ចូលចិត្តទំនើប

ZenBook S ថ្មីពី Asus កាន់តែស្តើង

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 23 Jan, 2019

ផលិតផល StudioBook ថ្មីរបស់ក្រុមហ៊ុន Asus ត្រូវបានរចនាឡើង ដើម្បីបង្កើតនូវឧបករណ៍ប្រើប្រាស់សម្រាប់បំពេញការងារ ដែលមានកម្លាំងខ្លាំង សមស្របសម្រាប់មនុស្សគ្រប់ប្រភេទ ប៉ុន្តែផលិតផល ZenBook S ថ្មី ត្រូវបានផលិតឡើងក្នុងគោលបំណងមួយផ្សេងទៀត។
ផលិតផលស្រឡាយ S របស់ Asus តែងត្រូវបានផលិតឡើងក្នុងគោលបំណងផ្តល់នូវកុំព្យូទ័រដែលងាយស្រួលក្នុងការចល័តទៅគ្រប់ទីកន្លែង ហើយផលិតផលថ្មីដែលនឹងចេញលក់ក្នុងឆ្នាំនេះក៏ស្ថិតនៅន័យដូចគ្នានេះដែរ។ Asus សម្រេចបាននូវការបង្រួមទំហំ ZenBook S13 បានសម្រេច ដែលធ្វើឱ្យវាលេចចេញជារូបរាងដ៏ទាក់ទាញថ្មីមួយ។

ចំណុចដ៏គួរឱ្យទាក់ទាញ គឺ Bezel ដែលព័ទ្ធជុំវិញ ZenBook ទំហំ 13.9 inch ជាប្រភេទអេក្រង់ LED-Backlit IPS មានទំហំដ៏តូច ស្ទើរមិនគួរឱ្យជឿ។ បើសិនជាអ្នកធ្វើការវាស់វែងកាន់តែច្បាស់ អ្នកនឹងឃើញថាវាមានកម្រាស់ត្រឹមតែ 2.5mm ប៉ុណ្ណោះ ជាកម្រាស់ដ៏ស្តើងល្មមគ្រប់គ្រាន់ឱ្យក្រុមហ៊ុន Asus ហៅវាថាជាកម្រាស់ដ៏ស្តើងជាងគេនៅក្នុងពិភពលោក។ កត្តានេះពិតជាមិនសំខាន់ទេ បើសិនជាសមត្ថភាពអេក្រង់របស់វាមិនមានភាពទាក់ទាញ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺ អេក្រង់នេះផ្តល់នូវពណ៌ដ៏រស់រវើក និងពន្លឺភ្លឺច្បាស់។

ជាទូទៅ Asus តែងធ្វើការសម្របសម្រួលដើម្បីឱ្យ Bezel មានទំហំកាន់តែតូច តាមដែលអាចធ្វើបាន។ ផលិតផល ZenBook មួយចំនួនមានបំពាក់អេក្រង់ 4K និង Webcam នៅផ្នែកខាងលើអេក្រង់ ដែលត្រូវបានហ៊ុំព័ទ្ធជុំវិញ។ ភាគច្រើន Bezel នៅទីនេះត្រូវបានរចនាឡើងដើម្បីជាកន្លែងសម្រាប់ដាក់កាមេរ៉ា ប៉ុន្តែវាក៏មានមុខងារទីពីរដែរ ដោយវាជួយធ្វើឱ្យការបើក Laptop កាន់តែងាយស្រួល។ នេះជាចំណុចកាន់តែសំខាន់ នៅពេលអ្នកពិចារណាលើ Laptop ដែលមានទម្ងន់ក្រោម 1.13 គីឡូក្រាម។

ដោយសារតួរបស់ ZenBook មានកម្រាស់ត្រឹមតែ 12.9mm ក្រុមហ៊ុន Asus មានទំនុកចិត្តក្នុងការហៅវាថាជាម៉ាស៊ីនមានកម្រាស់ស្តើងជាងគេនៅក្នុងពិភពលោក ជាមួយនឹងក្រាហ្វិចដ៏ល្អ ព្រោះវាមានបំពាក់បច្ចេកវិទ្យា NVIDIA GeForce M150។

លក្ខណៈពិសេសដទៃទៀតរបស់ ZenBook S13 មានដូចជា ជម្រើស Intel Core i5-8265U ឬសមត្ថភាពខ្លាំងជាងនេះរហូតដល់ i7-8565U និងមាន RAM ប្រភេទ LPDDR3 ទំហំ 16GB។ វាក៏មានជម្រើសរន្ធដោតព័ទ្ធជុំវិញតួម៉ាស៊ីនទាំងមូលផងដែរ រួមមានរន្ធដោត USB 3.1 Type-C ចំនួន 2 និងរន្ធដោត Full-Size USB 3.1 ចំនួនមួយផងដែរ។

ជាមួយគ្នានេះផងដែរ Asus ក៏មានផ្តល់ជម្រើសផលិតផលដទៃទៀតសម្រាប់អ្នកផងដែរ ដែលមានម៉ូដែល ZenBook 14 ដែលមានតម្លៃទាបជាង ជាមួយការបំពាក់ Intel Core i3-8145U មានជម្រើស RAM ទំហំ 4 ឬ 8GB និងជម្រើសឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB ឬ 512GB។ ម៉ូដែល ZenBook 14 មានបំពាក់អេក្រង់ប្រភេទ Full HD ទំហំ 14 inch ផងដែរ។
ដោយសារយើងមិនទាន់ដឹងពីតម្លៃរបស់ផលិតផល ZenBook ថ្មីៗទាំងនេះ ដូច្នេះយើងមិនអាចកាត់សេចក្តីអំពីគុណតម្លៃរបស់វាទៅនឹងផលិតផលប្រកួតប្រជែងដទៃទៀតបានទេ។ តែដោយសារ ផលិតផល ZenBook មិនធ្លាប់មានប្រវត្តិសាស្រ្តចេញលក់ក្នុងតម្លៃទាប ដូច្នេះយើងនឹងមិនមានភាពភ្ញាក់ផ្អើលទេ បើសិនជាវាចេញលក់ក្នុងតម្លៃខ្ទង់ $1,500។
យើងនឹងត្រូវរងចាំស្វែងយល់កាន់តែច្បាស់ទាំងអស់គ្នា នៅពេល ZenBook ម៉ូដែលថ្មីទាំងពីរនេះ ចេញលក់នៅក្នុងអំឡុងពេល 2-3 ខែដើមឆ្នាំ 2019 នេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កម្មវិធីថ្មីរបស់ Google ជួយឱ្យរូបភាពកាន់តែស្អាត

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រៅពីការរឹតបណ្តឹងសុវត្ថិភាពនៅលើគេហទំព័រក្លែងបន្លំនានា ក្រុមហ៊ុន Google ក៏បាននឹងកំពុងសម្លឹងរកមើលឱកាសធ្វើឱ្យគេហទំព័រដំណើរការកាន់តែលឿន ដោយធ្វើការប្រយ...

ខ្លាំង!!! SUV ៦ សម្រាប់ ២០១៨

ដោយ: ស. លីង 10 PM, Friday, 11 Aug, 2017

ក្រុមហ៊ុនផលិតរថយន្ត SUV បានឌីហ្សាញឡាន ២០១៧ ឡើងវិញសម្រាប់ឆ្នាំ ២០១៨។ ហ្វេនរបស់ SUV មិនបាច់និយាយក៏ដឹងដែរថា ម៉ូដប្រាកជាពិសេសហើយ តែតម្លៃវិញម៉េចដែរ? អ៊ី...

នាឡិកា Apple អេក្រង់កោង ចាប់ផ្តើមសាកល្បងហើយ

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

iWatch ឬនាឡិកាពីក្រុមហ៊ុន Apple មើលទៅហាក់ដូចជាមិនមែនត្រឹមតែជាពាក្យចចាមអារ៉ាមទៀតទេ ព្រោះសារ​ព័ត៌​មាននៅបរទេសនាំគ្នាចេញផ្សាយពីភាពអាចទៅរួចដែល Apple នឹង...

ម៉ាសពាក់ភ្នែក នៅពេលគេង នឹងដាស់អ្នកពីដំណេក នៅពេលព្រះអាទិត្យរះ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 23 Apr, 2017

ក្រោកពីដំណេកនៅពេលព្រឹក គឺជារឿងដ៏ពិបាកមួយ ហើយការភ្ញាក់ពីគេង ដោយសារនាឡិការោទិ៍ដ៏គួរឱ្យធុញទ្រាន់ ជាពិសេសពេលអ្នកគេងមិនបានគ្រប់គ្រាន់ កាន់តែអាក្រក់ថែមទៀ...

Tomnerb.Com - YouTube Channel