ចូលចិត្តទំនើប

ទូរស័ព្ទ iPhone 11ស៊េរីថ្មីរបស់ Apple មិនមានប្រព័ន្ធ 5G ពីព្រោះ 5G មិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ទូរស័ព្ទស៊េរីថ្មីទាំងនេះ!!

ដោយ: ភារុន 10 AM, Saturday, 21 Sep, 2019

ដូចដែលអ្នកប្រើប្រាស់បានរំពឹងទុក ទូរស័ព្ទ iPhone ស៊េរីឆ្នាំ 2019 របស់ក្រុមហ៊ុន Apple គឺមិនបានរួមបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា 5G នោះទេ។ ដូច្នេះ ទូរស័ព្ទ iPhone 11 Pro និង iPhone 11 នឹងមិនអាចប្រើប្រាស់បានក្នុងល្បឿនលឿននៃប្រព័ន្ធ 5G ដែលអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទំនើបៗ បានឃើញនៅក្នុងស្មានហ្វូនស៊េរីថ្មីៗរបស់ Samsung, LG, និង OnePlus។


ប៉ុន្តែ ក្រុមហ៊ុន Apple ក៏បានប្តេជ្ញា ឱ្យអ្នកនិយមប្រើប្រាស់ផលិតផលរបស់ខ្លួន រង់ចាំមួយឆ្នាំទៀត មុននឹងប្រព័ន្ធបច្ចេកវិទ្យា5G ត្រូវបានបង្កើតនៅក្នុងទូរស័ព្ទ iPhone ដើម្បីទទួលបានប្រព័ន្ធដំណើរការដ៏មានសុវត្ថិភាព។ មកដល់ពេលឥឡូវ បណ្តាញប្រព័ន្ធ 5G នៅតែធ្វើឱ្យអ្នកអភិវឌ្ឍន៍មានអារម្មណ៍ថា វាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង។ ដោយសារតែ មានឧបសគ្គ និងវិបត្តិមួយចំនួន ដែលនាំឱ្យក្រុមហ៊ុន Apple ឈប់ដំណើរការប្រព័ន្ធថ្មីនេះ ហើយក៏សង្ឈឹមថាមួយឆ្នាំទៀត វានឹងអាចបញ្ចូលទៅក្នុងផលិតផលស៊េរីថ្មីៗរបស់ខ្លួន។


នាពេលថ្មីៗនេះ បណ្តាញ 5G ដែលទើបនឹងបង្កើតថ្មី ដែលត្រូវបានក្រុមហ៊ុនសេវាកម្មទូរស័ព្ទធំៗនៅក្នុងសហរដ្ឋអាមេរិច បាននាំយកមកដំណើរការតេស្តសាកល្បង ប៉ុន្តែវាមិនមានទ្រង់ទ្រាយ ដែលផ្តល់បទពិសោធន៍ដ៏សមស្រប និងពេញចិត្តសម្រាប់អ្នកប្រើប្រាស់នៅឡើយទេ។ គ្រាន់តែវាមានលក្ខណៈគ្របដណ្តប់ធំទូលាយ សម្រាប់ក្រុមហ៊ុន Verizon, AT&T និង T-Mobile ហើយក្រុមហ៊ុនទាំងនេះក៏កំពុងប្រើប្រាស់បច្ចេកវិទ្យារលក Millimeter ដែលផ្តល់ល្បឿនទាញយកលឿន ប៉ុន្តែវាក៏បង្កជាបញ្ហាប្រឈមជាច្រើន ខណៈពេលដែលមានទីក្រុងមួយចំនួនមិនទាន់អាចដំណើរការសេវាប្រព័ន្ធ 5G ។


បច្ចេកវិទ្យារលក Millimeter នឹងមិនអាចផ្គូរផ្គងជួរអង់តែនបណ្តាញ LTE បានទេ ដូច្នេះវាតម្រូវឱ្យក្រុមហ៊ុនសេវាកម្មទូរស័ព្ទត្រូវពង្រាយបណ្តាញ 5G នៅទូទាំងទីក្រុងនីមួយៗ ដែលពួកគេត្រូវផ្តល់សេវា។ ម្យ៉ាងទៀត ក្រុមហ៊ុន T-Mobile CTO Neville Ray ក៏បាននិយាយថា «បច្ចេកវិទ្យារលក Millimeter នៃប្រព័ន្ធ 5G» អាចនឹងមានទំហំធំ ហួសពីអាចផ្តល់ឱ្យដល់ឧបករណ៍អេឡិចត្រូនិច ដែលអាចដំណើរការ 5G Hotspot តូចៗនៅក្នុងបរិស្ថានទីក្រុង ដែលមានសម្ពាធខ្ពស់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

បណ្តុំថាមពលថ្មពី Hyper

ដោយ: ដួងច័ន្ទ 8 AM, Thursday, 20 Sep, 2018

នៅក្នុងសមរភូមិថាមពលថ្មដ៏ក្លៀវក្លា ក្រុមហ៊ុន Hyper ទើបនឹងបានបញ្ចេញផលិតផលថ្មីមួយឈ្មោះថា HyperJuice។ ក្រុមហ៊ុនបានរៀបរាប់ថា នេះគឺជាបណ្តុំឧបករណ៍ផ្តល់ថាម...

ឆ្នាំ 2018 នេះរថយន្តបញ្ជារដោយស្វ័យប្រវត្តិ វិវត្តយ៉ាងណាហើយ?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

រថយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាហាក់ដូចជា មិនដូចការរំពឹងទុកនេះឡើយ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុ...

4 App ដ៏ល្អបំផុត សម្រាប់តាមដានកញ្ចប់ទំនិញ ដែលប្រើជាមួយប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

ការទិញទំនិញតាមអនឡាញគឺមានភាពងាយស្រួលបំផុត។ អ្នកអាចធ្វើការកុម៉ង់ទិញរបស់របរពីគ្រប់ទីកន្លែងដោយមិនចាំបាច់ទៅហាងលក់ដោយផ្ទាល់។ ប៉ុន្តែការកុម៉ង់ទិញតាមអនឡាញម...

តោះ! មកស្គាល់ តិចនិចប្រើប្រាស់ Android Q

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

នៅពេលដែល Google បញ្ចេញប្រព័ន្ធ Android Q កាលពីឆ្នាំមុន អ្នកប្រើប្រាស់ទទួលបានលទ្ធភាពក្នុងការបោះបង់ចោលប៊ូតុង Navigation ទាំងបី ដែលមាននៅលើ Android អស់...

Tomnerb.Com - YouTube Channel