ចូលចិត្តទំនើប

Chrome OS Tablet ដំបូងរបស់ Asus សម្រាប់ប្រើក្នុងថ្នាក់រៀន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Asus បានបង្កើត Tablet ដែលដំណើរការដោយប្រព័ន្ធ Chrome OS ជាលើកដំបូង ហើយក្រុមហ៊ុនធ្វើការផលិត ជាមួយការផ្តោតលើសិស្សានុសិស្សជាអតិថិជនគោលដៅ។ Tablet ថ្មីនេះ មានឈ្មោះថា Chromebook Tablet CT100 ដែលមានអេក្រង់ Touchscreen ទំហំ 9.7 inch ហើយវាផលិតឡើងជាមួយការការពារទៅនឹងការធ្លាក់ ដោយមានតួផលិតពីកៅស៊ូ និងប្រើប្រាស់កញ្ចក់ Tempered Glass ជាកញ្ចក់អេក្រង់។
ប្រព័ន្ធ Chrome OS ជាប្រព័ន្ធប្រតិបត្តិការថ្មីនៅលើ Tablet ហើយវាត្រូវបានផ្តោតជាសំខាន់សម្រាប់ការប្រើប្រាស់នៅក្នុងថ្នាក់រៀន ជាកន្លែងដែលទទួលបានការលក់ច្រើននៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Tablet ចុងក្រោយបង្អស់របស់ Asus នេះផ្តល់ឱ្យជាជម្រើសឧបករណ៍ប្រើប្រាស់មួយផ្សេងទៀត សម្រាប់ការប្រើប្រាស់នៅតាមសាលារៀន។

Chromebook Tablet ត្រូវបានផ្តល់ថាមពលដោយប្រព័ន្ធប្រតិបត្តិការ Hexa-Core OP1 ហើយវាត្រូវបានបំពាក់ជាមួយ RAM មានទំហំ 4GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 32GB។ វាមានរន្ធដោត USB-C មួយ ហើយក្រុមហ៊ុន Asus អះអាងថា Tablet នេះមានកម្លាំងថ្មខ្លាំងសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃនៅក្នុងថ្នាក់រៀន ដែលយើងអាចប៉ាន់ស្មានថាវាអាចដំណើរការរយៈពេល 7 ម៉ោងសម្រាប់ការបញ្ចូលថ្មម្តង។

សម្រាប់អ្នកប្រើប្រាស់ដែលចង់បានទាំង Laptop និង Tablet រួមគ្នា ក្រុមហ៊ុន Asus ក៏មានផ្តល់នូវជម្រើស 2-in-1 Chromebook ថ្មីមួយផងដែរ។ ម៉ូដែល Chromebook Flip C214 ថ្មីនេះ នៅតែរក្សាបាននូវការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដូចម៉ូដែលចាស់ដដែល ជាមួយនឹងអេក្រង់ HD ទំហំ 11.6 inch និងមានទំពក់ 360-Degree Hinge ប៉ុន្តែវាផ្លាស់ប្តូរទីតាំង World-Facing Camera ចេញពីលើ Hinge ដូច្នេះវាពិបាកក្នុងការលាក់បាំង។ ម៉ូដែលដើមរបស់វាត្រូវបានផ្តល់ថាមពលដោយប្រព័ន្ធប្រតិបត្តិការ Intel N4000 Celeron ហើយវាមាន RAM ទំហំ 4GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 32GB។ នៅក្នុងនោះក៏មានរន្ធដោត USB-C ចំនួន 2 និងរន្ធដោតកាសមួយផងដែរ ព្រមជាមួយនឹងការប្រើប្រាស់រួមជាមួយ Stylus។
ក្រុមហ៊ុន Asus ក៏បាននឹងកំពុងធ្វើការ Update ផលិតផល Chromebook ចាស់ចំនួន 2 ម៉ូដែលផ្សេងទៀត ដែលផ្តោតសំខាន់ទៅលើទំហំរបស់វា។ ម៉ូដែល Chromebook C204 ទំហំ 11.6 inch និង Chromebook C403 ទំហំ 14 inch មានកៅស៊ូការពារការប៉ះទង្គិចដ៏ក្រាស់ ដែលប្រើប្រាស់សម្រាប់ទប់ស្កាត់ការញ័ររំជួយខ្លាំង និងមាន Keyboard ដែលធន់ជាប់បានយូរ។ ម៉ូដែលទាំងពីរនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Dual-Core Intel Celeron មាន RAM ទំហំ 4GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 32GB និងមានរន្ធដោត USB-A និង USB-C។ Asus អះអាងថាកម្លាំងថ្មប្រើប្រាស់ពេញមួយថ្ងៃសម្រាប់ការបញ្ចូលថាមពលម្តងនៅលើម៉ូដែលទំហំ 11.6 inch ប៉ុន្តែសម្រាប់ម៉ូដែលទំហំ 14 inch ប្រើប្រាស់បានតែរយៈពេល 11 ម៉ោងប៉ុណ្ណោះ ប្រហែលជាដោយសារតែទំហំអេក្រង់កាន់តែធំកាន់តែស៊ីថាមពលច្រើន។ ម៉ូដែលទំហំ 11.6 inch ក៏ត្រូវបានផលិតឡើងក្នុងកម្រាស់កាន់តែស្តើង ដូច្នេះវាមិនមានទំហំធំដូចម៉ូដែលចាស់ទេ។

នៅក្នុងករណីដែលឧបករណ៍ទាំងនេះត្រូវបានបំផ្លាញដោយការប៉ះទង្គិច ទោះបីជាវាមានបំពាក់ការការពារក្តី ក្រុមហ៊ុន Asus ផ្តល់នូវភាពងាយស្រួលដោយផលិតសមាសភាពខាងក្នុងរបស់វា ងាយស្រួលយកចេញ និងងាយស្រួលជួសជុល។ តម្លៃ និងកាលបរិច្ឆេទចេញលក់ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

រថយន្ត KIA Niro EV អាចរត់បានក្នុងចម្ងាយជាង 300 គីឡូម៉ែត្រ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 10 Jul, 2018

ក្រុមហ៊ុន KIA បានបញ្ចប់ការធ្វើតេស្តសាកល្បងលើម៉ូដែលរថយន្តដើរដោយកម្លាំងអគ្គិសនីពេញលេញនៃម៉ូដែលរថយន្ត Niro។ ក្រុមហ៊ុនផលិតយានយន្តបានប្រកាសជាផ្លូវការនូវផ...

ឆ្នាំ 2018 បច្ចេកវិទ្យាទូរទស្សន៍ និង Monitor មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ខណៈដែលផ្លាស់ប្តូរនៅក្នុងវិស័យបច្ចេកវិទ្យា ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES ហើយភាពស្រដៀងគ្នានៃបច្ចេកវិទ្យាទាំងនោះ ត្រូវបានថមថយបន្តិចម្តងៗ ក្នុ...

Razer Lancehead: Mouse គ្មានខ្សែល្អបំផុត

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Razer បានផលិត និងលក់ផលិតផល Mouse យ៉ាងជោគជ័យនៅក្នុងទីផ្សារ Hardware របស់កុំព្យូទ័រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបាន...

រថយន្ត Honda Hybrid ប្រភេទ Sedan ឆ្នាំ 2019

ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018

ក្រុមហ៊ុន Honda បានបញ្ចេញរថយន្តម៉ូដែលថ្មីឆ្នាំ 2019 ម៉ូដែល Insight ។ នេះជារថយន្តប្រភេទ Sedan បំពាក់បច្ចេកវិទ្យា All-New Hybrid ដែលស្ថិតក្នុងលំដាប់ច...

Tomnerb.Com - YouTube Channel