ចូលចិត្តទំនើប

Apple នឹងផលិតទូរសព្ទបត់ដែរ?

ដោយ: ដួងច័ន្ទ 7 AM, Thursday, 20 Jun, 2019

ក្រុមហ៊ុន Apple បានបង្ហាញថានឹងចេញលក់ទូរសព្ទ iPhone ថ្មីចំនួន 3 ម៉ូដែលនៅចុងឆ្នាំនេះ ហើយភាពចម្រូងចម្រាស់នៃការរចនាម៉ូដរបស់ពួកវាក៏ត្រូវបានដឹងយ៉ាងច្បាស់ផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះ ក៏បាននឹងកំពុងធ្វើការយ៉ាងបើកចំហរលើផលិតផលដែលមានមហិច្ឆតាកាន់តែធំ ហើយនាពេលនេះក្រុមហ៊ុនកំពុងលេចចេញជារូបរាងហើយ។

គេហទំព័រ Patently Apple បានឱ្យដឹងថា ស្ថាប័ន US Patent and Trademark Office កាលពីពេលថ្មីៗបានផ្តល់ប័ណ្ណប៉ាតង់ថ្មីដល់ក្រុមហ៊ុន Apple សម្រាប់គម្រប និងអេក្រង់កាច់បត់បានសម្រាប់ឧបករណ៍អេឡិចត្រូនិចមួយ។ លើសពីនេះទៀត គេហទំព័រមួយនេះបានបង្ហាញទាំងវិធីសាស្រ្តដែល Apple នឹងផលិតវា និងការពិចារណាលើទម្រង់នៃការកាច់បត់របស់វាផងដែរ។ យើងបានដឹងថាក្រុមហ៊ុន Apple មានមណ្ឌលការងារមួយសម្រាប់ការផលិតអេក្រង់មួយ ដែលមានទីតាំងដែលអាចបត់បែនបាន និងស្រទាប់គម្របមួយ ប្រើប្រាស់សេរ៉ាមិច ដូចជា Toughened Glass ឬ Sapphire ជាដើម។ នេះគឺជាការបោះជំហានមួយចេញពីអ្វីដែលយើងបានឃើញចេញពីឧបករណ៍បត់បែនរបស់ក្រុមហ៊ុន Samsung និង Huawei ដែលប្រើប្រាស់ផ្ទាំងផ្លាស្ទិចដ៏សាមញ្ញ។


ជាមួយនឹងវិធីសាស្រ្តថ្មីរបស់ខ្លួន Apple បង្ហាញថាក្រុមហ៊ុនមានសមត្ថភាពក្នុងការផលិតទម្រង់កាច់បត់បានល្អប្រសើរជាងទូរសព្ទដទៃដែលយើងបានឃើញមកទល់ពេលនេះ។ ទម្រង់កាច់បត់ស្តង់ដាត្រូវបានបង្ហាញរួចហើយ ប៉ុន្តែ Apple ក៏បានបង្ហាញទម្រង់រ៉ាឌីកាល់កាត់បត់ជា 2 និង 3 ផ្នត់ផងដែរ។


បើសិនជាអ្នកនៅតែមានចម្ងល់អំពីគោលបំណងរបស់ Apple អ្នកមិនគួរខ្វល់ទេ ដោយសារនេះគ្រាន់តែជាឯកសារប័ណ្ណប៉ាតង់ចុងក្រោយនៃ Folding iDevice Patents ដែលក្រុមហ៊ុនបានដាក់ស្នើសុំកាលពីឆ្នាំមុនប៉ុណ្ណោះ រួមទាំងឯកសារមួយទៀត ដែលបង្ហាញអំពី Subtle Heating នៅពីក្រោមអេក្រង់ ដូច្នេះការកាច់បត់មិនរឹង ឬប្រេះទេ នៅក្នុងសីតុណ្ហភាពត្រជាក់ផងដែរ។ ជាទូទៅ Apple មិនមែនជាក្រុមហ៊ុនទីមួយដែលប្រឡូកចូលក្នុងទីលានប្រកួតទេ ប៉ុន្តែក្រុមហ៊ុននេះទំនងជាត្រៀមខ្លួនរួចរាល់សម្រាប់សមរភូមិដ៏ក្តៅគគុកមួយ។

តើយើងរំពឹងថានឹងអាចបានឃើញ iPhone Fold នៅពេលណា? ខណៈដែលទូរសព្ទកាច់បត់ដំបូងបានបង្ហាញវត្តមាននៅក្នុងទីផ្សាររួចទៅហើយនោះ គួរឱ្យស្តាយដែលទូរសព្ទ iPhone នៅក្នុងឆ្នាំ 2019 នេះមិនមានអ្វីទាក់ទាញសោះ។ នៅក្នុងឆ្នាំ 2020 នឹងមានការផ្លាស់ប្តូររូបរាងទ្រង់ទ្រាយធំមួយសម្រាប់ iPhone ដែលនេះប្រហែលជាអាចបញ្ជាក់ថាជាពេលវេលាដែលទូរសព្ទជំនាន់ថ្មីរបស់ Apple នឹងមកដល់ហើយ៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Razer បញ្ចេញលក់កាសស្តាប់ទម្ងន់ស្រាលដំបូងបង្អស់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Jun, 2019

កាសស្តាប់ទម្ងន់ស្រាលថ្មីរបស់ក្រុមហ៊ុន Razer អាចនឹងក្លាយជាជម្រើសកាសស្តាប់មានតម្លៃសមរម្យមួយ ឆ្លើយតបនឹងអ្នកដែលមានបញ្ហាធ្ងន់ក្បាល និងបែកញើសត្រចៀក។ កាសស...

ស្វែងយល់អំពី សេវាកម្ម Grab

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 13 Feb, 2019

Grab គឺជាសេវាមធ្យោបាយធ្វើដំណើរ ផ្តល់នូវសេវាកម្មហៅរថយន្តតាក់ស៊ី ឬរឺម៉ក សេវាកម្មជួលយានជំនិះនានា ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងធំៗមួ...

PowerBeats ជាការគម្រាមធំបំផុតសម្រាប់ AirPods

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ការគម្រាមកំហែងដ៏ធំបំផុតសម្រាប់ផលិតផលកាសស្តាប់ដ៏ពេញនិយម AirPods បាននឹងកំពុងចេញពីផ្ទៃក្នុងក្រុមហ៊ុន Apple ផ្ទាល់។ កាសស្តាប់គ្មានខ្សែ PowerBeats Pro ថ...

នាឡិកា Adidas micoach ស្មាតវ៉ាត់ឆ៍ អំបូរ Android

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ទីបំផុតកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនផលិតឧបករណ៍កីឡាដ៏ល្បីល្បាញ Adidas ក៏បានផលិត Gadget ថ្មីមួយ ដើម្បីយកចិត្តអ្នកស្រឡាញ់ និងថែទាំសុខភាពក្នុងការហាត់ប្រ...

Tomnerb.Com - YouTube Channel