ចូលចិត្តទំនើប

Mac Pro ថ្មីនឹងផលិតនៅប្រទេសចិន?

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Jul, 2019

ក្រុមហ៊ុន Apple នឹងធ្វើការផលិត Version ថ្មីនៃផលិតផល Mac Pro នៅក្នុងប្រទេសចិន ដែលជាការផ្លាស់ប្តូរផលិតកម្មនៃផលិតផលដ៏ធំតែមួយគត់របស់ក្រុមហ៊ុន ដែលបានប្រមូលផ្តុំនៅសហរដ្ឋអាមេរិក ទៅក្រៅប្រទេសវិញម្តង។ នេះជាព័ត៌មានដែលទទួលបានពីបុគ្គលមួយរូបដែល ដឹងច្បាស់អំពីគម្រោងផែនការនេះ។

ការផ្លាស់ប្តូរនេះ ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដោយសារព័ត៌មាន The Wall Street Journal ដែលបានបង្ហាញចំពេលភាពតានតឹងរវាងអាមេរិក និងចិនស្ថិតនៅចំណុចកំពូល។ បុគ្គលដែលជិតស្និទ្ធជាមួយផែនការរបស់ Apple មិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាពីផែនការនេះ ជាសាធារណៈឡើយ។
Mac Pro គឺជាកុំព្យូទ័រលើតុលំដាប់ខ្ពស់មួយ ដែលដាក់ក្នុងតម្លៃប្រមាណជាង $6,000 ជាគណនេយ្យតិចតួចមួយនៃការលក់របស់ក្រុមហ៊ុន Apple ប៉ុន្តែវាគឺជាឧទាហរណ៍ដ៏កម្រមួយនៃក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក ដែលមានបំណងធ្វើការផលិតកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក។ ប្រធានជាន់ខ្ពស់របស់ Apple លោក Timothy D. Cook បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរ ទស្សន៍ Prime-Time កាលពីឆ្នាំ 2012 ដើម្បីប្រកាសថាក្រុមហ៊ុនអាចនឹងបង្កើតកុំព្យូទ័រ Mac នៅក្នុងសហរដ្ឋអាមេរិក ដែលជាផលិតផលដំបូងរបស់ Apple ដែលត្រូវបានផលិតដោយ កម្លាំងពលកម្ម អាមេរិក។ លោក Cook បាននិយាយថា Mac Pro លំដាប់ខ្ពស់ជាងគេត្រូវបាន ផលិតនៅក្នុងទីក្រុង Austin រដ្ឋតិចសាស់ ត្រូវបានផលិតជាមួយនឹងការចរិក «Assembled in USA»។

ផលិតកម្មផលិតផលមានបច្ចេកវិទ្យាខ្ពស់គឺជាគន្លឹះដ៏សំខាន់នៃជម្លោះពាណិជ្ជកម្មនាពេលបច្ចុប្បន្ន រវាងអាមេរិក និងចិន។ ជម្លោះនេះបានដាក់ឱ្យក្រុមហ៊ុន Apple នៅក្នុងស្ថានភាពដ៏លំបាកមួយ ព្រោះចិនក៏ជាទីផ្សារដ៏ធំមួយសម្រាប់ការលក់ផលិតផលរបស់ក្រុមហ៊ុន ដូចជា iPhone ជាដើម។
ការផ្លាស់ប្តូរការផលិតចេញពីរដ្ឋតិចសាស់អាចនឹងធ្វើឱ្យប្រធានាធិបតី Trump ខឹងសម្បារ ព្រោះគាត់គឺជាអ្នកដាក់សម្ពាធឱ្យ Apple ក្នុងការផ្លាស់ប្តូរផលិតផលកាន់តែច្រើនមកកាន់សហរដ្ឋអាមេរិក។ លោក Trump ធ្លាប់បានលើកឡើងនៅក្នុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ 2016 ថា «យើងនឹង ធ្វើឱ្យក្រុមហ៊ុន Apple ចាប់ផ្តើមការផលិតកុំព្យូទ័ររបស់ពួកគេ និងគ្រប់យ៉ាង នៅក្នុងប្រទេសនេះ ជំនួសឱ្យការផលិតនៅប្រទេសដទៃ»។

Apple បានរៀបរាប់នៅក្នុងសេចក្តីប្រកាសមួយថា ការតំឡើងគ្រាន់តែជាជំហានមួយនៃដំណើរការផលិតកម្ម ដែលបង្កើតបានការងារជាច្រើននៅក្នុងប្រទេសទាំងនោះ។ ក្រុមហ៊ុននេះថា ខ្លួនបានធ្វើការជាមួយរោងចក្រនៅក្នុងរដ្ឋចំនួន 30 និងបានចំណាយថវិកាជាង $60 ពាន់លាន លើក្រុមហ៊ុនផ្គត់ផ្គង់លើសពី 9,000 ក្រុមហ៊ុននៅទូទាំងសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។ ដូចគ្នានឹងគ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន Mac Pro ថ្មីត្រូវបានរចនា និងបំពាក់បច្ចេកវិទ្យានៅ California និងរួមបញ្ចូលគ្រប់សមាសភាពពីប្រទេសនានា រួមទាំងអាមេរិកផងដែរ។ ការតំឡើង ដំណាក់កាលចុងក្រោយគឺជាផ្នែកមួយនៃដំណើរការផលិតទាំងមូល។ Mac Pro មានល្បឿននៃការលក់ធ្លាក់ចុះ ហើយ Apple មិនទាន់ផ្តល់ការវិវត្តថ្មីនៅឡើយទេ ចាប់តាំងពីវាបង្ហាញខ្លួននៅឆ្នាំ 2013។
Apple ដូចគ្នានឹងក្រុមហ៊ុនផលិតកុំព្យូទ័រធំៗភាគច្រើន ជាទូទៅធ្វើការរចនាផលិតផលរបស់ខ្លួន នៅអាមេរិក ជាកន្លែងដែលគ្រឿងបន្លាស់ភាគច្រើនត្រូវបានផលិតផងដែរ។ យ៉ាងណាក្តី នៅក្នុងករណីភាគច្រើន ការតំឡើងចុងក្រោយធ្វើឡើងនៅទីកន្លែងដទៃ ដូចជាប្រទេសចិនជាដើម ដែលជាកន្លែងមានការចំណាយទាប។

បន្ទាប់ពីការលើកឡើងអំពីការផលិត Mac Pro នៅអាមេរិក Apple បានជួបប្រទះនឹងបញ្ហាជាច្រើន ក្នុងការព្យាយាមសម្រេចគោលបំណងនេះនៅរោងចក្រក្នុងរដ្ឋតិចសាស់។ ក្នុងចំណោមបញ្ហាទាំងនោះ Apple ជួបប្រទះនឹងបញ្ហាក្នុងការស្វែងរកក្រុមហ៊ុនដែលអាចផលិតគ្រឿងបន្លាស់មួយចំនួន ដែលជាតម្រូវការរបស់កុំព្យូទ័រ។ ខណៈដែលកំពុងប្រឈមនឹងសម្ពាធពីរដ្ឋបាលរបស់លោក Trump ក្នុងការផ្លាស់ប្តូរប្រតិបត្តិការផលិតទៅអាមេរិក Apple ក៏បានប្រឈមនឹងសម្ពាធ ពីភាគីពាក់ព័ន្ធ ដោយសារអត្រាការលក់ធ្លាក់ចុះ។ កាលពីខែមករា Apple មិនបានសម្រេចផល ចំណេញតាមការរំពឹងទុកជាលើកដំបូងក្នុងរយៈពេល 16 ឆ្នាំ ដែលភាគច្រើនដោយសារការធ្លាក់ចុះការលក់ iPhone នៅប្រទេសចិន។

កាលពីខែឧសភា រដ្ឋបាលរបស់លោក Trump បានព្រមានពីការយកពន្ធ 25% លើការនាំចូល ផលិតផលពីប្រទេសចិន បើសិនជាប្រទេសទាំងពីរមិនអាចដោះស្រាយបញ្ហាពាណិជ្ជកម្មបាន។ ការព្រួយបារម្ភលើបញ្ហាពន្ធ បាននាំឱ្យ Apple ពិចារណារលើប្រទេសដទៃទៀតសម្រាប់ការផលិត របស់ក្រុមហ៊ុន ប៉ុន្តែមិនមែនអាមេរិកទេ ៕

ប្រភព: nytimes ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Lamborghini ចេញលក់ទូរសព្ទ Alpha-One Android តម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ក្រុមហ៊ុន Tonino Lamborghini បានចេញម៉ូដទូរសព្ទ ប្រណិតតម្លៃខ្ពស់កប់ពពក ម៉ូដែល Alpha-One មានតម្លៃរហូតដល់ $2,450 ក្នុងមួយគ្រឿង។ ទូរសព្ទនេះផលិតពីស្បែកធ...

iOS 10.3 មុខងារថ្មីចំនួន 7 ដែលអ្នកគួរសាកល្បងប្រើ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

ក្រុមហ៊ុន Apple ទើបតែដាក់ឱ្យដំណើរការបច្ចេកវិទ្យា updateថ្មី iOS10 មុនពេល iOS11 មកដល់។ វាមានមុខងារថ្មីៗ ដែលមានសារៈសំខាន់ ត្រូវបានធ្វើការវិវត្តនៅក្នុ...

ទូរទស្សន៍ Samsung The Wall ទំហំយក្ស 146 inch

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

នេះជាការប្រកាសជាផ្លូវការ។ ទូរទស្សន៍របស់អ្នកពិតជា មិនអាចប្រៀបធៀបទំហំជាមួយម៉ូដែលទូរទស្សន៍ថ្មីរបស់ Samsung បានឡើយ។ នេះគឺជាទូរទស្សន៍ទំហំយក្សមានឈ្មោះថា ...

តោះ! មកស្គាល់ ឧបករណ៍ Gadgets ច្នៃប្រឌិតទាំង 10 ដែលនាំអ្នក ទៅដល់ឆ្នាំ 3019

ដោយ: ភារុន 8 AM, Monday, 29 Jul, 2019

កាលពី 10 ឆ្នាំមុន យើងបានប្រើប្រាស់ទូរសព្ទដ៏សាមញ្ញទាំងស្រុង ហើយយើងអាចសរសេសំបុត្រ ផ្ញើឱ្យគ្នា ត្រឹមតែនៅលើក្រដាសសៀវភៅប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ យើងម...

Tomnerb.Com - YouTube Channel