ចូលចិត្តទំនើប

iPad Mini ថ្មីមិនមានអ្វីប្លែកទេ តែលឿនជាងមុន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 13 Feb, 2019

យោងតាមព័ត៌មានដែលចេញផ្សាយដោយគេហទំព័រ Mac Otakara និង DigiTimes បានលើកឡើងថា អស់រយៈពេល 4 ឆ្នាំកន្លងមកហើយ ចាប់តាំងពីការបញ្ចេញលក់ iPad Mini 4 ក្រុមហ៊ុន Apple ប្រហែលជាទៅកាន់តែកៀកនឹងការបញ្ចេញលក់ផលិតផលជំនាន់ថ្មីហើយ។
គេហទំព័រទាំងពីរខាងលើ មិនមែនជាអ្នកដែលទន្ទឹងរងចាំការត្រឡប់មកវិញនូវផលិតផល Tablet ដ៏តូចរបស់ Apple តែម្នាក់នោះទេ។ កាលពីខែមុន គេហទំព័រ Bloomberg ក៏បានផ្សព្វផ្សាយព័ត៌មាន ដែលនិយាយថា យើងអាចនឹងបានឃើញផលិតផល iPad Mini ជំនាន់ថ្មី នៅក្នុងឆ្នាំនេះ ហើយវាក៏ជារឿងគាប់ជួនគ្នាផងដែរ ស្របពេលដែល iPad ត្រូវបានលើកឡើងនៅក្នុងលេខកូដប្រព័ន្ធប្រតិបត្តិការ iOS 12.2។

យ៉ាងណាមិញ ក្រៅពីការអភិវឌ្ឍ ដែលយើងធ្លាប់បានឃើញ ចេញពី iPad និង iPad Pro ស្តង់ដា នៅក្នុងការបង្ហើបព័ត៌មានអំពីម៉ូដែល Mini វាស្តាប់ទៅទំនងជាផលិតផល Tablet ថ្មីនេះអាចនឹងមានលក្ខណៈដូចដើម។ គេហទំព័រ Mac Otakara បានរៀបរាប់អំពីបរិមាត្ររបស់ Tablet ថ្មីនេះ ដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងម៉ូដែលនាពេលបច្ចុប្បន្ននេះ ហើយក៏បានរាយការណ៍ថា ផលិតផលថ្មីនេះនឹងនៅតែបន្តប្រើប្រាស់ការរួមបញ្ចូលគ្នានៃឧបករណ៍ភ្ជាប់ Lightning និងរន្ធដោតកាសស្តាប់ 3.5mm ថ្វីត្បិតផលិតផល iPad Pro ដែលចេញកាលពីឆ្នាំមុន បានបោះបង់មុខងារភ្ជាប់ទាំងពីរនេះចោល ទៅប្រើប្រាស់រន្ធដោត USB-C តែមួយវិញក្តី។ យើងអាចប៉ាន់ស្មានថា ទីតាំង Microphone នៅខាងក្រោយ អាចនឹងត្រូវបានផ្លាស់ប្តូរទៅផ្នែកខាងលើ ចំកណ្តាលវិញ ប៉ុន្តែនេះជាការផ្លាស់ប្តូររូបរាងតែមួយគត់ ដែលត្រូវបានរាយការណ៍មកទល់ពេលនេះ។

យោងតាមសេចក្តីរាយការណ៍ដដែលបានលើកឡើងថា ផលិតផល iPad Mini 5 អាចនឹងប្រើប្រាស់បន្ទះឈីប A10 Fusion ឬ A10X Fusion ដែលអាចនឹងផ្តល់ឱ្យវានូវកម្លាំងថាមពលប្រហាក់ប្រហែលគ្នាទៅនឹងផលិតផល iPad ទំហំ 9.7 inch ដែលចេញកាលពីឆ្នាំ 2018 ឬ iPad Pro ស៊េរីឆ្នាំ 2018។ ថ្វីត្បិតផលិតផល iPad ទាំងពីរខាងលើនេះ អាចដំណើរការជាមួយ Apple Pencil ប៉ុន្តែយើងនៅតែមិនទាន់ច្បាស់ថា ផលិតផលម៉ូដែល Mini ជំនាន់ថ្មីនេះនឹងប្រើប្រាស់ប៊ិចឬអត់ទេ។

ក្រៅពីលក្ខណៈពិសេសខាងលើ យើងអាចប៉ាន់ប្រមាណថា iPad Mini ថ្មីនឹងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ iPad ដូចដើម។ មានន័យថាមិនមានឧបករណ៍ប្រើប្រាស់ជាមួយ Laptop ណាមួយ ដែលរន្ធដោត USB-C នៅលើ iPad Pro នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាមួយផលិតផលថ្មីនេះទេ ខណៈដែលទម្រង់រូបរាងដែលបានលើកឡើង បង្ហាញថាយើងនឹងមិនបានឃើញការរចនារូបរាងថ្មីទេ។

ជាមួយគ្នានេះ មានមតិមួយចំនួនបានលើកឡើងថា បើសិនជាការរក្សាបាននូវសុវត្ថិភាព អនុញ្ញាតឱ្យ Apple រក្សាតម្លៃ Tablet ទំហំតូចបំផុត ឱ្យនៅទាប ដូច្នេះផលិតផលថ្មីនេះនឹងសម្របខ្លួនបានយ៉ាងសមស្របនៅក្នុងស្រឡាយផលិតផលទាំងអស់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

ណែនាំម៉ាស៊ីនបូមធូលី ដ៏ខ្លាំងពី LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនបូមធូលី ផលិតផលរបស់ក្រុមហ៊ុន LG ម៉ូដែល 2000W Kompressor ដែលជាជម្រើសដ៏សក្តិសមសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបូម...

ដំណឹងល្អ! សម្រាប់អ្នកលក់តាមអនឡាញ ឥឡូវនេះ Facebook កំពុងសាកល្បងShopping Mode សម្រាប់ការ Live លក់ផ្ទាល់

ដោយ: ភារុន 8 AM, Thursday, 20 Dec, 2018

បច្ចុប្បន្ននេះ Facebook កំពុងសាកល្បងលក្ខណៈពិសេសថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកធ្វើអាជីវកម្មលក់ទំនិញតាមអនឡាញ កាន់តែមានប្រសិទ្ធភាព ចំពោះការ Live ផ្ទាល់នូវ...

ទូរសព្ទ Oppo មានសមត្ថភាពពង្រីក 10 ដង ជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

បន្តដំណើរពីវីដេអូផ្សព្វផ្សាយដែលបានចេញកាលពីពាក់កណ្តាលខែមករាកន្លងទៅនេះ នៅថ្ងៃនេះក្រុមហ៊ុន Oppo បានរៀបចំព្រឹត្តិការណ៍មួយ មុនពេលព្រឹត្តិការណ៍ MWC ចូលមក...

Gadget ចំនួន 7 ប្រភេទ ធ្វើឱ្យគេហដ្ឋានកាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 06 Jul, 2017

តើអ្នកធ្លាប់បានលឺពាក្យមួយឃ្លាពោលថា នៅពេលអ្នកមានភាពឆ្លាតវៃ អ្នកនឹងមិនដើរថាក្រោយឡើយ។ ថ្ងៃនេះ សូមស្វាគមន៍មកកាន់ជីវិតដ៏ឆ្លាតវៃ ជាជីវិតដែលប្រើប្រាស់បច្ច...

Tomnerb.Com - YouTube Channel