ចូលចិត្តទំនើប

Apple បង្ហាញ iPhone ពិសេសថ្មី សម្រាប់អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព

ដោយ: ភារុន 9 AM, Saturday, 10 Aug, 2019

ក្រុមហ៊ុន Apple គ្រោងនឹងផ្គត់ផ្គង់ iPhone ពិសេសដល់អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពនៅឆ្នាំក្រោយនេះ ដើម្បីជួយពួកគេស្វែងរកឱ្យឃើញកំហុសផ្នែកសុវត្ថិភាពនៅក្នុង macOS, tvOS, watchOS និង iCloud ។ ក្រុមហ៊ុនក៏បានបង្ហាញថា វានឹងផ្តល់ឱ្យអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពជាមួយនឹង iPhone ពិសេសថ្មី ដើម្បីរកឃើញកំហុសមុនពួក Hacker ។ ហើយនេះយោងទៅតាមវិបសាយព័ត៌មាន Bloomberg រួមជាមួយនឹងពាក្យចចាមអារាមទាក់ទងនឹង iPhone ពិសេសថ្មីនេះ ដែលបានចេញផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះផងដែរ។


ការរួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធប្រតិបត្តិការផ្សេងទៀត ក្រុមហ៊ុន Apple ក៏កំពុងពង្រីកកម្មវិធីថ្មីនេះ ដែលអនុញ្ញាតឱ្យអ្នកស្រាវជ្រាវរកឃើញនូវកំហុសផ្នែកសុវត្ថិភាព ហើយវាត្រូវបានដំណើរការជាលើកដំបូង សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS នៅក្នុងឆ្នាំ 2016។ ម្យ៉ាងទៀត ក្រុមអ្នកស្រាវជ្រាវ ដែលបានរកឃើញកំហុសផ្នែកសុវត្ថិភាព ដែលជះឥទ្ធិពលដល់ Platform ដទៃទៀត ក្រៅពីប្រព័ន្ធប្រតិបត្តិការ iOS នឹងមានសិទ្ធទទួលបានប្រាក់រង្វាន់ធំរហូតដល់ $200,000 ដែលនោះគឺជាតម្លៃដូចគ្នានឹងក្រុមហ៊ុន Apple លើកដំបូង បានផ្តល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់កម្មវិធី iOS របស់ក្រុមហ៊ុនខ្លួនផ្ទាល់ផងដែរ។


លើសពីនេះ ក្រុមហ៊ុនក៏បានបង្កើនប្រាក់សំណងរហូតដល់មួយលានដុល្លារ នៅថ្ងៃនេះ សម្រាប់ផ្តល់ឱ្យត្រឹមតែកំហុសនៅក្នុងប្រព័ន្ធ iOS ប៉ុណ្ណោះ ដោយអនុញ្ញាតឱ្យអ្នកវាយប្រហារ ដែលចូលទៅប្រើប្រាស់ទូរស័ព្ទ iPhone ឬ iPad ដោយគ្មានការប៉ះទង្គិចផ្នែកណាមួយនៅក្នុងឧបករណ៍។ ក្រុមហ៊ុនក៏បានបន្ថែមថា រង្វាន់លើកទឹកចិត្តចំនួន $500,000 សម្រាប់កង្វះខាតប្រព័ន្ធសន្តិសុខ ដែលអនុញ្ញាតឱ្យពួក Hacker អាចចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ផងដែរ។


ការពង្រីកកម្មវិធីស្វែងរកកំហុសផ្នែកសុវត្ថិភាព ទៅលើគ្រប់ Platform ទាំងអស់ ទំនងជាក្រុមហ៊ុន Apple ត្រូវការចំណាយពេលយូរ។ ហើយកាលពីដើមឆ្នាំនេះ អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពម្នាក់ ក៏បានរាយការណ៍ថាខ្លួនបានរកឃើញកំហុសនៅក្នុងប្រព័ន្ធ macOS ដែលអាចបញ្ចេញពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតដល់ក្រុមហ៊ុន Apple ទេ ដោយសារតែ កង្វះកម្មវិធី Bounty សម្រាប់ដំណើរការប្រព័ន្ធប្រតិបត្តិការ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

LG SMART ECOSYSTEM អាចដំណើរការ កាន់តែអស្ចារ្យជាមួយ AMAZON ALEXA និង GOOGLE PLATFORMS ASSISTANT

ដោយ: ទំនើប 9 AM, Thursday, 14 Sep, 2017

ក្រុមហ៊ុន LG អេឡិចត្រូនិចនៅតែបន្តធ្វើការយ៉ាងសកម្ម ដើម្បីពង្រីកយុទ្ធសាស្រ្តភាពជាដៃគូ Smart Home Appliance ក្នុងការធ្វើការជាមួយ smart platforms និងសេ...

ការតាំងបង្ហាញផលិតផល LG នៅក្នុងព្រឹត្តិការណ៍ InnoFest Asia 2017

ដោយ: ទំនើប 10 AM, Friday, 17 Mar, 2017

  ក្រុមហ៊ុន LG Electronics មានមោទនភាពក្នុងការដាក់បង្ហាញទូរទស្សន៍ស៊េរីថ្មី 2017 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ InnoFest Asia។ ម៉ូដែលទូរទស្សន៍ស៊េ...

បន្ទប់សុវត្ថិភាព លាក់ខ្លួនពេលមាន ស៊ូណាមី

ដោយ: ដួងច័ន្ទ 4 PM, Saturday, 30 Sep, 2017

វិស្វករអវកាសពីររូប មានមូលដ្ឋាននៅទីក្រុង Seattle បានច្នៃប្រឌិតបន្ទប់សុវត្ថិភាព អណ្តែតទឹកមួយ សម្រាប់លាក់ខ្លួន ពេលជួបគ្រោះទុរភិក្ស ឬគ្រោះធម្មជាតិនានា ...

SSD ថ្មីរបស់ Toshiba ជាបន្ទះឈីប 3D

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

ក្រុមហ៊ុន Toshiba ទើបនឹងប្រកាសពីផលិតផលថ្មី នៃស្រឡាយផលិតផល XG6 ដែលជាបន្ទះ SSD ដំបូងត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យា ទំនើបបំផុត 96 Layer 3D Flash។...

Tomnerb.Com - YouTube Channel