ចូលចិត្តទំនើប

iPad ជំនាន់ទី 7 របស់ Apple តើឡូយប៉ុណ្ណា?

ដោយ: ភារុន 8 AM, Tuesday, 17 Sep, 2019

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ Apple បានបញ្ចប់ទៅហើយ បើទោះបីជានៅក្នុងព្រឹត្តិការណ៍នេះ Apple បានធ្វើការប្រកាសទូរស័ព្ទ iPhone ជំនាន់ថ្មី យ៉ាងកក្រើកនៅលើវេទិកាក្តី ប៉ុន្តែក្រុមហ៊ុន Apple ក៏បានធ្វើការប្រកាស iPad ជំនាន់ថ្មីរបស់ខ្លួនផងដែរ ដែលវាមានទំហំ 10.2 អ៊ីញ នោះគឺ iPad ជំនាន់ទី7 ។ ហើយនេះក៏មានន័យថា Apple ក៏បានតំឡើងទំហំអេក្រង់ធំជាងមុន គឺឡើងពី 9.7 អ៊ីញ ទៅ 10.2 អ៊ីញ ហើយវាក៏រួមបញ្ចូលនូវការគាំទ្រ Apple Pencil បើទោះបីជា Apple Pencil នេះត្រូវបានដាក់លក់ដាច់ដោយឡែកក្តី។ លើសពីនេះ វាក៏អាចប្រើប្រាស់ជាមួយ Smart keyboard របស់ក្រុមហ៊ុន Apple ប៉ុន្តែ សម្រាប់ក្តារចុចដ៏ឆ្លាតវៃនេះ ក៏ត្រូវបានដាក់លក់ដាច់ដោយឡែកផងដែរ។ ម្យ៉ាងទៀត iPad ជំនាន់ថ្មីនេះ ក៏បានប្រើប្រាស់បន្ទះឈីប A10 ដែលមាននៅលើ iPhone 7។ ហើយវាក៏មានតម្លៃចាប់ផ្ដើមពី $329 ដែលនេះគឺជាតម្លៃដ៏ថោកបំផុត បើធៀបជាមួយនឹងតម្លៃរបស់កុំព្យូទ័រយួរដៃមួយគ្រឿង។





សម្រាប់ iPad ជំនាន់ថ្មីនេះ អ្នកអាចកុំម៉ង់ទុកមុន ហើយវាត្រូវបានដឹកជញ្ជូនមកដល់ដៃរបស់អ្នក នៅរយៈពេលមួយ-ពីរសប្តាហ៍បន្ទាប់។ ដូចដែលបញ្ជាក់ iPad ជំនាន់ថ្មីនេះនឹងចាប់ផ្តើមក្នុងតម្លៃ $329 ប៉ុន្តែប្រសិនបើអ្នកចង់បានអេក្រង់ LTE វាអាចត្រូវបានកើនតម្លៃដល់ $459 ។ ហើយសម្រាប់ឃ្លាំងផ្ទុកទិន្នន័យនៃ iPad ជំនាន់ថ្មីនេះ គឺមានចាប់ពីទំហំ 32GB ទៅ 128GB ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

មកស្គាល់ 10 Gadgets ដ៏ល្អបំផុត សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ នៅថ្ងៃនេះ!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

នៅពីក្រោយរូបមន្តចម្អិនម្ហូបអាហារ ប្រចាំគ្រួសារនីមួយៗ សុទ្ធតែមានគ្រឿងផ្សំដ៏សម្ងាត់ ដែលធ្វើឱ្យរសជាតិអាហារកាន់តែមានរសជាតិឆ្ងាញ់ ហើយជាទូទៅក៏ត្រូវបានរួម...

ម៉ូដែល ឧបករណ៍បញ្ជាហ្គេម (Switch) របស់ Nintendo មានតម្លៃថោកបំផុត នឹងចេញលក់នៅក្នុងខែ មិថុនា ខាងមុខនេះ

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

យោងទៅតាមរបាយការណ៍របស់ Bloomberg បានលើកឡើងថា ក្រុមហ៊ន Nintendo អាចនឹងចេញលក់ម៉ូដែលឧបករណ៍បញ្ជាហ្គេម (Switch) ដែលមានតម្លៃថោកបំផុតនៅខែ មិថុនា ខាងមុខនេះហ...

iPhone ថ្មី សន្យារក្សាការសម្ងាត់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

នៅក្នុងការអនុវត្តបន្តពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ CES កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញវីដេអូផ្សព្វផ...

តោះមកស្គាល់ របៀបដំឡើងដ៏សាមញ្ញ រវាងឧបករណ៍បញ្ជា PS4 ភ្ជាប់នឹង Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

iMac គឺមិនត្រូវបានគេរចនាឡើងមក ឱ្យមានភាពងាយស្រួល ដូចទៅនឹងកុំព្យទ័រយួរដៃ សម្រាប់លេងហ្គេមដទៃនោះទេ ប៉ុន្តែវាមិនមែនមានន័យថា អ្នកមិនអាចលេងហ្គេមជាមួយនឹងវា...

Tomnerb.Com - YouTube Channel