ចូលចិត្តទំនើប

ក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យជ្រើសរើស រូបតំណាងកម្មវិធី «Bigger» ឬ «More» នៅលើអេក្រង់ Home របស់ iPad

ដោយ: ភារុន 8 AM, Thursday, 01 Aug, 2019

Beta iOS 13 Version ចុងក្រោយបង្អស់របស់ Apple ត្រូវបានចេញផ្សាយនៅថ្ងៃនេះហើយ ព្រមជាមួយនឹងនាំមកនូវភាពភ្ញាក់ផ្អើលមួយចំនួនផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុត នោះគឺក្រុមហ៊ុនគ្រោងនឹងតំឡើងមុខងារពិសេសៗ ដែលមិនបានប្រកាសជាមុនដល់អ្នកប្រើប្រាស់ នោះគឺមុខងារអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទំហំរូបតំណាងកម្មវិធីនៅលើអេក្រង់ Home។


ដូចដែល MacRumor បានធ្វើការកត់សម្គាល់ បច្ចុប្បន្ននេះ លក្ខណៈពិសេសនេះត្រូវបានរកឃើញនៅក្នុង Beta ជំនាន់ទី 5 របស់ iPadOS ដូច្នេះនាពេលឥឡូវនេះ វានៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើវានឹងក្លាយជាមុខងារផ្លូវការរបស់ iOS 13 សម្រាប់ទូរសព្ទ iPhone ឬអត់? ប៉ុន្តែវាកំពុងតែបង្កើតការផ្លាស់ប្តូរពីមុន ដែលត្រូវបានគេណែនាំនៅក្នុង iPadOS ខណៈពេលដែលយើងបានឃើញ Layout «6 x» ដំបូង ដែលជាផ្នែកមួយនៃអេក្រង់ Home ដែលត្រូវបានរចនាឡើងវិញ។

ម្យ៉ាងវិញទៀត ឥឡូវនេះ អ្នកប្រើប្រាស់នឹងអាចត្រឡប់ទៅស្តង់ដារ ដែលមានស្រាប់វិញ តាមរយៈការកំណត់ទំហំនៃរូបតំណាងកម្មវិធី ហើយក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការកំណត់ចំនួនជួរឈរ ឬ Columns ទៅតាមចិត្តនៅលើអេក្រង់ Home រវាង Layout «4 x 5» និង Layout «6 x 5» ដែលដាក់ស្លាកថា «Bigger» និង «More» រៀងគ្នា។ ហើយសម្រាប់ Text នៅពីក្រោមលក្ខណៈពិសេស ហាក់បីដូចជាត្រូវបានបង្ហាញថាអាចប្តូរបានត្រឹមតែពី 20 ទៅ 30 កម្មវិធីនៅលើអេក្រង់នៅពេលនេះ។ ម្យ៉ាងទៀត នេះពិតជាលើកទីមួយហើយ ដែលក្រុមហ៊ុន Apple អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរកម្រិតទំហំនៃរូបតំណាងកម្មវិធី ទៅតាមបំណងរបស់អ្នកប្រើប្រាស់។ វាគឺជាពិតជាល្អ ដែលក្រុមហ៊ុន Apple បានប្រើលក្ខណៈពិសេស jailbreak ជំនាន់មុន ហើយនាំវាមកកាន់ Official iOS Platform ។


ការអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនផ្សេងទៀត នៅក្នុងប្រព័ន្ធប្រតិបត្តិការ Beta iOS ចុងក្រោយបង្អស់នេះ រួមមាន៖ Wallpaper ថ្មីៗ ដែលមានការបង្ហាញច្បាស់ៗ, ជម្រើសនៃការគ្រប់គ្រងសម្លេង កាន់តែប្រសើរឡើង ដោយអនុញ្ញាតឱ្យអ្នកអាចតំឡើងកម្រិតសម្លេងសរុបរហូតដល់ 34 កម្រិត, និងបន្ថែម Shortcuts ទៅ Access ប្រព័ន្ធ iOS Share Sheet ឱ្យដំណើរការបានកាន់តែលឿនជាងមុន៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

នាឡិកាដៃ Hublot ថ្មី ទិញបានដោយប្រើ Bitcoin ប៉ុណ្ណោះ

ដោយ: ដួងច័ន្ទ 8 AM, Monday, 12 Nov, 2018

ក្រុមហ៊ុនផលិតផលនាឡិកា Hublot បានបញ្ចេញនាឡិកាលំដាប់ខ្ពស់ថ្មីមួយ នៅក្រោមស៊េរីនាឡិកាដៃ Big Bang ដែលមានលក្ខណៈមិនដូចម៉ូដែលដទៃទៀតទេ។ អ្នកមិនអាចទិញវាដោយប្...

Galaxy Home ចេញលក់ឆ្នាំនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

វាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយទៅកាន់ទីផ្សារសម្រាប់ផលិតផល Galaxy Home ហើយនាពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Hyun-Suk Kim ដែលជាអ្នកគ្រប់គ្រងផ្...

កំពូល យានយន្តអគ្គិសនី ច្នៃប្រឌិតប្លែកៗ ទាំង 15

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

គំនិតច្នៃប្រឌិត មិនដែលត្រូវបានបញ្ឈប់ឡើយ នៅក្នុងពិភពនៃការច្នៃយានយន្តអគ្គិសនី ដូចដែលមាន បញ្ជាក់នៅលើយានយន្ត ដែលបង្កើតឡើងពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ មិ...

ហាងទំនើប LG Premium BrandShop បើកសម្ពោធជាផ្លូវការដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 10 AM, Saturday, 01 Dec, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទ...

Tomnerb.Com - YouTube Channel