ចូលចិត្តទំនើប

បែកធ្លាយរូបភាព iPad Pro ថ្មីរបស់ Apple មានកាមេរ៉ា 3 គ្រាប់

ដោយ: ភារុន 8 AM, Friday, 20 Sep, 2019

Apple ហាក់បីដូចជា កំពុងត្រៀមខ្លួនផលិត iPad Pro ថ្មី ដែលមានប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ស្រដៀងទៅនឹងទូរស័ព្ទ iPhone 11 Pro ។ ពាក្យចចាមអារាមនៃប្រព័ន្ធថ្មីនេះរបស់ផលិតផល iPad ដែលវានឹងមានកាមេរ៉ា 3 គ្រាប់ នឹងអាចលេចចេញរូបរាង ជាលើកដំបូងនៅដើមឆ្នាំនេះ ហើយឥឡូវនេះលោក Sonny Dickson ក៏កំពុងបង្ហើបនូវអ្វីដ៏ពិសេស មុននឹងព្រឹត្តិការណ៍ Apple នាខែតុលា នឹងមកដល់ផងដែរ។ យោងទៅតាមសេចក្តីរាយការណ៍នេះ ផ្នែកខាងក្រោយនៃ iPad Pro ស៊េរីថ្មី នឹងមានកាមេរ៉ា 3 គ្រាប់ដូចគ្នាទៅនឹងទូរស័ព្ទ iPhone 11 Pro។

ប្រសិនបើ Apple កំពុងតំឡើងកាមេរ៉ា 3 គ្រាប់របស់ខ្លួននៅលើ iPad Pro នោះវាមានន័យថាផលិតផល Tablet លែងស្ថិតនៅពីក្រោយផលិតផលទូរស័ព្ទ iPhone តទៅទៀតហើយ។ ដូច្នេះ ម៉ូដែល iPad Pro ឥឡូវនេះនឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ា ដែលស្រដៀងទៅនឹងទូរស័ព្ទ iPhone XR ដែលជាផលិតផលចេញកាលពីឆ្នាំមុន ហើយសម្រាប់ iPad Pro ស៊េរីថ្មី ក៏នឹងមានប្រព័ន្ធកាមេរ៉ា 3 គ្រាប់ ដូចគ្នាទៅនឹងទូរស័ព្ទ iPhone 11 Pro ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ច្នៃប្រឌិត ខណៈពេលថតរូបវីដេអូ 4K ឱ្យមានគុណភាពខ្ពស់ជាងមុន និងអាចកែសម្រួលរូបភាព ដោយផ្ទាល់នៅលើ iPad Pro ថ្មីផ្ទាល់។

ឥឡូវនេះ នៅមិនទាន់ព័ត៌មានលម្អិតដទៃទៀត អំពីលក្ខណៈពិសេសៗផ្សេងទៀតនៃផលិតផល iPad Pro ថ្មី។ ប៉ុន្តែ យោងទៅតាមវិបសាយព័ត៌មាន Bloomberg បានធ្វើសេចក្តីរាយការណ៍ថាផលិតផល iPad Pro ថ្មី ទំនងជាម៉ូដែល ដែលមានទាំងទំហំ 11អ៊ីញ និង12.9អ៊ីញ ហើយនឹងទទួលបានអ្វីៗកាន់តែប្រសើរឡើង ដូចគ្នាទៅនឹងផលិតផលទូរស័ព្ទ iPhone ថ្មីផងដែរ។


ទំនងជានឹងមានពាក្យចចាមអារាមជាច្រើនផ្សេងទៀត អំពីផលិតផល iPad Pro ថ្មីរបស់ Apple នៅសប្តាហ៍ក្រោយៗទៀត ដូច្នេះ ប្រិយមិត្តអ្នកអានរបស់ ទំនើប សូមរង់ចាំតាមដានជាមួយនឹងយើងទាំងអស់គ្នា៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

ឋាមពលអគ្គិសនី ដ៏អស្ចារ្យ ដែលមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 8 PM, Friday, 02 Dec, 2016

ប្រសិនបើអ្នកគិតថា ការកាត់បន្ថយបរិមាណផ្គត់ផ្គង់ប្រេងឥន្ធនៈ គឺមានន័យថា ជាការនិយាយថា លាហើយ ទៅកាន់រថយន្តល្បឿនលឿននោះ សូមធ្វើការគិតម្តងទៀត។ រថយន្តម៉ាក Ne...

Niwa ទូដាំបន្លែ តាមរយៈទូរស័ព្ធដៃ

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

អាហារការហូបចុកដ៏ល្អ តើនរណាមួយមិនចូលចិត្ត? បន្លែ អ័រហ្កានិកគ្មានជាតិគីមី​ ដែលមានដាក់លក់​នៅ​លើទីផ្សារ អាច​ទុកចិត្តបានប៉ុនណា មិនដឹងឡើយ? តែបើយើងដាំខ្លួ...

MacBook Air ថ្មីជាមួយអេក្រង់ Retina

ដោយ: ដួងច័ន្ទ 8 AM, Monday, 05 Nov, 2018

ក្រុមហ៊ុន Apple បាននាំយកផលិតផល MacBook Air ត្រឡប់មកវិញហើយ ជាមួយការប្រកាសអំពីការវិវត្តថ្មី សម្រាប់ Laptop ដ៏ស្តើងរបស់ក្រុមហ៊ុន ដែលឱកាសនេះត្រូវបានរងច...

Toyota ជួបបញ្ហាពោងសុវត្ថិភាពទៀតហើយ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

បញ្ហាដែលកើតមានចេញពីបញ្ហាពោងសុវត្ថិភាពរបស់ Takata នៅតែបន្តកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះ ក្រុមហ៊ុន Toyota បានកោះហៅរថយន្តប្រមាណ 1.7 លា...

Tomnerb.Com - YouTube Channel