ចូលចិត្តទំនើប

Apple Watch Nike+ Series 4 ចេញលក់មានកំណត់

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

យោងតាមសេចក្តីរាយការណ៍របស់ Mac Rumors បានបង្ហាញថាក្រុមហ៊ុន Apple បាននឹងកំពុងបញ្ចេញលក់នាឡិកាដៃម៉ូដែលថ្មី មានឈ្មោះថា Apple Watch Nike+ Series 4 នៅក្នុងថ្ងៃនេះ។ ផលិតផលថ្មីមានដាក់លក់នៅតាមហាងជាតំណាងចែកចាយ ហើយការកុម៉ង់ទិញមុននឹងត្រូវដឹកជញ្ជូនដល់ដៃអតិថិជនហើយ។

ប៉ុន្តែសម្រាប់អ្នកដែលចង់ទិញនាឡិកាដៃម៉ូដែលថ្មីនៅ Apple Store ប្រហែលជាត្រូវរងចាំមួយ រយៈ ដោយសារចំនួននាឡិកាដៃនេះត្រូវដាក់លក់មានកំណត់។
Version របស់នាឡិការ Apple Watch ថ្មីនេះមានការផ្លាស់ប្តូរមួយចំនួន ដែលចែកវាដាច់ពីនាឡិកាម៉ូដែល Series 4។ នៅក្នុងនោះមានមុខនាឡិកាថ្មីពី Nike និងមានខ្សែប្រភេទស្ព័រ រួមមានខ្សែនាឡិកាដៃប្រភេទ Molded ដែលមានជម្រើសបីពណ៌ គឺខ្មៅ សលាយជាមួយស្រមោលពណ៌ខ្មៅ និងពណ៌ខ្មៅ លាយជាមួយស្រមោល Neon ពណ៌លឿង។ ជាមួយគ្នានេះក៏មានជម្រើសខ្សែនាឡិកាក្រណាត់ ជាមួយជម្រើសពណ៌ខ្មៅ ឬពណ៌ប្រាក់បែកប្រផេះ ជាមួយនឹងការរចនាស្នាមថ្នេរលើសាច់ក្រណាត់ផងដែរ។

នាឡិកាដៃជំនាន់ថ្មីនេះមានបំពាក់ Nike Run Club App និង Nike Training Club App រួចជាស្រេច ដែលកម្មវិធីទាំងនេះនាំមកជូននូវកម្មវិធីលំហាត់ប្រាណលើសពី 180 កម្មវិធី។
នាឡិកាដៃ Apple Watch Nike+ Series 4 ផលិតឡើងជាមួយទំហំចំនួន 2 ជម្រើសគឺទំហំ 40mm និង 44mm ហើយវាអាចទិញជាកញ្ចប់ ដែលមានរួមបញ្ចូលនូវជម្រើសខ្សែដូចបានរៀបរាប់ខាងលើ លើកលែងតែជម្រើសខ្សែពណ៌ខ្មៅ មានលាយ Neon ពណ៌លឿងចេញ។ នាឡិកាដៃនេះមានដាក់លក់ក្នុងតម្លៃចន្លោះពី $399 និង $499 នៅក្នុងសហរដ្ឋអាមេរិក ហើយខ្សែបន្ថែមអាចទិញបានក្នុងតម្លៃ $49។ នាឡិកានេះត្រូវបានដាក់លក់ជាសកលចាប់ពីថ្ងៃនេះតទៅនៅជុំវិញពិភពលោក រួមមានសហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា ចក្រភពអង់គ្លេស និងមួយភាគធំនៃតំបន់អាស៊ី និងអឺរ៉ុប។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ហេតុអ្វីត្រូវប្រើប្រាស់សោរ Smart Lock?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

សោរ Smart Lock គឺជាឧបករណ៍ប្រើប្រាស់មួយក្នុងចំណោមឧបករណ៍ប្រើប្រាស់ Smart Home នាពេលបច្ចុប្បន្ន។ វាជាឧបករណ៍ប្រើប្រាស់ ដែលរួមបញ្ចូលនូវការរចនារូបរាងដ៏ទា...

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ ...

Keyboard សម្រាប់ការលេងហ្គេម កំពូលប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

បើសិនជាអ្នកចង់លេងហ្គេម ឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ និងរំភើបរីករាយ អ្នកមិនគួរប្រើប្រាស់ក្តារ Keyboard ធម្មតាទេ។ ពិសេសជាងនេះទៀត បើសិនជាអ្នកធ្វើការប្...

Chrome OS Tablet ប្រហែលអាចដំណើរការជាមួយ Window 10

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Oct, 2018

ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងផលិតផល Chrome OS Tablet របស់ក្រុមហ៊ុន Google ប្រហែលជាអ្នកមានគន្លឹះណាមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បាន។ ក្ន...

Tomnerb.Com - YouTube Channel