រាស់អំពូល iShining Selfie មួយនេះជាមួយ Wide Angle Lens ជួយធ្វើឱ្យរូបភាពរបស់អ្នកមានលក្ខណៈភ្លឺរលោង និងជាប្រភេទរូបថត Stereoscopic ធ្វើឱ្យរូបភាពរបស់អ្នកពង្រីកបានកាន់តែស្អាត ជាពិសេសរូបថតជាក្រុម។
ការួមបញ្ចូលគ្នានៃអំពូល LED ពណ៌លឿង និងពណ៌ស ផ្តល់នូវពន្លឺបែបធម្មជាតិ និងស្រទន់។ វាជួយឱ្យទម្រង់មុខរបស់អ្នកមានពន្លឺ មិនខ្មៅស្រអាប់ និងជួយបង្កើតសម្រស់របស់អ្នក។

អ្នកអាចប្រើប្រាស់ជំនួយការថតរូប Selfie នេះបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការរចនារូបរាងដ៏ទន់សម័យ និងមានទំហំតូចល្មមងាយយកតាមខ្លួន មិនថាអ្នកទុកវានៅក្នុងហោប៉ៅ ឬក្នុងកាបូបទេ។ អ្នកអាចចាប់ផ្តើមការថតរូប Selfie បានគ្រប់ទីកន្លែង ហើយវាសក្តិសមសម្រាប់ការថតរូបនៅខាងក្រៅ ដែលមានពន្លឺកុង នៅពេលថ្ងៃ ឬការថតរូបនៅពេលមានពន្លឺងងឹត ឬការថតរូបនៅពេលយប់។ល។ វាក៏ជាជំនួយការដ៏ល្អសម្រាប់ការថតរូបក្នុងពិធីជប់លៀង នៅក្នុងក្លឹប នៅក្នុងកម្មវិធីប្រគុំតន្រ្តី និងក្នុងបន្ទប់ខារ៉ាអូខេជាដើម។
លក្ខណៈងាយស្រួលប្រើប្រាស់មួយទៀតរបស់អំពូលភ្លើងមួយនេះ គឺក្បាលដង្កៀប ដែលអាចបើកចំហរបានធំទូលាយ ដូច្នេះវាអាចប្រើប្រាស់បានជាមួយស្ទើរគ្រប់ម៉ូដែលទូរសព្ទ Smartphone ដែលមាននៅក្នុងទីផ្សារ។ អំពូលភ្លើងជំនួយនេះអាចប្រើប្រាស់បានជាមួយ Smartphone, Tablet, Notebook ជាដើម។

មិនត្រឹមតែជាជំនួយការដ៏ល្អសម្រាប់ការថតរូប Selfie ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយអ្នកថតវីដេអូ បានកាន់តែច្បាស់ កាន់តែស្អាត ថែមទៀតផង។
បើសិនជាអ្នកចង់ឱ្យការថតរូប Selfie និង វីដេអូរបស់អ្នកកាន់តែស្រស់ស្អាត សូមសាកល្បងជ្រើសរើសយកអំពូលភ្លើង iShining Selfie របស់ Baseus មួយនេះយកទៅប្រើប្រាស់។ អ្នកក៏អាចស្វែងរកទិញវាបាននៅហាង T-Shop ផងដែរ ក្នុងតម្លៃ $17៕

ប្រភព: tshopinternational ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ឧបករណ៍គណនាលេខ នៅលើ Window 10 មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Microsoft កំពុងបន្ថែមមុខងារក្រាហ្វិចទៅក្នុងឧបករណ៍គណនាលេខនៅលើប្រព័ន្ធ Window 10។ ក្រុមហ៊ុនបានបង្កើតឧបករណ៍គណនាលេខ ក្នុងទម្រង់ Open-Sourced ...

ឆ្នាំ 2019 តើ Apple នឹងផលិតអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

បើសិនជាអ្នកកំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកទិញកុំព្យូទ័រ MacBook Pro ថ្មី ឬទូរសព្ទ iPhone ថ្មី ឬ iPad ថ្មី ឬកំពុងស្វែងរកទិញផលិតផលថ្មីៗរបស់ក្រ...

កាសត្រចៀក Bluetooth ថ្មីរបស់ Anker មានតម្លៃក្រោម 30$ ថ្ងៃនេះ

ដោយ: ភារុន 9 AM, Thursday, 08 Nov, 2018

ថ្វីត្បិតក្រុមហ៊ុន Anker  គឺជាក្រុមហ៊ុនផលិត Soundcore Audio   ដែលហាក់បីដូចជានៅថ្មីថ្មោង ប៉ុន្តែក្រុមហ៊ុននេះក៏បាន​ផលិតកាសត្រចៀក និង Speaker អស់រយះពេ...

Ignore No More: ចាត់ការកូន ដែលមិនព្រមទទួលទូរស័ព្ទ

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

លោកឪពុកអ្នកម្តាយ ប្រហែលជាធ្លាប់ជួបហេតុការណ៍ កូនមិនលើកទូរស័ព្ទខ្លះហើយ មិនថាហេតុការណ៍ នៃការ​មិន​ព្រម​​លើក​ទូរស័ព្ទនោះជាអ្វីទេ តែការមិនព្រមទទួលទូរស័ព្...

Tomnerb.Com - YouTube Channel