ចូលចិត្តទំនើប

ក្រុមហ៊ុន Apple នឹងចេញលក់ HomePod នៅប្រទេសជប៉ុន នារដូវនេះហើយ!!!

ដោយ: ភារុន 8 AM, Thursday, 11 Jul, 2019

HomePod ទំនងជាមិនអាចបញ្ចេញលក់នៅគ្រប់ទីកន្លែងនោះទេ ប៉ុន្តែក៏នៅតែមានប្រទេសមួយចំនួន អាចទទួលបានវា។ ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Apple នៅតែប្រកាសថា នឹងបញ្ចេញឧបករណ៍ថ្មីនេះ ទៅកាន់ទីផ្សារដ៏ធំបំផុតនៅក្នុង ប្រទេសជប៉ុន។


ព័ត៌មាន HomePod នេះត្រូវបានប្រទះឃើញ ដោយវិបសាយព័ត៌មាន MacRumors នៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple ដោយត្រូវបាននិយាយថា HomePod នេះនឹងត្រូវទៅដល់ប្រទេសជប៉ុន នារដូវនេះហើយ។ លើសពីនេះ គេហទំព័រនៅតាមបណ្តាហាងនានា នៅក្នុងប្រទេសជប៉ុន ក៏មានការផ្សព្វផ្សាយ បន្តផ្ទាល់នៃផលិតផល HomePod ថ្មីនេះផងដែរ។ ហើយសម្រាប់តម្លៃ គឺស្ថិតនៅលើហាង ដែលអ្នកផ្សព្វផ្សាយ។



HomePod បានចាប់ផ្តើមដំណើរការដំបូង នៅខែកុម្ភៈ ឆ្នាំ 2018 នៅក្នុងប្រទេសចំនួន 3 គឺប្រទេសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិច។ ហើយក្រោយមក ក៏មានប្រទេសកាណាដា ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ក៏បានទទួលជាអ្នកផ្សព្វផ្សាយក្នុងរយៈពេល 2 ទៅ 3ខែ និងមានប្រទេសម៉ិចស៊ីកូ និងប្រទេសអេស្ប៉ាញ ក៏បានធ្វើការចេញផ្សាយនាពេលថ្មីៗបំផុតផងដែរ។

លើសពីនេះ ថ្មីៗនេះ ប្រទេសចិន និងហុងកុង ក៏បានចេញផ្សាយនៃផលិតផល HomePod ថ្មីនេះនៅក្នុងខែមករា ដើមឆ្នាំនេះ។ សូមបញ្ជាក់ផងដែរថា ផលិតផល HomePod ក៏ធ្លាប់ត្រូវបានប្រកាសចេញផ្សាយ កាលពីជាង 2ឆ្នាំមុន នៅឯ WWDC 2017 ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

មកដឹង របៀបផ្លាស់ប្តូរ Activity Goals នៅលើ Apple Watch

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

ជាធម្មតា ការតំឡើង Apple Watch គឺអ្នកត្រូវបញ្ចូលព័ត៌មានខ្លះៗអំពីខ្លួនអ្នក ចូលទៅក្នុងនាឡិកាឆ្លាតវៃនេះដូចជា ភេទ អាយុ កម្ពស់ ទម្ងន់ …ជាដើម ដើម្បី...

វ៉ែនតាថ្មីរបស់ Google ដំណើរការបានកាន់តែយូរ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ជំនាន់ទី 3 នៃផលិតផល Google Glass បានបង្ហាញវត្តមានហើយ ដែលនេះជាជម្រើសផលិតផលសម្រាប់អ្នកធ្វើការលើជំនាញបច្ចេកវិទ្យា។ ក្រុមហ៊ុន Google បានណែនាំផលិតផលវ៉ែន...

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

ហាងទំនើប LG Premium BrandShop បើកសម្ពោធជាផ្លូវការដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 10 AM, Saturday, 01 Dec, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទ...

Tomnerb.Com - YouTube Channel