ចូលចិត្តទំនើប

ASUS Zen AiO កុំព្យូទ័រលើតុបែប all-in-one លំដាប់ Premium

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

ASUS បង្ហាញខ្លួន Zen AiO កុំព្យូទ័រលើតុបែប all-in-one លំដាប់ Premium ដែលមកព្រមជាមួយការ​ច្នៃម៉ូដដ៏​ស្រស់​​ស្អាត និងទំនើប តួគ្រឿងផលិតពីអាលុយមិញ៉ូម អៈណូដៃស៍ ដែលមានភាពរឹងមាំជាពិសេស និងមានកម្រាស់​ត្រឹម​តែ6.6 មីល្លី​ម៉ែត្រ ព្រមជាមួយការបន្ថែមពណ៌មាសជួយបង្កើនភាពទំនើប ចំណែកអេក្រង់មានឱ្យជ្រើសរើស 2ខ្នាត គឺ សេ៊រី Z240IC ទំហំ 23.8អីុញ និងស៊េរី Z240IC ទំហំអេក្រង់ 21.5អ៊ីញ។

ចំណែក Specification មកជាមួយ CPU Intel Core i7 quad-core ជំនាន់ថ្មីក្រោយគេបំផុត ​RAM 32GB DDR4, PCIe Gen 3 x 4 SSD, កាតអេក្រង់ NVIDIA Geforce GTX 960M, Port តភ្ជាប់ USB Type C, មានកាមេរ៉ា 3D ដែលមាន​ភាព​ច្បាស់ត្រង់ ប្រើតិចណូឡូជីរបស់ Intel RealSense ដែលមកព្រមជាមួយសមត្ថភាព ក្នុងការឆ្លើយ​តបបែប​អនាគត អាចប្រើ​ប្រាស់​ក្នុងការត្រួតចាប់ការធ្វើចលនា ដែលត្រឹមត្រូវរបស់មនុស្ស ឬវត្ថុផ្សេងៗដែលនៅចំពីមុខកាមេរ៉ា និង​មានប្រដាប់​បំពង​សំឡេង​ទាំងអស់ 6 ដោយម្ខាងៗមានស្តេរេអូ8វ៉ាត់ ចំនួន 3។

ទាំងអស់នេះខាង ASUS Zen AiO នឹងចាប់ផ្តើមដាក់លក់ នៅក្នុងត្រីមាសទី 4 ក្នុងឆ្នាំនេះ ចំណែកតម្លៃនៅមិន​ទាន់​​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយទេ៕

zen-aio-03

zen-aio-02

អត្ថបទអ្នកចង់អាន

ផ្តល់រន្ធដោតបន្ថែម 7 ទៀតសម្រាប់ MacBook ថ្មី

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

MacBook Pro ម៉ូដែលថ្មី គឺជាផលិតផលកុំព្យូទ័រយួរដៃ ដ៏ទំនើបអស្ចារ្យមួយ។ ប៉ុន្តែវាមានកង្វះខាត ដ៏ធំមួយ គឺរន្ធដោត USB 3.0 ដែលធ្វើឱ្យអតិថិជនមានភាពស្ទាក់ស្...

មុខងារថតរូបនៅពេលយប់ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Dec, 2018

របាយការណ៍មួយចេញផ្សាយដោយគេហទំព័រ XDA-Developer បានរៀបរាប់ថាលេខកូដដែលត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ Android Pie ចុងក្រោយបង្អស់ ដែលផលិតឡើងសម្រាប់ប្រើប្រ...

ឧបករណ៍សាកថ្មគ្មានខ្សែ ដ៏ស្រស់ស្អាត និងមានតម្លៃថ្លៃ

ដោយ: ដួងច័ន្ទ 4 PM, Sunday, 28 Jan, 2018

Bourge Design គឺជាក្រុមហ៊ុនដែលនៅពីក្រោយឧបករណ៍ Arc Hub ជារន្ធដោត USB-C ដ៏ល្អ បំផុត ដែលមានលក់នៅលើទីផ្សា។ នៅពេលនេះក្រុមហ៊ុន បានត្រឡប់មកកាន់ទីផ្សាប្រកួ...

ដឹងពីពេលវេលា ត្រូវទិញទូរទឹកកកថ្មី

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

វាប្រហែលជាដល់ពេលវេលា ដែលអ្នកត្រូវផ្លាស់ប្តូរទូរទឹកកកហើយ បើសិនជាអ្នកបានឃើញសញ្ញាអាសន្នទាំងនេះ។ ទូរទឹកកកជាសម្ភារៈដ៏សំខាន់មួយ នៅក្នុងគេហដ្ឋាន។ វាជួយរក្...

Tomnerb.Com - YouTube Channel