ចូលចិត្តទំនើប

Apple ចង់ទិញអាជីវកម្ម 5G ពី Intel

ដោយ: ដួងច័ន្ទ 8 AM, Friday, 28 Jun, 2019

ក្រុមហ៊ុន Apple នៅតែសម្លឹងរកឱកាសក្នុងការទិញយកអាជីវកម្ម Modem ពីក្រុមហ៊ុន Intel ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់។ នេះជាសេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មាន The Information ដែលបានដកស្រង់ចេញពីប្រភពមានទំនាក់ទំនងជិតស្និទ្ធនឹងគម្រោងផែនការរបស់ក្រុមហ៊ុន Apple។
ក្រុមហ៊ុន Intel ត្រូវបានគេរាយការណ៍ថា បានពិចារណាក្នុងការលក់ផ្នែកខ្លះនៃអាជីកម្ម Modem របស់ខ្លួន ហើយបេះដូងនៃអាជីវកម្មមួយនេះគឺស្ថិនៅក្នុងប្រទេសអាល្លឺម៉ង់ ជាទីកន្លែងដែលក្រុមហ៊ុន Intel បានទិញ និងរួមបញ្ចូលជាមួយក្រុមហ៊ុន Infineon នៅក្នុងតម្លៃ $1.4 ពាន់លាន កាលពីឆ្នាំ 2011។ ក្រុមវិស្វករដែលធ្វើការនៅក្នុងផ្នែកនេះ ពីមុនឡើយបានធ្វើការលើការផលិតបន្ទះ ឈីប ដែលចុងក្រោយបានបង្ហាញវត្តមាននៅក្នុងទូរសព្ទ iPhone ប្រមាណជាងមួយទសវត្សកន្លងទៅនេះ។

នេះមិនមែនជាលើកដំបូងដែលយើងបានលឺអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Apple នៅក្នុងអាជីវកម្មរបស់ Intel នោះទេ។ សារព័ត៌មាន The Wall Street Journal បានសរសេរកាលពីខែមេសាថា ក្រុមហ៊ុន Apple កំពុងសម្លឹងរកមើលឱកាសក្នុងការទិញយកអាជីវកម្មនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់គេហទំព័រ CNET និងសារព័ត៌មានដទៃទៀត ក្រុមហ៊ុន Intel បានរៀបរាប់ថា ក្រុមហ៊ុនបានឃើញអំពីការចាប់អារម្មណ៍ខ្លាំងនៅក្នុងអាជីវកម្ម 5G Modem របស់ខ្លួន ប៉ុន្តែមិនបានរៀបរាប់អំពីឈ្មោះក្រុមហ៊ុន ឬដៃគូមួយណាជាក់លាក់ទេ។ សេចក្តីថ្លែងការណ៍នោះត្រូវបានដកស្រង់ថា «ក្រុមហ៊ុនបានជួលទីប្រឹក្សាពីខាងក្រៅ ដើម្បីជួយក្រុមហ៊ុនក្នុងការរៀបចំជម្រើសយុទ្ធសាស្រ្តនានា សម្រាប់អាជីវកម្មទូរសព្ទ 5G គ្មានខ្សែរបស់ក្រុមហ៊ុន។ យើងបានចេញជាតម្លៃ ទាំងនៅក្នុងសំណុំផលិតផល Modem គ្មានខ្សែ និងនៅក្នុងឯកសារកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនផ្ទាល់»។


ប៉ុន្តែ ក្រោយមកក្រុមហ៊ុន Intel បានបោះបង់ចោលអាជីវកម្ម 5G Smartphone Modem ហើយលោកនាយកប្រតិបត្តិ Bob Swan បានប្រាប់ទៅកាន់សារព័ត៌មាន The Wall Street Journal ថាក្រុមហ៊ុនធ្វើដូចនេះ ដោយសារក្រុមហ៊ុន Apple និង Qualcomm បានបញ្ចប់ជម្លោះផ្នែកច្បាប់ និងបានចូលរួមជាដៃគូសហការនៅក្នុងការផលិត 5G Modem សម្រាប់ទូរសព្ទដៃ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបញ្ចេញលក់ទូរសព្ទ iPhone 5G នៅក្នុងឆ្នាំ 2020 ដោយប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm។

ថ្មីៗនេះ ក្រុមហ៊ុន Apple បានពង្រីកវិសាលភាពនៃការប្រើប្រាស់កម្លាំងពលកម្មយ៉ាងធំនៅក្នុងទីក្រុង San Diego ជាកន្លែងដែលប្រតិបត្តិការរបស់ក្រុមហ៊ុន Qualcomm នៅក្នុងសហរដ្ឋអាមេរិកមានមូលដ្ឋាន។ ជាទូទៅក្រុមហ៊ុន Apple តែងពង្រីកវិសាលភាពកម្លាំងពលកម្មនៅទីកន្លែងណាដែលគិតថាពួកគេអាចទាញយកទេពកោសល្យពីដៃគូប្រកួតប្រជែងបាន។


កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរផ្ទៃក្នុង ដែលបង្ហាញថាក្រុមហ៊ុនកំពុងធ្វើការលើផលិតផល Modem ផ្ទាល់របស់ក្រុមហ៊ុន ប៉ុន្តែកត្តានេះអាចទាមទាររយៈពេលច្រើនឆ្នាំ ដើម្បីចេញជាផ្លែផ្កា។ ការនាំយកវិស្វករ ប័ណ្ណប៉ាតង់ និងផលិតផលពីក្រុមហ៊ុន Intel អាចជាសក្តានុភាពក្នុងការធ្វើឱ្យផែនការរបស់ក្រុមហ៊ុន Apple អនុវត្តបានកាន់តែលឿន៕

ប្រភព: arstechnica ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Game ទាំង៥ ដែលសក្តិសមសម្រាប់ Nintendo Switch

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

មនុស្សជាច្រើនកំពុងរំភើបរីករាយ និងអន្ទះសារចំពោះម៉ាស៊ីន Game Nintendo ថ្មី។ ប៉ុន្តែទោះវាជាម៉ាស៊ីនល្អយ៉ាងណាក្តី បើគ្មាន Game កំសាន្ត ក៏វាគ្រាន់តែជាប្រ...

ប៉ាន់តែ ប្លែកៗ សម្រាប់អ្នកដែលមានរសនិយម ខុសពីគេ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 08 Jan, 2017

ប៉ាន់តែ គឺជាថូមួយដែលប្រើ សម្រាប់ឆុងស្លឹកតែ ឬថ្នាំធម្មជាតិ ជាមួយទឹកក្តៅ និងសម្រាប់រក្សាទុកទឹកតែ។ មនុស្សភាគច្រើន ញ៉ាំទឹកតែដោយគ្រាន់តែឆុង តែមួយកញ្ចប់ត...

ក្រុមហ៊ុន LG អេឡិចត្រូនិក ឧបត្ថម្ភផ្តាច់មុខ នៃការប្រកួតពានរង្វាន់ បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម 22 ឆ្នាំ

ដោយ: ទំនើប 9 AM, Thursday, 21 Feb, 2019

មិនសំខាន់ អ្នកហៅវាថា Football, Soccer, Fútbol ឬ Calcio នោះទេ វាគឺជាកីឡា ដែលមានប្រជាប្រិយភាពបំផុតនៅ ទូទាំងពិភពលោក ដែលត្រូវបានគេលេង នៅក្នុងប្រទេសជាង ...

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

Tomnerb.Com - YouTube Channel