ចូលចិត្តទំនើប

PowerBeats ជាការគម្រាមធំបំផុតសម្រាប់ AirPods

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ការគម្រាមកំហែងដ៏ធំបំផុតសម្រាប់ផលិតផលកាសស្តាប់ដ៏ពេញនិយម AirPods បាននឹងកំពុងចេញពីផ្ទៃក្នុងក្រុមហ៊ុន Apple ផ្ទាល់។
កាសស្តាប់គ្មានខ្សែ PowerBeats Pro ថ្មី គឺជាផលិតផលកាសស្តាប់ផលិតចេញពីក្រុមហ៊ុនផលិតកាសស្តាប់ Beats ដែលគ្រប់គ្រងដោយ Apple។ កាសស្តាប់ម៉ូដែល PowerBeats Pro ធ្វើឱ្យកាសស្តាប់ AirPods របស់ Apple មានភាពខ្មាស់អៀន ចំពោះគុណភាពសម្លេង ភាពងាយស្រួល និងរូបរាង។
នៅត្រង់ចំណុចនេះ យើងមានចម្ងល់ថា តើ AirPods នឹងធ្វើយ៉ាងណា ក្នុងការស្តារមុខមាត់ឡើងវិញ?

ក្រុមហ៊ុន Beats មិនមានកិត្តិសព្ទល្បីល្បាញ សម្រាប់ផលិតផលដែលមានគុណភាពសម្លេងថ្នាក់កំពូលឡើយ ប៉ុន្តែផលិតផលកាសស្តាប់ម៉ូដែល PowerBeats ថ្មី ផ្តល់នូវសមត្ថភាពថ្មី នៅក្នុងតួកាសស្តាប់ទំហំដដែល។ បន្ថែមលើនេះ ក្នុងតម្លៃ $250 វាពិតជាសក្តិសមនឹងតម្លៃ នៅពេលប្រៀបធៀបជាមួយផលិតផល AirPods ដែលមានតម្លៃ $200 ជាមួយនឹងសម្បកបញ្ចូលថាមពលគ្មានខ្សែ។ កាស PowerBeats Pro គឺជាចំណូលថ្មី ចុងក្រោយគេបង្អស់ នៅក្នុងស្រឡាយផលិតផល PowerBeats ហើយវាក៏ជាផលិតផលដំបូងគេដែលជាកាសស្តាប់គ្មានខ្សែពិតប្រាកដ។ បើធ្វើការប្រៀបធៀបទៅនឹងម៉ូដែលជំនាន់មុន គឺ PowerBeats 3 ដែលចេញកាលពីឆ្នាំ 2016 ម៉ូដែល Pro បំពាក់ជាមួយការរចនាម៉ូតបែបស្លីម និងតូចល្មម ដែលមើលទៅមិនធំពេក នៅពេលពាក់លើត្រចៀក
ចំណែកទំពក់កៅស៊ូ សមល្មម ប្រកបដោយផាសុកភាពគ្របពីលើត្រចៀក និងធ្វើឱ្យ Earbuds ពាក់ជាប់នឹងត្រចៀកយ៉ាងងាយស្រួល។ វាជាបទពិសោធន៍ថ្មីស្រឡាងមួយ បើធៀបនឹងលើកទីមួយនៃការប្រើប្រាស់ AirPods ដែលអ្នកប្រហែលជាតែងតែពិនិត្យមើលថាតើ Buds ពណ៌ស ដ៏តូចទាំងពីរនោះ នៅជាប់នឹងត្រចៀករបស់អ្នកឬទេ។

កាសស្តាប់ PowerBeats ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់នៅក្នុង Gym ហើយវាបានឆ្លងកាត់ការធ្វើតេស្តសាកល្បង ភាពជាប់ធន់ យ៉ាងជោគជ័យ។ មិនថាអ្នកធ្វើចលនារត់ លោត ឬក្នុងចលនាបែបណា កាសស្តាប់ម៉ូដែលថ្មីនេះនឹងមិនជ្រុះធ្លាក់ពីត្រចៀករបស់អ្នកឡើយ ហើយការភ្ជាប់បណ្តាញរបស់វា នៅតែរក្សាបានកម្រិតខ្លាំង ទោះបីជាអ្នកទុកទូរសព្ទ iPhone របស់អ្នកនៅឆ្ងាយពីខ្លួនរបស់អ្នកក្តី។ ជាមួយអត្រា IPX4 សម្រាប់ការធន់នឹងញើស និងជម្រាបទឹក របស់កាសស្តាប់ Powerbeats អ្នកអាចធ្វើលំហាត់ប្រាណដោយពុំចាំបាច់បារម្ភថាញើសនឹងជ្រាបចូលទៅក្នុងកាសស្តាប់ ហើយអាចធ្វើឱ្យប៉ះពាល់ដល់កាសស្តាប់ឡើយ។ អ្នកក៏នឹងគ្មានកង្វល់ដូចគ្នា ចំពោះបញ្ហាអាកាសធាតុនៅពេលប្រើប្រាស់កាសស្តាប់ម៉ូដែលថ្មីនេះ។

ចំណែកឯការស្តាប់បទចម្រៀងសំណព្វចិត្តរបស់អ្នក កាន់តែរីករាយទ្វេឡើង ដោយសារ PowerBeats សម្លេង Subtle Bass ជ្រៀតចូលយ៉ាងច្បាស់ និងអាចបង្កើតបាននូវចង្វាក់តន្រ្តីដ៏ពិរោះរណ្តំ ខណៈដែលកាស AirPods មានសម្លេងតូចឆ្មារ និងរាបស្មើ ហើយសម្លេង Bass ស្ទើរតែមិនមាន។ សម្លេងចេញពីកាស PowerBeats កាន់តែពិរោះនៅពេលអ្នកតម្លើងកម្រិតសម្លេង ផ្ទុយពី AirPods ដែលមានសម្លេងបែក នៅពេលកម្រិតសម្លេងឡើងខ្លាំង។

Ear Tips កៅស៊ូ របស់ PowerBeats ធ្វើឱ្យវាកាន់តែពិសេស ដោយជួយបង្កើតនូវរបាំងនៅក្នុងរន្ធត្រចៀក អនុញ្ញាតឱ្យសម្លេងលឺពេញ កាន់តែច្បាស់។ Tips កៅស៊ូ ដែលដាក់ក្នុងត្រចៀករបស់អ្នក មាន 3 ខ្នាត និងអាចផ្តល់នូវការរាំងខ្ទប់សម្លេងពីខាងក្រៅ ទោះបីជាអ្នកមិនទាន់ដំណើរការបើកកាសស្តាប់ក្តី។
ចំណុចអវិជ្ជមានដ៏ធំរបស់ PowerBeats គឺវាមានសម្បកបញ្ចូលថាមពលមានទំហំធំ ដែលធ្វើឱ្យអ្នកពិបាកយកវាតាមខ្លួន ផ្ទុយពី AirPods ដែលមានសម្បកបញ្ចូលថាមពលតូចល្មម អាចដាក់តាមហោប៉ៅទៅគ្រប់ទីកន្លែង៕

ប្រភព: foxnews ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ឪកាស បុណ្យភ្ជុំបិណ្ឌពិសេស ពី LG Brand Shop !!

ដោយ: ទំនើប 10 PM, Friday, 01 Sep, 2017

តើលោកអ្នកមានបំណង ស្វែងរកឧបករណ៍គ្រឿងអេឡិចត្រូនិច សំរាប់អ្នកមានគុណ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះដែល រឺទេ? សំរាប់ហាងលក់គ្រឿងអេឡិចត្រូនិច LG B...

យឺតពេលទេសម្រាប់ Samsung Smart Speaker?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Sep, 2018

នៅទីបំផុត Samsung បានបង្ហាញផលិតផល Smart Speaker នៅក្នុងទីផ្សារហើយ។ វាមានឈ្មោះថា Galaxy Home ហើយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសកូរ៉េខាងត្បូងមួយនេះ...

តោះ! មកស្គាល់ Laptop ទម្ងន់ស្រាលបំផុតរបស់ LG

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Gram របស់ក្រុមហ៊ុន LG គឺជា Laptop មួយគ្រឿង ស្ថិតនៅក្នុងចំណោម Window Laptop មានទម្ងន់ស្រាលបំផុត និងស្តើងបំផុត។ នាពេលនេះ វាកំពុងធ្វើការប្រកួតប...

ចំណេះដឹងអំពីកាមេរ៉ាតូចៗ

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

កាមេរ៉ាតូចៗ គឺជាកាមេរ៉ាងាយយកតាមខ្លួន ទំហំតូច ស្រាល និងងាយស្រួលកាន់។ វាជាប្រភេទកាមេរ៉ាដ៏សក្តិសម សម្រាប់អ្នកដែលទើបចាប់ផ្តើមប្រឡូកក្នុងការថតរូប អ្នកដែ...

Tomnerb.Com - YouTube Channel