ចូលចិត្តទំនើប

MacBook Pro ឆ្នាំ 2019 ចេញលក់នៅខែកញ្ញានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

ក្រុមហ៊ុន Apple មានគម្រោងបញ្ចេញលក់ Version ថ្មីនៃផលិតផល Laptop តម្លៃថ្លៃរបស់ក្រុមហ៊ុន គឺម៉ូដែល MacBook Pro ហើយកាលបរិច្ឆេទចេញលក់នេះអាចនឹងមកដល់នៅក្នុងខែ កញ្ញានេះហើយ។

នេះជាព័ត៌មានដែលយើងទទួលបានពីអ្នកជំនាញមួយរូបរបស់ Apple ដែលអះអាងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅក្នុងទីក្រុង California មួយនេះកំពុងរៀបចំបញ្ចេញលក់ Version ថ្មី ក្នុងទំហំ ដ៏ធំរហូតដល់ 16 inch។ កត្តានេះអាចធ្វើឱ្យវាក្លាយជាផលិតផល Laptop ធំជាងគេបង្អស់របស់ Apple ដោយសារម៉ូដែល MacBook Pro ទំហំ 17 inch ត្រូវបានបញ្ឈប់កាលផលិតកាលពីឆ្នាំ 2012។ លោក Jeff Lin អ្នកវិភាគដ៏ល្បីមួយរូប នាពេលនេះគឺជាអ្នកជំនាញដ៏ល្បីល្បាញទីពីរ ដែលបានលើកឡើងថា MacBook ទំហំធំមួយនឹងចេញលក់ក្នុងពេលឆាប់ៗនេះ។ លោក Lin ដែលជានាយកផ្នែកទំនាក់ទំនងជាមួយអតិថិជនក្នុងផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន HIS Markit បានសរសេរនៅក្នុងសារអេឡិចត្រូនិចមួយ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Forbes ថា «ក្រុមហ៊ុនបានប្រមើលឃើញថា ក្រុមហ៊ុន Apple នឹងបញ្ចេញលក់ផលិតផលថ្មីមួយ នៃក្នុងព្រឹត្តិការណ៍ Sep’19 Apple បើសិនជាមិនមានបញ្ហាចៃដន្យថ្មីកើតឡើង។»

ផលិតផលថ្មី ដែលទទួលបានការរចនារូបរាងឡើងវិញមួយនេះត្រូវបានគេរៀបរាប់ថានឹងប្រើប្រាស់ អេក្រង់ LCD និងមាន CPU ថ្មីមួយ សម្រាប់ផ្តល់ថាមពលឱ្យវា។ ទំហំអេក្រង់ដ៏ធំ 16 inch របស់វានឹងក្លាយជាការផ្លាស់ប្តូរ ដែលទទួលបានការស្វាគមន៍មួយពីអតិថិជន ដែលកំពុងទន្ទឹងរងចាំផលិតផល Laptop ថ្មីដ៏ធំមួយពីក្រុមហ៊ុន Apple អស់រយៈពេល 7 ឆ្នាំកន្លងទៅនេះ។

វាជារឿងអាចទៅរឿង ដែល Apple នឹងពង្រីកទំហំអេក្រង់របស់ Laptop ខណៈដែលនៅតែរក្សាបាននូវទំហំទាំងស្រុងនៃ MacBook ឱ្យនៅដដែល។ Apple អាចបន្ថយទំហំ Bezel ដែលជាព្រំខណ្ឌហ៊ុំព័ទ្ធជុំវិញអេក្រង់ ក្នុងលក្ខណៈស្រដៀងគ្នានឹងអ្វីដែលមាននៅលើ iPad Pro ដែលចេញកាលពីឆ្នាំមុន។ វាក៏អាចទៅរួចដែរ ដែល Apple ប្រហែលជាអាច Upgrade អេក្រង់ 4K Resolution ផងដែរ ដែលអាចនឹងជាប្រការដ៏ប្រសើរសម្រាប់អ្នកប្រើប្រាស់កម្រិតអាជីព។ ចំពោះអត្រាតម្លៃវិញ អ្នកអាចរំពឹងថាវាមិនមានតម្លៃទាបឡើយ។ ក្រុមហ៊ុន Apple បង្កើត Notebooks កម្រិតខ្ពស់ ដែលទាមទារតម្លៃដ៏ខ្ពស់មួយ ហើយផលិតផល MacBook Pro គឺស្ថិតនៅកំពូលតារាង។

បច្ចុប្បន្ននេះ MacBook Pro តម្លៃខ្ពស់ជាងគេ ដែលអ្នកអាចរកទិញបានមានតម្លៃជាង $8,000 ដុល្លារ។ នេះគឺជាអត្រាតម្លៃសម្រាប់ម៉ូដែលទំហំ 15 inch ដូច្នេះវាពិតជាអាចទៅរួចដែលម៉ូដែលទំហំ 16 inch នឹងទាមទារថ្លៃកាន់តែខ្ពស់។

យ៉ាងណាក្តី ក្រុមហ៊ុន Apple មិនទាន់បញ្ជាក់ពីព័ត៌មានលម្អិតផ្លូវការអំពីការ Upgrade លើ MacBook នៅឡើយទេ ដូច្នេះអ្នកអាចចាត់ទុកថានេះជាព័ត៌មានចចាមអារ៉ាមសិនក៏បាន៕

ប្រភព: foxnews ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ទូរស័ព្ទ LG K10 ស៊េរី 2017 មានសមត្ថភាពថតសែលហ្វី បានរហូតដល់ទៅ120 ដឺក្រេ

ដោយ: ទំនើប 9 PM, Wednesday, 24 May, 2017

បច្នុប្បន្នបច្ចេកវិទ្យា កាន់តែមានភាពជឿនលឿនពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើអោយមនុស្សទទួលបាននូវអ្វីថ្មីៗ និងប្លែកៗជាច្រើន។ យ៉ាងណាមិញបន្ទាប់ពីមានភាពស្ងប...

នាឡិការោទិ៍ 10 ប្រភេទ ជួយអ្នកក្រោកពីគេង យ៉ាងពិតប្រាកដ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 19 Jul, 2017

បើសិនជាអ្នកមានបញ្ហា ក្នុងការក្រោកពីដំណេកនៅពេលព្រឹក អ្នកគួរចាប់ផ្តើមប្រើប្រាស់វិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដើម្បីជួយឱ្យអ្នកអាចងើបចេញពីគ្រែគេង បានដោយជ...

តើ iPhone ថ្មីមានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Apple ទទួលបានព័ត៌មានចចាមអារាមថានឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់ នៅលើទូរសព្ទ iPhone ជំនាន់ថ្មីចំនួន 2 ម៉ូដែល ជំនួសឱ្យកាមេរ៉ាមួយគ្រាប់...

រ៉ោតទ័រ Wi-Fi «Beacon 1» របស់ក្រុមហ៊ុន Nokia នឹងមានតម្លៃថោកជាងមុន

ដោយ: ភារុន 9 AM, Thursday, 11 Jul, 2019

«Beacon 1» របស់ក្រុមហ៊ុន Nokia គឺជាប្រព័ន្ធរ៉ោតទ័រ Wi-Fi ស៊េរីថ្មីមួយ នោះមានន័យថា វាជាជម្រើសចំណូលថវិកាសម្រាប់ក្រុមហ៊ុន ក្រោយពី Beacon 3 ដំបូងបង្អស់...

Tomnerb.Com - YouTube Channel