ចូលចិត្តទំនើប

iPhone 5G ឆ្នាំ 2020 ចេញដល់ទៅ 2 ម៉ូដែល?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

កាលពីដើមសប្តាហ៍នេះ លោក Ming Chi Kuo អ្នកវិភាគដ៏ល្បីល្បាញរបស់ក្រុមហ៊ុន TF International Securities បានលើកឡើងថាទូរសព្ទ iPhone 5G ដំបូងរបស់ក្រុមហ៊ុន Apple នឹងចេញលក់នៅក្នុងឆ្នាំ 2020 ដោយប្រើប្រាស់ Modem ដែលផ្តល់ដោយក្រុមហ៊ុន Qualcomm។ ការលើកឡើងនេះជាការបញ្ជាក់ជាថ្មីម្តងទៀត ទៅលើអ្វីដែលលោក Kuo បានលើកឡើងស្រដៀងគ្នានេះកាលពីខែមេសាកន្លងទៅ។

លោក Kuo បានរៀបរាប់ថាក្រុមហ៊ុន Apple នឹងបញ្ចេញទូរសព្ទ iPhone ចំនួន 3 ម៉ូដែលខុសៗគ្នា នៅក្នុងឆ្នាំ 2020 ដែលក្នុងនោះនឹងមានជម្រើសអេក្រង់ 3 ទំហំ គឺទំហំ 6.7 inch, 6.1 inch និងទំហំ 5.4 inch។ ម៉ូដែលទាំងបីទំហំនេះនឹងមានបំពាក់ជាមួយអេក្រង់ OLED ដែលជាប្រភេទអេក្រង់មានពណ៌ចម្រុះកាន់តែច្រើនជាងអេក្រង់ LCD។ ទូរសព្ទម៉ូដែល iPhone XS Max និង iPhone XS ដែលបានចេញលក់កាលពីខែកញ្ញា ឆ្នាំ 2018 ក៏មានអេក្រង់ OLED ដែរ។ ចំណែកឯទូរសព្ទដែលមានតម្លៃសមរម្យ iPhone XR មានត្រឹមអេក្រង់ LCD ប៉ុណ្ណោះ។ លោក Kuo បានបន្ថែមថា ម៉ូដែលមានទំហំ 6.1 inch ដែលនឹងចេញក្នុងឆ្នាំ 2020 នឹងមិនមានប្រើប្រាស់ប្រព័ន្ធ 5G ទេ ខណៈដែលម៉ូដែល 2 ផ្សេងទៀតនឹងមានប្រើប្រាស់ប្រព័ន្ធ 5G។ ការលើកឡើងនេះ ត្រូវបានគេរំពឹងថាក្រុមហ៊ុន Apple នឹងបន្តផ្តល់ជូននូវម៉ូដែលមានតម្លៃទាបនៅឆ្នាំក្រោយ។ លោក Kuo ថា ទូរសព្ទ 2 ម៉ូដែលនៃទូរសព្ទ iPhone ឆ្នាំ 2020 នឹងប្រើប្រាស់ 5G Modem របស់ក្រុមហ៊ុន Qualcomm បន្ទាប់ពីក្រុមហ៊ុនទាំងពីរនេះបានបញ្ចប់ការប្តឹងផ្តល់ ដែលបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយនោះ កាលពីខែមេសាកន្លងទៅ។ ការលើកឡើងនេះក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple កំពុងផលិតបន្ទះឈីប 5G ផ្ទាល់ខ្លួន ដែលនឹងត្រៀមខ្លួនរួចរាល់សម្រាប់ប្រើប្រាស់នៅលើទូរសព្ទ iPhone ចេញលក់ក្នុងឆ្នាំ 2022 ឬឆ្នាំ 2023 ហើយក៏បានបញ្ជាក់ថា «ខ្លឹមសារនៃការចរចារវាងក្រុមហ៊ុន Apple និង Qualcomm កាលពីពេលមុនៗ រួមទាំងការប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Qualcomm ជាផ្នែកមួយនៃប្រភពដើមរបស់បន្ទះឈីប 5G សម្រាប់ក្រុមហ៊ុន Apple សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Apple ផ្ទាល់»។

ចំណុចនេះមានន័យថា ទូរសព្ទ iPhone ចេញលក់ក្នុងឆ្នាំ 2019 នឹងមិនមានគាំទ្រដោយប្រព័ន្ធ 5G ទេ។ ក្រុមហ៊ុន Samsung បានដាក់លក់ទូរសព្ទ 5G រួចជាស្រេចហើយ គឺម៉ូដែល Galaxy S10 5G នៅក្នុងសហរដ្ឋអាមេរិក ដោយប្រើប្រាស់សេវាកម្ម Verizon និង AT&T ហើយក្រុមហ៊ុន Sprint និង T-Mobile ក៏នឹងមានដាក់លក់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។ ប្រព័ន្ធ 5G ផ្តល់នូវល្បឿនទិន្នន័យកាន់តែលឿន ហើយនឹងត្រូវបានប្រើប្រាស់លើសពីការប្រើប្រាស់នៅលើទូរសព្ទដៃ ដោយវាក៏នឹងផ្តល់នូវការតភ្ជាប់កាន់តែប្រសើរនៅក្នុងគ្រប់ប្រភេទឧបករណ៍ រួមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ និងកាមេរ៉ានៅក្នុងទីក្រុងឆ្លាតវៃនានា។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាកំពុងពន្លឿនការផលិតបច្ចេកវិទ្យា 5G របស់ខ្លួនភ្លាមៗ ចំពេលដែលមានការហាមប្រាមលើបច្ចេកវិទ្យារបស់ Huawei។ លោក Kuo បានលើកឡើងថា «យុទ្ធសាស្រ្តទូរសព្ទ iPhone 5G របស់ Apple បានប្រែក្លាយជាខ្លាំងក្លា បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ចេញបម្រាមលើក្រុមហ៊ុន Huawei។ យើងប៉ាន់ស្មានថា ទូរសព្ទ iPhone 5G នឹងមានគណនេយ្យក្នុងរង្វង់ប្រមាណ 60% នៃចំនួនសរុបនៃការចេញលក់ទូរសព្ទ iPhone ក្នុងឆ្នាំ 2020»។


សេចក្តីរាយការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទ ចេញពីសារព័ត៌មាន Reuters បានលើកឡើងថាក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក មានដូចជា Qualcomm និង Intel បាននឹងកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ឱ្យបន្ធូបន្ថយការដាក់បម្រាមលើក្រុមហ៊ុន Huawei ដោយសារ Huawei បានចំណាយថវិកាប្រមាណ $11 ពាន់លាន នៃថវិកា $70 ពាន់លាន ក្នុងការទិញសមាសភាពពីក្រុមហ៊ុនរបស់អាមេរិកទាំងនេះ។


ព័ត៌មាននេះបានបន្ថែមទៀតថា ក្រុមហ៊ុន Broadcom នឹងផ្តល់នូវ Power Amplifiers សម្រាប់ទូរសព្ទ iPhone 5G ដែលនឹងត្រូវផលិតដោយ Win-Semi។ លោក Kuo បន្ថែមថា យើងប៉ាន់ប្រមាណថាទំហំនៃការចូលរួមក្នុង iPhone របស់ Broadcom និង Win-Semi នឹងរីកលូតលាស់ខ្លាំងក្នុងរង្វង់ពី 120-130% ទាំងក្នុងឆ្នាំ 2020 និង 2021 ហើយក្រុមហ៊ុនទាំងពីរនេះនឹងក្លាយជាអ្នកឈ្នះធំជាងគេ៕

ប្រភព: cnbc ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ហាង​ LG Brand Shop មានកម្មវិធីលក់ប្រចាំឆ្នាំដ៏អស្ចារ្យ

ដោយ: ទំនើប 1 PM, Tuesday, 18 Dec, 2018

ដើម្បីចូលរួមអបអរសារទរនៅក្នុងរដូវកាលបុណ្យ ណូអែល និង ឆ្លងឆ្នាំសកល ឆ្នាំ 2019 នាពេលខាងមុខនេះ ហាងលក់ គ្រឿងអេឡិចត្រូចនិច LG Brand Shop បានរៀបចំនូវកម្មវិ...

មកដឹង ពីរបៀបធ្វើបច្ចុប្បន្នភាព Chromebook

ដោយ: ភារុន 8 AM, Sunday, 10 Mar, 2019

Chromebook គឺមានប្រជាប្រិយភាពខ្លាំងណាស់ ព្រោះវាមានតម្លៃថោកសមរម្យ ងាយស្រួលប្រើប្រាស់ និងដោយសារតែ Chrom OS មានភាពសាមញ្ញផងដែរ។ ដូចគ្នានឹងគ្រប់ប្រព័ន្ធ...

សម្បកបន្ថែមថាមពលសម្រាប់ Galaxy S9

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 25 Jul, 2018

ទូរសព្ទ Samsung Galaxy S9 គឺជាទូរសព្ទ Smartphone មានម៉ាស៊ីនដ៏ខ្លាំងដែលរួមបញ្ចូលនូវថាមពល Snapdragon 845 រូបរាងដ៏ប្រណិត និងកាមេរ៉ាភ្លោះដ៏អស្ចារ្យ។ ថ...

Laptop ល្អបំផុតប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 26 Sep, 2017

គេហទំព័រទំនើប សូមបង្ហាញពីអត្ថបទទាក់ទងនឹងម៉ូដែលកុំព្យូទ័រ Laptop ល្អៗប្រចាំឆ្នាំ 2017 ដើម្បី ជួយអ្នកស្វែងរកកុំព្យូទ័រល្អបំផុត សម្រាប់បំពេញតម្រូវការផ...

Tomnerb.Com - YouTube Channel