ចូលចិត្តទំនើប

Apple Watch ស្ទូឌីយូ អនុញ្ញាតឱ្យអតិថិជនបង្កើត Apple Watch ទៅតាមក្តីសុបិន្តរបស់ខ្លួន!

ដោយ: ភារុន 8 AM, Friday, 13 Sep, 2019

ថ្ងៃនេះ ស្របពេលនឹងការប្រកាស Apple Watch ស៊េរី 5 ក្រុមហ៊ុន Apple ក៏បានបើកដំណើរការ Apple Watch ស្ទូឌីយូ ដែលដាក់បង្ហាញនាឡិកាឆ្លាតវៃ និងខ្សែនាឡិកាឆ្លាតវៃ ដើម្បីធ្វើឱ្យអតិថិជនមានភាពងាយស្រួល ក្នុងការផ្គូរផ្គងនាឡិកា និងខ្សែ ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ម្យ៉ាងទៀត អតិថិជនក៏អាចស្វែងរកព័ត៌មាននេះបាននៅលើគេហទំព័ររបស់ Apple និងនៅក្នុង Apple Store App ឬក៏អតិថិជនអាចចូលទៅកាន់ហាងលក់រាយរបស់ផលិតផល Apple ផងដែរនាពេលអនាគត។

កាលពីមុន ក្រុមហ៊ុន Apple ក៏បានអនុញ្ញាតឱ្យអតិថិជនផ្លាស់ប្តូរនាឡិកាឆ្លាតវៃរបស់ខ្លួនទៅតាមតម្រូវការ ដោយអាចជ្រើសរើសយកស្រោម និងខ្សែ ដែលក្រុមហ៊ុន Apple បានផ្តល់ជូនជម្រើសបណ្តុំផ្សេងៗទាំង ស្រោម និងខ្សែ ប៉ុន្តែប្រសិនបើអតិថិជនត្រូវការខ្សែនាឡិកាដែកអ៊ីណុក អតិថិជនត្រូវតែទិញវាដាច់ដោយឡែកពីគ្នា។ ប៉ុន្តែនៅក្នុង Apple Watch ស្ទូឌីយូ អតិថិជនមិនចាំបាច់ទិញដាច់ដោយឡែកតទៅទៀតទេ។ លើសពីនេះ អតិថិជនក៏អាចទទួលបានគំនិតល្អៗពីជម្រើសបណ្តុំផ្សេងៗនៃផលិតផល Apple Watch ទៅតាមតម្រូវការរបស់អតិថិជន តាមរយៈការប្រើប្រាស់សេវាកម្មអនឡាញថ្មីរបស់ Apple។ ប៉ុន្តែប្រសិនបើអតិថិជនមិនចង់បាន នាឡិកាឆ្លាតវៃថ្មីនេះ ពីការជ្រើសរើសរបស់ខ្លួននៅក្នុង Apple Watch ស្ទូឌីយូនោះទេ។ ក្រុមហ៊ុន Apple នៅតែមានឈុត ស្រោម និងខ្សែនាឡិកា ដែលត្រូវបានរចនាដោយក្រុមហ៊ុន Apple ផ្ទាល់។

គួរឱ្យកត់សម្គាល់ផងដែរ នោះគឺមានតែ Apple Watch ស្ទូឌីយូប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្លាស់ប្តូរ ស្រោម និងខ្សែនាឡិកាឆ្លាតវៃ Apple Watch ស៊េរី 5 ប៉ុន្តែអតិថិជននឹងមិនអាចរចនាឈុតខ្សែ និងស្រោមរបស់នាឡិកាឆ្លាតវៃ Apple Watch ស៊េរី 3 ដោយសារតែនាឡិកាឆ្លាតវៃម៉ូដែលនេះ គឺជាម៉ូដែលចាស់បំផុតនៅក្នុងខ្សែស្រឡាយ Apple Watch៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

Diablo III នឹងមកដល់នៅចុងឆ្នាំនេះ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

បន្ទាប់ពីការបរាជ័យដ៏ធ្ងន់មួយនៅក្នុងការបង្ហាញតម្រុយរបស់ហ្គេម Diablo នៅលើបណ្តាញ Twitter កាលពីខែឧសភា ប្រធានគ្រប់គ្រងបណ្តាញ សង្គមរបស់យីហោហ្គេមមួយនេះ បា...

ជម្រើសជំនួស AirPods ទាំង 6

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 24 Jul, 2018

ផលិតផល AirPods របស់ Apple បានទទួលប្រជាប្រិយភាពខ្ពស់ ក្នុងនាមជាកាសត្រចៀកគ្មានខ្សែពិតប្រាកដ ជាមួយនឹងការភ្ជាប់ដ៏ងាយស្រួល ការបញ្ជារដោយការប៉ះ និងថាមពលប...

វិធីសាស្រ្តប្រែក្លាយនាឡិកា Apple Watch ទៅជាអ្នកតាមដានដំណេក

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Jun, 2017

Fitbit អាចតាមដានដំណេករបស់អ្នក ដូច្នេះ Apple Smartwatch ក៏អាចធ្វើបានដូចគ្នា។ ខាងក្រោម នេះគឺជាវិធីសម្រាប់ប្រើប្រាស់ Apple Smartwatch ជាអ្នកតាមដានការគ...

ក្រុមហ៊ុន LG បានបង្ហាញនូវ ស្មាតហ្វូន LG G6 ដំបូងគេ ដែលបំពាក់អេក្រង់ QHD+ ជាមួយកម្រិត​ Aspect Ratio 18:9

ដោយ: សត្យា 9 PM, Thursday, 12 Jan, 2017

ក្រុមហ៊ុន LG បានប្រកាសបញ្ជាក់ថា កំពូលស្មាតហ្វូនជំនាន់ថ្មី LG G6 ដែលត្រៀមបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មី QHD+ ហើ...

Tomnerb.Com - YouTube Channel