ចូលចិត្តទំនើប

ឧបករណ៍សាកថ្មរបស់ Baseus ប្លែកខុសពីគេ

ដោយ: ដួងច័ន្ទ 9 AM, Monday, 11 Mar, 2019

សព្វថ្ងៃនេះនៅក្នុងទីផ្សារមានជម្រើសឧបករណ៍សាកថ្មមានជាច្រើនប្រភេទ ដែលអាចឱ្យអ្នកពិបាកក្នុងការសម្រេចចិត្ត ជ្រើសយកផលិតផលណាមួយមកប្រើប្រាស់។ ហេតុនេះហើយបានជាថ្ងៃនេះ ទំនើប សូមនាំយកផលិតផលឧបករណ៍សាកថ្មមួយប្រភេទមកបង្ហាញជូនមិត្តអ្នកអាន នោះគឺឧបករណ៍សាកថ្ម Curve Dual U របស់ក្រុមហ៊ុន Baseus។

ចង់ដឹងថាវាមានលក្ខណៈពិសេសយ៉ាងណា សូមបន្តអានអត្ថបទខាងក្រោម។
Curve Dual U របស់ Baseus រចនាឡើងជាពិសេសជាមួយរាងកោង ជាអក្សរ U ដែលអាចឱ្យអ្នកដាក់ទូរសព្ទដៃពីលើ និងងាយស្រួលក្នុងការប្រើប្រាស់។ ឧបករណ៍សាកថ្មមួយនេះផលិតឡើងជាមួយការបំពាក់រន្ធដោត USB ចំនួន 2 ជាមួយកម្លាំងថាមពល 2.4A ដែលផ្តល់នូវប្រសិទ្ធភាពបញ្ចូលថាមពលខ្ពស់។ វាមាន Smart Digital Display ដែលអាចឱ្យអ្នកដឹងពីស្ថានភាពនៃការបញ្ចូលថាមពល និងត្រូវបានផលិតឡើងពីសារធាតុ ABS ដែលធន់នឹងភ្លើងទៀតផង។

អ្នកគ្រាន់តែដោតវាភ្ជាប់ជាមួយរន្ធអគ្គិសនីជាប់ជញ្ជាំង និងធ្វើការបញ្ចូលថាមពលទៅកាន់ទូរសព្ទដៃ ឬ Tablet តាមរយៈខ្សែ USB ជាការស្រេច។ ឧបករណ៍សាកថ្មមួយនេះផ្តល់នូវការការពារលើកម្លាំងអគ្គិសនីខ្លាំង ការសាកថ្មលើសកំណត់ ការឡើងកម្តៅ និង Anti-Jamming ផងដែរ។

អ្នកអាចប្រើប្រាស់ឧបករណ៍សាកថ្ម Curve Dual U នេះជាមួយទូរសព្ទ iPhone, Samsung, Huawei, Xiaomi, HTC ក៏ដូចជា Tablet, iPad ឧបករណ៍ MP3, MP4 និងកាសស្តាប់ Bluetooth។ វាជាជម្រើសឧបករណ៍សាកថ្មដ៏ល្អមួយ ដោយសារវាមានទម្ងន់ស្រាល ងាយស្រួលយកតាមខ្លួន សក្តិសមសម្រាប់ការធ្វើដំណើរ ការប្រើប្រាស់ក្នុងគេហដ្ឋាន និងការិយាល័យធ្វើការ។

អ្នកអាចស្វែងរកទិញ Baseus Curve Dual U នេះនៅតាមបណ្តាហាង T-Shop នៅក្នុងប្រទេសយើង នៅក្នុងតម្លៃត្រឹមតែ $8 ប៉ុណ្ណោះ។

ប្រភព: tshopinternational ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Sony Xperia C3 កាមេរ៉ាខាងមុខ 5MP

ដោយ: ដាលីស 3 PM, Saturday, 11 Apr, 2015

កាលពីពេលមុននេះ បើចង់ទិញស្មាតហ្វូនណាមួយ មានតែអ្នកសួរថា កាមេរ៉ាខាងក្រោយប៉ុន្មាន? ថតរូបច្បាស់អត់? ដែលពេលនោះមិនសូវមាននរណានិយាយពីកាមេរ៉ាខាងមុខឡើយ តែមកដល...

កាមេរ៉ាឌីជីថល Fujifilm X-T3 នឹងបើកដំណើរការក្នុងឆ្នាំនេះ

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

ដូចដែលអ្នកបានរំពឹងទុក ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតផលកាមេរ៉ាល្បីៗនៅលើពិភពលោកដូចជាក្រុមហ៊ុន Nikon ដែលបានឆ្លើយតបដោយធ្វើការឆ្លុះបញ្ចាំងនូវផលិតផលរបស...

Lexus LC 500 ឃើញភ្លាមលង់ស្នេហ៍ភ្លែត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

នេះជារថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង ដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់គ្រប់ទីកន្លែងដែលវា បានទៅដល់មិនថា នៅលើផ្លូវថ្នល់ ឬនៅកន្លែងចំណតទេ។ រថយន្ត Lexus LC 500 ជ...

អាមេរិក នឹងចេញលក់រថយន្តហោះ បានក្នុងឆ្នាំ ២០១៥នេះ

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

ក្រុមអ្នកផលិតមួយ នៅក្នុងរដ្ឋម៉ាសាឈូសេត កំពុងត្រៀមខ្លួនបញ្ចេញលក់រថយន្ត មានស្លាបនៅដើម​​ឆ្នាំ 2015ខាងមុខនេះ ក្នុងតម្លៃ ៣សែនដុល្លារ ព្រមទាំងត្រៀមអៃឌៀ ស...

Tomnerb.Com - YouTube Channel