ចូលចិត្តទំនើប

Apple មិនរងគ្រោះនៅ ចិនតែឯងទេ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 16 Feb, 2019

ក្រុមហ៊ុន Apple មិនបានលេងសើចទេ នៅពេលក្រុមហ៊ុនបានព្រមានថាទីផ្សារទូរសព្ទ Smartphone នៅក្នុងប្រទេសចិន បានផ្តល់ឱ្យនូវបញ្ហាប្រឈមដ៏ធំមួយកាលពីដំណាច់ឆ្នាំមុន។
ស្ថាប័ន IDC បានធ្វើការប៉ាន់ប្រមាណថាការដឹកជញ្ជូនផលិតផលទូរសព្ទ iPhone មានអត្រាធ្លាក់ចុះ ក្នុងរង្វង់ 20% ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ចុងឆ្នាំ 2018 បានកើនឡើងរហូតដល់តួលេខ 11.8 លាន។

ក្រុមអ្នកវិភាគទីផ្សារបានលើកឡើងថា នេះគឺជាការធ្លាក់ចុះ ក្នុងរយៈពេល 3 ឆ្នាំជាប់ៗគ្នា ដោយបានទម្លាក់កំហុសនៃការធ្លាក់ចុះនៅក្នុងឆ្នាំនេះទៅលើការរួមបញ្ចូលគ្នានៃផលិតផលមានតម្លៃកាន់តែខ្ពស់ និងការធ្វើបច្ចុប្បន្នភាពតិចតួច។
អ្នកប្រើប្រាស់ភាគច្រើនមិនមានភាពតក់ក្រហល់ក្នុងការទទួលបានការវិវត្តថ្មី ដូចអ្វីដែលពួកគេចង់បានកាលពីប៉ុន្មានឆ្នាំមុនទេ។ ការធ្លាក់ចុះនៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងការប្រកួតប្រជែងយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនប្រកួតប្រជែងនៅក្នុងតំបន់ ហើយវាមិនមានអ្វីភ្ញាក់ផ្អើលទេ ដែលអត្រាលក់របស់ទូរសព្ទ iPhone បានដាំក្បាលចុះ។

បើសិនជាមានការលួងលោមចិត្តខ្លះៗសម្រាប់ក្រុមហ៊ុន នោះក្រុមហ៊ុនចិនជាច្រើនដែលជាក្រុមហ៊ុនប្រកួតប្រជែងអាចនឹងស្ថិតនៅក្នុងស្ថានភាពដូចគ្នានឹងក្រុមហ៊ុន Apple ដែរ។ ការដាក់លក់ផលិតផលទូរសព្ទរបស់ក្រុមហ៊ុន Huawei មានការកើនឡើងក្នុងអត្រា 23.3% ប៉ុន្តែសម្រាប់ក្រុមហ៊ុន Xiaomi និងក្រុមហ៊ុនមានឈ្មោះធំៗដទៃទៀត បានមើលឃើញថាផលិតផលរបស់ពួកគេក៏កំពុងជួបប្រទះនឹងបញ្ហាដូចគ្នា។ សូម្បីតែក្រុមហ៊ុន Oppo និង Vivo ដែលធ្លាប់មានប្រវត្តិខ្លាំងក្លា ក៏មានតួលេខវិវត្តតិចតួចដែរ។ ផលិតផលទូរសព្ទ ដូចជាម៉ូដែល Find X និង NEX S មិនអាចឆ្លងផុតដំណាក់កាលដ៏ស្មុគស្មាញនេះឡើយ។

យើងនៅមិនទាន់ច្បាស់ថា តើក្រុមហ៊ុន Apple នឹងកែប្រែស្ថានការណ៍ឱ្យប្រសើរឡើងសម្រាប់ពេលអនាគតដោយរបៀបណាឡើយ។ លោក Tim Cook បានបង្ហើបពីគម្រោងកែសម្រួលតម្លៃផលិតផល សម្រាប់ប្រទេសមួយចំនួន ប៉ុន្តែការបញ្ចុះតម្លៃបន្តិចបន្តួច នៅតែធ្វើឱ្យទូរសព្ទមានតម្លៃថ្លៃជាងដដែល ធៀបជាមួយនឹងការផ្តល់ជម្រើសនានាពីក្រុមហ៊ុនប្រកួតប្រជែងរបស់ចិន ហើយកត្តានេះក៏នឹងមិនអាចកែប្រែស្ថានការណ៍សេដ្ឋកិច្ចបានដែរ។
និយាយឱ្យសាមញ្ញ ស្ថានការណ៍នឹងមិនមានភាពប្រសើរឡើងទេ លុះត្រាតែមានការស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច ឬការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងផលិតផលរបស់ Apple៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Samsung ចេញទូរសព្ទ Galaxy ម៉ូដែលថ្មីមួយទៀតហើយ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Mar, 2019

ក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលទូរសព្ទស៊េរី A ធំជាងគេបង្អស់ ហើយវាក៏មានប្រព័ន្ធកាមេរ៉ាដ៏ខ្លាំងមួយដែរ។ ម៉ូដែលថ្មីចុងក្រោយគេនេះគឺ Galaxy A70 ដែលមានប...

តោះ! ស្វែងយល់ពី របៀបបម្លែង វីដេអូ Youtube ទៅជា MP3 Format

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

នៅពេលអ្នកចង់បម្លែងវីដេអូ Youtube ទៅជា MP3 Format នោះគឺមានជម្រើសមួយ គឺការដោនឡូតឃ្លីបវីដេអូនេះទុក ហើយបន្ទាប់មកបម្លែងវាទៅជាសំឡេង ដោយប្រើប្រាស់កម្មវិធី...

Sky garage កន្លែងចតរថយន្ត លើអាកាស

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

បើនិយាយពីប្រទេស ដែលមានផ្ទៃដីតូចចង្អៀត មានកំណត់​ផ្ទុយគ្នានឹងចំនួនប្រជាពលរដ្ឋ ដែលមានច្រើនសន្ធឹកសន្ធាប់លំដាប់ជួរមុខគេ នៅលើពិភពលោកនោះ មនុស្សជាច្រើនច្បា...

ក្រុមហ៊ុន Toyota បានត្រៀមរួចរាល់ក្នុងការដាក់ប្រព័ន្ធ Android Auto ចូលទៅក្នុងរថយន្ត

ដោយ: ភារុន 9 AM, Monday, 01 Oct, 2018

ក្រុមហ៊ុន Toyota នៅទីបំផុតបានអនុញ្ញាតឱ្យ Android Auto ដំណើរការនៅក្នុងរថយន្តរបស់ខ្លួនហើយ បើយោងតាមសារព័ត៌មាន Bloomberg ដែលនឹងចេញសេចក្តីប្រកាសជាផ្លូវក...

Tomnerb.Com - YouTube Channel