ចូលចិត្តទំនើប

ណែនាំឱ្យស្គាល់ ឧបករណ៍សាកថ្មភ្លោះពី Baseus

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 12 Feb, 2019

នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ទូរសព្ទដៃមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបច្ចេកវិទ្យាទូរសព្ទដៃកាន់តែទំនើប កាន់តែផ្តល់ភាពងាយស្រួល។ ដូច្នេះតម្រូវការថាមពលថ្មទូរសព្ទក៏មានកាន់តែច្រើនដែរ ទាមទារឱ្យឧបករណ៍សាកថ្មទូរសព្ទបំពាក់បច្ចេកវិទ្យាកាន់តែទំនើបផងដែរ
ថ្ងៃនេះ ទំនើប សូមណែនាំផលិតផលសាកថ្មគ្មានខ្សែមួយប្រភេទរបស់ក្រុមហ៊ុន Baseus ដែលជាផលិតផលសាកថ្មទូរសព្ទភ្លោះ ម៉ូដែល Baseus Dual Wireless Charger។

ឧបករណ៍សាកថ្មមួយនេះបំពាក់ជាមួយការរចនាម៉ូដដ៏ទំនើប ជាមួយនឹងការបំពាក់ថាមពលដ៏ ខ្លាំង។ វាផ្តល់នូវភាពងាយស្រួលខ្លាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយវាក៏ជាជម្រើសផលិតផលឈានមុខមួយសម្រាប់ការបញ្ចូលថាមពលទូរសព្ទបានឆាប់់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់សម្រាប់ការបញ្ចូលទូរសព្ទ 2 គ្រឿងនៅក្នុងពេលតែមួយ។

Dual Wireless Charger មួយនេះផ្តល់នូវថាមពលថ្មសរុបចំនួន 20W (គឺក្នុងមួយចំហៀងមានផ្តល់ថាមពល 10W)។ វាដំណើរការជាមួយបច្ចេកវិទ្យា Fast Charge របស់ក្រុមហ៊ុន Samsung។ ឧបករណ៍សាកថ្មមួយនេះក៏ត្រូវបានទទួលស្គាល់ចំពោះការប្រើប្រាស់បច្ចេកវិទ្យា Qi ដែលកំពុងពេញនិយម និងត្រូវបានទទួលស្គាល់ជាទូទៅ សម្រាប់បច្ចេកវិទ្យាបញ្ចូលថាមពលដោយគ្មានខ្សែ។ ដើម្បីផ្តល់នូវភាពងាយស្រួលបន្ថែមសម្រាប់ការប្រើប្រាស់ ឧបករណ៍ Dual Wireless Chrager របស់ Baseus មានបំពាក់មុខងារការពារការរអិលធ្លាក់ទូរសព្ទចេញពីតួឧបករណ៍ផងដែរ។
លក្ខណៈពិសេសមួយទៀតរបស់ឧបករណ៍សាកថ្មមួយនេះ គឺការបន្ថែមរន្ធដោត USB Type-C ដែលជួយឱ្យការប្រើប្រាស់កាន់តែងាយស្រួល និងប្រើប្រាស់បានកាន់តែទូលំទូលាយ។ ឧបករណ៍សាកថ្មមួយនេះ មានសមត្ថភាពបញ្ចូលថាមពលទៅឱ្យឧបករណ៍នានា ដែលអាចដំណើរការបានជាមួយបច្ចេកវិទ្យា Qi មានដូចជាទូរសព្ទ iPhone X, iPhone 8 និង 8 Plus, Samsung Galaxy Note 8, Galaxy S8 និង Galaxy S8 Plus ជាដើម។

សូមបញ្ជាក់ផងដែរថា ផលិតផល Baseus Dual Wireless Charger លោកអ្នកអាចស្វែងរកទិញបាននៅក្នុងទីផ្សាក្នុងប្រទេសកម្ពុជា ជាពិសេសនៅហាង T-Shop ដែលជាហាងលក់ផលិតផល Smart Gadget សម្រាប់ប្រើប្រាស់ជាមួយទូរសព្ទ Smartphone នាំមុខនៅកម្ពុជា៕

ប្រភព: tshopinternational ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

សម្ភារៈផ្ទះបាយ អេឡិចត្រូនិច ដែលអ្នកគួរតែមាន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

ទំនើប ជឿជាក់ថា មេផ្ទះទាំងអស់ប្រាកដជា ចង់បានដំណោះស្រាយ សម្រាប់ការងារដ៏មមាញឹកក្នុងផ្ទះ បាយ ព្រោះការងារនៅក្នុងផ្ទះបាយ ជាការងារដ៏ស៊ាំញ៉ាំ និងនឿយហត់ ដូច...

ZBooks របស់ HP ជាមួយ Intel Core i9

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

រយៈពេលមិនយូរប៉ុន្មានទេដែលក្រុមហ៊ុន HP បានបញ្ចេញលក់កុំព្យូទ័រយួរដៃម៉ូដែល ZBooks x360 ប៉ុន្តែក្រុមហ៊ុនបានផ្តល់នូវការផ្លាស់ប្តូរ និងផ្តល់នូវឧបករណ៍ដទៃទ...

កំសាន្តជាមួយហ្គេម PS4 នៅលើ Android

ដោយ: ដួងច័ន្ទ 4 PM, Sunday, 07 Jan, 2018

ក្រុមហ៊ុន Sony បានចាប់ផ្តើមកម្តៅសាច់ដុំ ក្នុងការចូលប្រឡូកជាមួយទំនោរនាពេលបច្ចុប្បន្ន នៃការប្រើប្រាស់ឧបករណ៍ភ្ជាប់គ្នា ប៉ុន្តែដូចជាក្រុមហ៊ុនផលិតដទៃទៀត...

MEIZU M3 Note Review ដោយ Tomnerb.com

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញអំពី​ស្មាត​ហ្វូន​ថ្មី​មួយ​ដែល​ទើប​នឹង​ចេញ​លក់​នៅលើ​ទី​ប្រទេស​កម្ពុជា​យើង នោះគឺ Meizu M3 Note ។ និយាយ​ពី​ Meizu មនុស្ស...

Tomnerb.Com - YouTube Channel