ចូលចិត្តទំនើប

Asus យកគន្លឹះច្នៃម៉ូដ តាមម៉ូដរថយន្ត BMW

ដោយ: ដួងច័ន្ទ 7 AM, Wednesday, 15 May, 2019

ជាមួយនឹងផលិតផល Notebook ម៉ូដែល ROG Strix II ក្រុមហ៊ុន Asus នៅទីបញ្ចប់បានផ្តល់ឱ្យយើងនូវអេក្រង់ដែលមានទំហំ Bezel ដ៏ស្តើង។ នាពេលនេះ ក្រុមហ៊ុនមួយនេះបានយកទម្រង់ការរចនាម៉ូដចេញពី BMW Designworks។

ម៉ូដែល Strix Scar III និង Hero III ថ្មី បំផុសគំនិតដោយ គម្រោង Face Off ដែលជាគម្រោងអនុវត្តរួមគ្នារវាងក្រុមហ៊ុន Asus និង BMW ក្នុងគោលបំណងប្រមើលមើលពីផលិតផល Gaming Laptop ជំនាន់ថ្មី។ កត្តានេះនាំទៅរកការរចនា Ridges ដ៏រលោងនៅពីក្រោយ និងនៅជំហៀងនៃផលិតផលកុំព្យូទ័រយួរដៃថ្មី ដ៏ដូចជានៅលើ ROG Keystone ដែលជាឧបករណ៍ NFC ដែលអាចដោះសោរទិន្នន័យ Encrypt ទៀតផង។
ម៉ូដែល Strix III ថ្មីនេះគឺជាអ្វីដែលអ្នកអាចរំពឹងបានពីកុំព្យូទ័រហ្គេមរបស់ Asus ដោយវាជាប្រភេទ Gaming Notebooks ក្នុងទម្រង់ E-Sports ជាមួយនឹង Hardware ជំនាន់ចុងក្រោយបង្អស់។ នៅក្នុងនោះរួមមាន ការបំពាក់ CPU ជំនាន់ទី 9 របស់ Intel ប្រភេទ 8-Core i9-9880H បំពាក់ GPU របស់ NVIDIA ប្រភេទ RTX 2070 និងមានអេក្រង់ 1080p ក្នុងកម្រិត 144Hz ឬ 240Hz ក្នុងទំហំ 15.6 inch (ក្នុងនោះក៏មានជម្រើសទំហំ 17 inch ផងដែរ)។ ទាំងម៉ូដែល Scar III និង Hero សុទ្ធតែមានបំពាក់របារពន្លឺ នៅជុំវិញសម្បកខាងក្រៅរបស់តួកុំព្យូទ័រ ដែលមិនមានអ្វីក្រៅពីធ្វើឱ្យរូបរាងរបស់ Laptop កាន់តែឡូយទេ។

វាអាចជារឿងដ៏ប្រសើរ ក្នុងការបានឃើញក្រុមហ៊ុន Asus ប្រើប្រាស់សមាសភាពរចនាម៉ូដកាន់តែច្រើន ចេញពីផលិតផល Laptop គំរូរបស់ក្រុមហ៊ុន។ ម៉ាស៊ីននេះមានសម្បកប្រភេទ Semi-Transparent ដូច្នេះអ្នកអាចមើលឃើញដំណើរការរបស់កង្ហារ ហើយវាព្រមទាំងមានប៊ូតុង Power ដែលយកលំនាំតាម Bolt-Action Rifle ផងដែរ។ ទាំងនេះអាចនឹងមិនមានអត្ថប្រយោជន៍សំខាន់អ្វីទេ ប៉ុន្តែវាគឺជាអ្វីដែលយើងអាចរំពឹងចេញពីការរចនាម៉ូដរបស់រថយន្ត BMW។
បន្ថែមលើនេះ ក្រុមហ៊ុន Asus កំពុងបន្តបន្ថែមជម្រើសម៉ូដែលមានតម្លៃសមស្របទៅក្នុងស្រឡាយផលិតផលនេះដែរ នោះគឺម៉ូដែល Strix G។ វាមានបំពាក់ GTX 16-Series Graphics របស់ NVIDIA ប៉ុន្តែវាអាចបន្ថែមថាមពលឡើងរហូតដល់ RTX 2070។ វាក៏មានបំពាក់ CPU ប្រភេទ 6-Core i7-9750H របស់ Intel ផងដែរ។ ម៉ូដែល Strix G មិនមានរបារពន្លឺ ឬ Keystone ទេ ប៉ុន្តែវានៅតែបំពាក់ដោយថាមពលខ្លាំងគ្រប់គ្រាន់ ក្នុងនាមជាឧបករណ៍ E-Sport ដែលមានតម្លៃសមរម្យ។

Asus បានលើកឡើងថា ម៉ូដែល Strix III ថ្មីនឹងមានដាក់លក់នៅក្នុងត្រីមាសទី 2 ឆាប់ៗនេះហើយ ប៉ុន្តែយើងពុំទាន់ទទួលបានព័ត៌មានអំពីតម្លៃរបស់វានៅឡើយទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ឧបករណ៍អេឡិចត្រូនិច ដែលអ្នកគួរមាន

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

អ្នកកំពុងស្វែងរក ឧបករណ៍អេឡិចត្រូនិចឡូយៗ មែនទេ? នៅលើគេហទំព័រ ទំនើប យើងប្រមូលផ្តុំនូវ ឧបករណ៍អេឡិចត្រូនិចដ៏មានអត្ថប្រយោជន៍ ដែលមិនត្រឹមតែជាជំនួយ ក្នុងក...

Gadget សម្រាប់អ្នកស្រឡាញ់ សៀវភៅ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

តើអ្នកជាមនុស្សស្រឡាញ់ ងុបងល់នឹងសៀវភៅឬទេ? បើមែន ជឿជាក់ថាគ្រប់សកម្មភាពរបស់អ្នក តែងមានសៀវភៅជាប់នឹងខ្លួន។ ដូច្នេះ ទំនើប សូមបង្ហាញពី Gadget ប្លែកៗ តែមាន...

កុំព្យូទ័រ យួរដៃល្អបំផុត សម្រាប់អាជីវកម្ម

ដោយ: ដួងច័ន្ទ 8 PM, Monday, 11 Dec, 2017

ការងារអាជីវកម្ម ពិតជាត្រូវការប្រើប្រាស់កុំព្យូទ័រជាចាំបាច់ ហើយកុំព្យូទ័រយួរដៃ ដើរតួនាទីយ៉ាងសំខាន់ ជាពិសេសនៅពេលអ្នកធ្វើការ នៅក្រៅការិយាល័យ និងពេលធ្វ...

Thunderbolt 3 SSD ផ្តោតសំខាន់លើល្បឿន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 01 Sep, 2018

ក្រុមហ៊ុន Samsung បានបង្ហាញផលិតផល SSD ចល័តដំបូងប្រភេទ NVMe-Based មានឈ្មោះថា Portable SSD X5 ដែលមានអតិថិជនគោលដៅផ្តោតលើអ្នកជំនាញ IT និងផលិតករ Content...

Tomnerb.Com - YouTube Channel