ចូលចិត្តទំនើប

Apple នឹងធ្វើការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ iPhone 11 របស់ខ្លួន នៅលើ YouTube ជាលើកដំបូង!!

ដោយ: ភារុន 9 AM, Tuesday, 10 Sep, 2019

ក្រុមហ៊ុន Apple គ្រោងនឹងចាក់ផ្សាយព្រឹត្តិការណ៍ iPhone 11 របស់ខ្លួននៅលើ YouTube របស់ Google នាថ្ងៃអង្គារ៍នេះហើយ។ នេះគឺជាអ្វីដ៏គួរឱ្យកត់សម្គាល់ជាលើកដំបូងហើយ ដែលក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញជូនអតិថិជនពីផលិតផលរបស់ខ្លួននៅលើគេហទំព័រ YouTube ដូច្នេះការធ្វើបែបនេះអាចពង្រីកចំនួនអតិថិជន ដែលអាចមើលឃើញនូវការចាក់ផ្សាយព្រឹត្តិការណ៍ iPhone 11 នេះកាន់តែច្រើនឡើងៗ។ កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានពង្រីកការចាក់ផ្សាយនូវព្រឹត្តិការណ៍របស់ខ្លួននៅលើគេហទំព័រ Twitter ដូច្នេះឥឡូវនេះ ក្រុមហ៊ុនចង់ពង្រីកការផ្សព្វផ្សាយផលិតផលទំនើបៗរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត។




យើងរំពឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញផលិតផល iPhone ស៊េរីថ្មីចំនួន3ម៉ូដែល នាថ្ងៃអង្គារ៍នេះ។ ដូច្នេះអ្នកនិយមប្រើប្រាស់ផលិតផល Apple អាចពិនិត្យមើលនូវអ្វីដ៏អស្ចារ្យ ដែលខ្លួនបានរំពឹងទុកនៅក្នុងព្រឹត្តិការណ៍ iPhone 11 របស់ Apple ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តោះមកដឹង! គន្លឹះជួសជុល កាមេរ៉ារបស់ទូរស័ព្ទ iPhone មិន Focus

ដោយ: ភារុន 9 AM, Monday, 04 Mar, 2019

បើទោះបីជាកាមេរ៉ានៅលើទូរស័ព្ទ iPhone ទាំងអស់ អាចថតរូបបានល្អក៏ដោយ ប៉ុន្តែពេលខ្លះមានភាពមិនទៀងទាត់មួយចំនួនកើតឡើងផងដែរ ហើយបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន...

ក្រុមហ៊ុន LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោកព្រឹត្តិការណ៍ IFA

ដោយ: ទំនើប 8 AM, Thursday, 06 Sep, 2018

ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅល...

នៅទីបំផុតហ្គេម Shadow Warrior បានមកដល់ Android ហើយ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

កាលពីឆ្នាំ 1997 ក្រុមហ៊ុន 3D ដែលជាក្រុមហ៊ុនផលិតហ្គេម Duke Nukem 3D បានផលិតហ្គេម Shadow Warrior សម្រាប់លេងលើកុំព្យូរទ័រ។ វានៅតែជាប្រភេទហ្គេមបាញ់ប្រហ...

ឧបករណ៍សាកថ្ម Suntree Solar

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 05 Sep, 2017

យើងមិនបានគិតគូរវែងឆ្ងាយ អំពីឧបករណ៍សាកថ្មនោះទេ។ យើងគ្រាន់តែប្រើប្រាស់វាជាធម្មតា ដោយដោតវាជាប់នឹងជញ្ជាំង និងភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច សម្រាប់ការបញ...

Tomnerb.Com - YouTube Channel