ចូលចិត្តទំនើប

Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់អាមេរិកខាងជើងនៅក្នុងខែធ្នូ ខាងមុខនេះ។

ប្រៀបធៀបជាមួយហ្គេម Online ដទៃទៀតដូចជា League of Legends ដែលមានអ្នកលេងចំនួន 103 លាននាក់ក្នុងឆ្នាំ 2016 ហ្គេម Overwatch ដែលមានអ្នកលេងចំនួន 40 លាននាក់គិតត្រឹមខែឧសភា និងហ្គេម Fortnite ដែលមានអ្នកលេងចំនួន 125 លាននាក់គិតត្រឹមខែមិថុនា បង្ហាញឱ្យឃើញថាហ្គេម Arena of Valor ស្ថិតនៅលំដាប់កំពូលលើគេ។
ហេតុផលមួយដែលបណ្តាលឱ្យហ្គេមមួយនេះទទួលបានអ្នកគាំទ្រក្នុងទំហំដ៏ធំដូច្នេះ គឺដោយសារវានាំមកនូវយុទ្ធសាស្រ្តលេង Arena of Valor ដែលមានឈ្មោះមួយទៀតហៅថា Kings in China ដែលជាហ្គេមនៅលើទូរសព្ទដៃ និងអាចលេងកំសាន្តនៅលើឧបករណ៍កាន់ដោយដៃដទៃទៀត។

ក្រុមហ៊ុនផលិតមានឈ្មោះថា Tencent បាននឹងកំពុងសម្លឹងរកឱកាសពង្រីកទីផ្សារថ្មីកាន់តែធំទូលាយនៅក្នុងខែកញ្ញានេះ ជាមួយនឹងការបញ្ចេញហ្គេម Arena of Valor នៅលើឧបករណ៍ Switch ដែលជាម៉ាស៊ីនហ្គេមចល័តរបស់ Nintendo ដ៏ល្បីល្បាញ។

ប៉ុន្តែហ្គេម Arena of Valor ដែលនឹងបង្ហាញខ្លួននៅលើម៉ាស៊ីន Switch នឹងមាន Version ដាច់ដោយឡែកពីហ្គេមដើមទាំងស្រុង។ ក្រុមហ៊ុនផលិតបានទាញយកគុណសម្បត្តិនៃថាមពលប្រតិបត្តិការរបស់ Switch ហើយពួកគេបាន Upgrade រូបភាពក្រាហ្វិក និង Animation នៅក្នុង Version ថ្មីនេះ បន្ថែមនូវពន្លឺកាន់តែខ្លាំង ដំណើរការលេងកំសាន្តកាន់តែរលូន និងការបន្ថែម Elements ថ្មីៗដូចជាការបន្ថែមមេអំបៅហោះហើរពាសពេញផែនទីជាដើម។

អ្វីដែលកាន់តែពិសេសគឺ Heroes នៅលើ Switch មានស្ថិតិខុសគ្នាបន្តិចបន្តួចពីស្ថិតិនៅលើទូរសព្ទដៃ ដោយសារអ្នកផលិតហ្គេមនេះបានធ្វើការដើម្បីផ្តល់នូវតុល្យភាពហ្គេម នៅពេលវាត្រូវបានលេងនៅលើអេក្រង់ធំជាងមុន និងមានឧបករណ៍បញ្ជារជាក់លាក់។

ទាំងនេះមានន័យថា អ្នកលេងកំសាន្តនៅលើ Switch ទាំងអស់នឹងមានអាចប្រកួតជាមួយមិត្តភក្តិរបស់គេនៅលើទូរសព្ទដៃឡើយ មានន័យថាពួកគេលេងហ្គេមតែមួយ តែមាន Version ពីរខុសគ្នា។ ក្រុមហ៊ុន Tencent បានបង្កើតនូវហ្គេមដាច់ដោយឡែកទាំងស្រុងរវាង Switch និងទូរសព្ទដៃ។

អត្ថបទអ្នកចង់អាន

រីករាយបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ ពីអែលជីប្រេនសប (LG BrandShop)

ដោយ: ទំនើប 8 AM, Tuesday, 26 Mar, 2019

ដើម្បីចូលរួមអបអរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ខាងមុខនេះ LG Brandshop នឹងផ្ដល់ជូននូវការលក់បញ្ចុះតម្លៃដ៏ពិសេស ទិញមួយថែមមួយ...

LG W7 ទូរទស្សន៍ ២០១៧ របស់ LG

ដោយ: ស. លីង 9 PM, Thursday, 16 Feb, 2017

LG អភិវឌ្ឍមិនឈប់ឈរសោះឡើយ។ នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនេះ បានចេញផលិតផលទូរទស្សន៍ W7 ដែលជាប្រភេទទូរទស្សន៍ស្តើ...

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្ន...

មានអ្វីកើតឡើងចំពោះក្រុមហ៊ុនប្រឆាំងនឹងបម្រាមលើ Huawei?

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Jun, 2019

ក្នុងរយៈពេល 2 សប្តាហ៍កន្លងទៅ ក្រុមហ៊ុន Huawei បានបាត់បង់ស្ទើរតែគ្រប់ដៃគូសហការ ដែលក្រុមហ៊ុនមាន ដោយសារតែបម្រាមពាណិជ្ជកម្មរបស់អាមេរិក ក្នុងនោះរួមមានកា...

Tomnerb.Com - YouTube Channel