ចូលចិត្តទំនើប

iPhone ថ្មីអាចក្លាយជា ឧបករណ៍បញ្ចូលថាមពលផងដែរ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Huawei និង Samsung ថ្មីៗនេះបានណែនាំមុខងារដ៏មានអត្ថប្រយោជន៍មួយនៅក្នុងផលិតផលទូរសព្ទថ្មីៗមួយចំនួនរបស់ពួកគេ នោះគឺសមត្ថភាពបញ្ចូលថាមពលទៅឱ្យឧបករណ៍ដទៃទៀតដោយគ្មានខ្សែ ដែលអនុញ្ញាតឱ្យអ្នកចែករំលែកថាមពលថ្មរបស់អ្នកបានបន្តិចបន្តួច។
Blog របស់ប្រទេសជប៉ុនមួយ មានឈ្មោះថា Macotakara បានធ្វើសេចក្តីរាយការណ៍មួយថា ទូរសព្ទ iPhone ថ្មីរបស់ក្រុមហ៊ុន Apple ក៏អាចនឹងមានបញ្ចូលមុខងារថ្មីមួយនេះផងដែរ។

បណ្តាញ Blog មួយនេះបានលើកឡើងថាក្រុមហ៊ុនផ្គត់ផ្គង់របស់ចិន ដែលជាជំនួយបន្ថែមលើ សេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះចេញពីអ្នកវិភាគ Ming-Chi Kuo ដែលបានអះអាងថា ទូរសព្ទ iPhone ម៉ូដែលឆ្នាំ 2019 អាចនឹងទទួលបានមុខងារផ្តល់ថាមពលទៅកាន់ឧបករណ៍ដទៃ ព្រមគ្នាជាមួយការពង្រឹងសមត្ថភាពកាមេរ៉ា និងទំហំថាមពលថ្មកាន់តែធំ។ បណ្តាញនេះក៏បានកត់សម្គាល់ថា ទូរសព្ទ iPhone ដែលគ្រោងនឹងចេញក្នុងពេលខាងមុខនេះ អាចនឹងមានបំពាក់ជាមួយខ្សែបញ្ចូលថាមពលថ្មី និងរន្ធបញ្ចូលថាមពលប្រភេទ 18W ដែលបំពាក់ជាមួយផលិតផល iPad Pro ទោះបីវានឹងមិនប្រើប្រាស់ USB-C ក្តី។

ការបំពាក់សមត្ថភាពបញ្ចូលថាមពលទៅកាន់ឧបករណ៍ដទៃទៀត ដោយគ្មានខ្សែ អាចនឹងធ្វើឱ្យទូរសព្ទ iPhone មួយគ្រឿងពោរពេញដោយអត្ថប្រយោជន៍ ជាពិសេសបន្ទាប់ពីក្រុមហ៊ុន Apple បញ្ចេញផលិតផល AirPods ជំនាន់ទី 2 ដែលអាចនឹងបំពាក់ជាមួយសម្បកបញ្ចូលថាមពលដោយគ្មានខ្សែ ព្រមជាមួយព័ត៌មានចចាមអារាមអំពីកាសស្តាប់ Beats Powerbeats គ្មានខ្សែដែលនឹងចេញលក់នាពេលខាងមុខនេះ នោះមុខងារថ្មីនេះនឹងពោរពេញដោយអត្ថប្រយោជន៍ បើសិនជាកាសស្តាប់ ឬនាឡិកា Apple Watch របស់អ្នកអស់ថាមពល ខណៈដែលអ្នកកំពុងស្ថិតនៅខាងក្រៅ និងមិនមានលទ្ធភាពស្វែងរកឧបករណ៍បញ្ចូលថាមពលបាន៕

បើសិនជាមុខងារថ្មីនេះ មានវត្តមាននៅលើទូរសព្ទ iPhone ថ្មីពិតប្រាកដមែន នោះការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចរបស់យើងកាន់តែងាយស្រួល។ យើងនឹងរងចាំតាមដានព័ត៌មានថ្មីៗបន្តបន្ទាប់ទៀត ដើម្បីអនុញ្ញាតឱ្យប្រិយមិត្តរបស់ ទំនើប ទទួលបានព័ត៌មានថ្មីៗអំពី iPhone ជំនាន់ថ្មី។ សូមរងចាំតាមដានទាំងអស់គ្នាជាមួយ ទំនើប៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

EA ចាប់ហ្គេម Plants vs Zombies បញ្ចូលរូបរាងជាមួយហ្គេ ម Mass Effect, Dead Space និង Medal of Honor

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

បង្ហាញខ្លួនឡើងប្រកបដោយជោគជយ័ដ៏ធំធេងសម្រាប់ Plants vs zombies ហ្គេមរុក្ខជាតិប្រយុទ្ធជាមួយខ្មោចឆៅ Zombies ដែលបាននាំយកមកបន្តធ្វើជាវើហ្សឹនសូសៀលនៅក្នុងហ...

ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 សន្សំសំចៃថាមពលអគ្គិសនីកាន់តែច្រើន និង ប្រើប្រាស់ឧស្ម័នហ្គាសថ្មី ដែលមិនប៉ះពាល់ដល់បរិស្ថាន

ដោយ: ទំនើប 5 PM, Saturday, 03 Mar, 2018

ថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

ដោយ: ទំនើប 1 PM, Friday, 25 May, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្...

Kado ឧបករណ៍សាកថ្ម ដ៏តូច

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ឧបករណ៍សាកថាមពលកុំព្យូទ័រ និងទូរសព្ទដៃ ដ៏ធំ និងមានខ្សែរញ៉េរញ៉ៃ តែងប្រើប្រាស់កន្លែងធំនៅក្នុងហោប៉ៅកាតាប ឬកាបូបរបស់អ្នក បង្កនូវភាពស្មុគស្មាញគ្រប់ពេលចេញ...

Tomnerb.Com - YouTube Channel