ចូលចិត្តទំនើប

មុខងារកាមេរ៉ាថ្មីសម្រាប់ iPhone ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 25 Jan, 2019

ផលិតផលទូរសព្ទ iPhone នឹងត្រូវបានធ្វើការរចនារូបរាងឡើងវិញទាំងស្រុងនៅក្នុងឆ្នាំ 2020 ប៉ុន្តែទម្រាំពេលនោះមកដល់ យើងដឹងថាផែនការរចនារូបរាងទូរសព្ទរបស់ក្រុមហ៊ុន Apple នៅតែមានតិចតួច ជាមួយនឹងការផ្តោតលើការកាត់បន្ថយតម្លៃផងដែរ។ ដូច្នេះ តើក្រុមហ៊ុន Apple នឹង ផ្តល់ការភ្ញាក់ផ្អើលយ៉ាងដូចម្តេច សម្រាប់ទូរសព្ទ iPhone ក្នុងឆ្នាំ 2019 នេះ?

គេហទំព័រ Bloomberg បានបញ្ចេញព័ត៌មានមួយដែលបង្ហាញថាក្រុមហ៊ុន Apple កំពុងសហការជាមួយក្រុមហ៊ុន Sony ក្នុងការដាក់បញ្ចូលមុខងារកាមេរ៉ា 3D រយៈចម្ងាយវែង ទៅក្នុងទូរសព្ទ iPhone ជំនាន់ថ្មី។ នេះជាបច្ចេកវិទ្យា ដែលមានសមត្ថភាពផ្លាស់ប្តូរទម្រង់រូបថត សុវត្ថិភាព និងការលេងហ្គេម។
លោក Satoshi Yoshihara ប្រធានផ្នែក Sensor Division របស់ក្រុមហ៊ុន Sony បានរៀបរាប់ប្រាប់ Bloomberg ថា «កាមេរ៉ាបានធ្វើបដិវត្តលើទូរសព្ទដៃ ហើយផ្អែកលើអ្វីដែលខ្ញុំបានឃើញ ខ្ញុំមានក្តីរំពឹងដូចគ្នាសម្រាប់កាមេរ៉ា 3D»។

Bloomberg បានបង្ហាញថាក្រុមហ៊ុន Apple មានចំណាប់អារម្មណ៍នៅក្នុងកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យា ហើយលោក Yoshihara ក្រោយមកក៏បានបញ្ជាក់ពីលទ្ធភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ លោក Yoshihara រៀបរាប់ថា ក្រុមហ៊ុន Sony នឹងមានកាមេរ៉ា 3D សម្រាប់ប្រើប្រាស់ជាកាមេរ៉ាមុខ និងក្រោយផលិតរួចរាល់នៅក្នុងឆ្នាំ 2019 ជាមួយនឹងផែនការអនុវត្តការផលិតទ្រង់ទ្រាយធំដើម្បីបំពេញតម្រូវការ។
ជាមួយនឹងផលិតផលទូរសព្ទ iPhone ជំនាន់ថ្មីដែលនឹងត្រូវបញ្ចេញនៅអំឡុងខែកញ្ញា ការអះអាងនេះគួរតែអាចធ្វើឱ្យអ្នករំភើបញាប់ញ័រហើយ។
ដើម្បីបង្កើតនូវភាពខុសប្លែកពីដៃគូប្រជែង កាមេរ៉ា 3D របស់ Sony ប្រើប្រាស់បច្ចេកវិទ្យា Time of Flight។ វាបញ្ជូនពន្លឺ Laser ចេញទៅក្រៅ និងធ្វើការវាស់វែងពេលវេលា មុនពេលវាត្រឡប់មកវិញ ដើម្បីកសាងគំរូ 3D សម្រាប់វត្ថុមួយស្ថិតនៅចម្ងាយ 5 ម៉ែត្រ។
តើបច្ចេកវិទ្យានេះប្រើប្រាស់សម្រាប់ធ្វើអ្វី? នៅក្នុងន័យបច្ចេកវិទ្យាថតរូប វាអាចនាំមកនូវការផ្តោត ទៅកាន់គ្រប់ផ្នែកនៃរូបភាពមួយសន្លឹក បានភ្លាមៗ និងអាចតាមដានចលនាវត្ថុមួយនៅពេលយប់ផងដែរ។ សម្រាប់មុខងារសុវត្ថិភាព វាអាចគូរផែនទីទម្រង់មុខរបស់អ្នកប្រើប្រាស់ សម្រាប់ការគូរទម្រង់មុខកម្រិតខ្ពស់ និងការដោះសោរ ជាបច្ចេកវិទ្យាម្យ៉ាងដែលអាចកាត់បន្ថយភាពស្មុគស្មាញរបស់ Multi-Sensor Array ដែលបានប្រើប្រាស់នៅក្នុងមុខងារ Face ID ដែលអាចឱ្យបង្រួមទំហំ Notch ឬដក Notch ចេញពីតួទូរសព្ទតែម្តង។
ក្រុមហ៊ុន Sony បានបញ្ជាក់ប្រាប់ Bloomberg អំពីសក្តានុពលអន្តរកម្មរបស់កាមេរ៉ា 3D ចម្ងាយឆ្ងាយរបស់ក្រុមហ៊ុន។ វាអាចត្រូវបានប្រើប្រាស់សម្រាប់គូរប្លង់បន្ទប់ និងវត្ថុ សម្រាប់ការប្រើប្រាស់ជាបទពិសោធន៍ AR និង VR ក៏ដូចជាសម្រាប់អ្នកប្រើប្រាស់ផ្ទាល់ ដែលអាចឱ្យពួកគេប្រើប្រាស់កាយវិការដើម្បីបញ្ជារទូរសព្ទ។

ក្រុមហ៊ុន Apple បានប្រើប្រាស់កាមេរ៉ា 3D រយៈចម្ងាយខ្លីរួចមកហើយ ដែលក្រុមហ៊ុនហៅវាថា កាមេរ៉ា TrueDepth ប៉ុន្តែការអនុវត្តបច្ចេកវិទ្យារបស់ Sony អាចនាំមកនូវជំហានទៅមុខថ្មី ដែលមានសមត្ថភាពផ្លាស់ប្តូរបទពិសោធន៍នៃការប្រើប្រាស់កាមេរ៉ានៅលើទូរសព្ទ Smartphone៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Sony បន្ថែមមុខងារ Alexa នៅក្នុងកាសស្តាប់ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 Jan, 2019

កាសស្តាប់របស់ក្រុមហ៊ុន Sony ម៉ូដែល WH-1000XM3 គឺជាម៉ូដែលកាសស្តាប់ ដែលមានសមត្ថភាពលុបសម្លេងរំខានបានល្អជាងគេ ដែលអ្នកអាចរកទិញបាននៅក្នុងទីផ្សារនាពេលបច្ច...

Janus One ទូរស័ព្ទដៃ ដែលសាកថ្មម្តងប្រើបាន 3ខែ!

ដោយ: ដាលីស 11 PM, Thursday, 03 Mar, 2016

ទោះជា​ស្មា​ត​ហ្វូ​ន​ ក្នុងពេល​បច្ចុប្បន្ននេះ​មាន Feature ពិសេសៗជាច្រើន​មែន តែបើ​ឱ្យ​យើង​ជ្រើស​រើសយក​ទូរស័ព្ទដៃ​ឱ្យ​ល្អបំផុត​ ក្នុង​ផ្នែក​ណាមួយ​នោះ ...

Huawei ប្រកាសពីទូរសព្ទថ្មី Nova 4

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Dec, 2018

ក្រុមហ៊ុន Huawei បានប្រកាសពីទូរសព្ទ Smartphone ថ្មី មានឈ្មោះថា Nova 4 ក្នុងរយៈពេល មួយសប្តាហ៍ពេញនៃការបង្ហើបព័ត៌មានទាក់ទងនឹងមុខងារដ៏លេចធ្លោបំផុត គឺ H...

LG ចុះតម្លៃទូទឹកកក ធ្វើពីដែក

ដោយ: ស. លីង 11 PM, Tuesday, 17 Oct, 2017

នៅក្រៅប្រទេស កំពុងមានព័ត៌មានដ៏ល្បីមួយ ទាក់ទងនឹង LG ដែលឮថា ក្រុមហ៊ុនបញ្ចុះតម្លៃ ទូទឹកកក black stainless steel។ LG black stainless steel ជាទូទឹកកកម៉ូ...

Tomnerb.Com - YouTube Channel