ចូលចិត្តទំនើប

Apple នឹងមិនមាន 5G iPhone ទេ រហូតដល់ 2025

ដោយ: ដួងច័ន្ទ 7 AM, Monday, 10 Jun, 2019

ក្រុមហ៊ុន Apple កំពុងដំណើរការផលិតបន្ទះឈីប 5G iPhone របស់ក្រុមហ៊ុនផ្ទាល់ ប៉ុន្តែការខិតខំប្រឹងប្រែងនេះប្រហែលជាត្រូវការចំណាយពេលកាន់តែច្រើន។
យោងតាមសេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន The Information បានឱ្យដឹងថា ក្រុមហ៊ុន Apple ប្រហែលជានឹងមិនទាន់មាន 5G Modem ផ្ទាល់ពីក្រុមហ៊ុននៅឡើយទេសម្រាប់បំពាក់នៅលើទូរសព្ទ iPhone សម្រាប់រយៈពេល 6 ឆ្នាំ។

ក្រុមហ៊ុន Apple ដែលត្រូវបានគេរំពឹងថា ជាក្រុមហ៊ុនដែលអាចទប់ស្កាត់ដំណើរការរបស់ក្រុមហ៊ុនដែលផលិតឧបករណ៍ Android នៅពេលនិយាយសម្តៅលើការបំពាក់ប្រព័ន្ធ 5G ល្បឿនលឿន ទៅក្នុងផលិតផលទូរសព្ទដៃ។ ក្រុមហ៊ុន Apple បាននឹងកំពុងផលិតសមាសភាពកាន់តែច្រើន សម្រាប់បំពាក់នៅក្នុងផលិតផលរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើការផ្គត់ផ្គង់ពីក្រុមហ៊ុនដទៃ។
ទាំងនោះរួមបញ្ចូលទាំង Modem គន្លឹះដែលភ្ជាប់ទូរសព្ទ iPhone ទៅកាន់ប្រព័ន្ធ Network ចល័ត។ ក្រុមហ៊ុននេះបាននឹងកំពុងជួលវិស្វករជាច្រើននាក់សម្រាប់បម្រើការងារនៅក្នុងគម្រោងនៃកិច្ចខិតខំប្រឹងប្រែងផលិតបន្ទះឈីប 5G ដែលជាសមាសភាពមានតម្លៃខ្ពស់ជាងគេ និងស្មុគស្មាញជាងគេនៅក្នុងប្រព័ន្ធទូរសព្ទ Smartphone។

ដកស្រង់ចេញពីប្រភពអនាមិនមួយ សារព័ត៌មាន The Information បានលើកឡើងថា កិច្ចសម្ភាសន៍ជាមួយការជួលអ្នកជំនាញនៅក្នុងក្រុមការងារនាពេលអនាគត ក្រុមហ៊ុន Apple បានរៀបរាប់ទៅកាន់អ្នកវិស្វករទាំងនោះថា ក្រុមហ៊ុនរំពឹងថានឹងមាន Modem ផ្ទាល់ខ្លួនរួចរាល់នៅឆ្នាំ 2025។
អស់រយៈពេលជាច្រើនឆ្នាំនៃដំណើរការលើប្រព័ន្ធ 5G Network ដែលត្រូវបានគេជឿជាក់ថាជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរទាំងស្រុងសម្រាប់ប្រព័ន្ធ Augmented Reality, Telemedicine និងនិន្នាការបច្ចេកវិទ្យាដទៃទៀត បច្ចេកវិទ្យាគ្មានខ្សែមានល្បឿនដ៏លឿនមួយនេះនៅទីបញ្ចប់បានបង្ហាញវត្តមាននៅទូទាំងពិភពលោកហើយ។ ក្រុមហ៊ុនបណ្តាញទូរសព្ទជាច្រើនកំពុងបើកផ្លូវប្រព័ន្ធ Network របស់ពួកគេ ហើយស្ទើរតែគ្រប់ក្រុមហ៊ុនផលិតទូរសព្ទ Android ធំៗទាំងអស់ កំពុងដំណើរការផែនការបញ្ចេញផលិតផល 5G របស់ពួកគេនៅក្នុងឆ្នាំនេះ ប៉ុន្តែសម្រាប់ Apple មិនទាន់មាននៅឡើយទេ។

ក្រុមហ៊ុន Apple បានបញ្ឈប់ដំណើរការការងារជាមួយក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុននាំមុខគេផ្នែកផ្គត់ផ្គង់ 5G Modem ដោយសារតែជម្លោះនៅលើតម្លៃប័ណ្ណប៉ាតង់របស់ក្រុមហ៊ុន Qualcomm។ ចំណែកក្រុមហ៊ុន Intel ដែលជាដៃគូដ៏ធំរបស់ iPhone សម្រាប់ 5G Modem ក៏កំពុងជួបប្រទះបញ្ហាក្នុងការផលិតបន្ទះឈីបផងដែរ ហើយ Intel នៅទីបញ្ចប់បានបោះបង់អាជីវកម្មលើ 5G Phone Modem បន្ទាប់ពី Apple និង Qualcomm បានបញ្ចប់ជម្លោះរបស់ពួកគេ និងបានចុះកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់បន្ទះឈីប 5G កាលពីខែមេសាកន្លងទៅ។ កិច្ចព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Apple បញ្ចេញទូរសព្ទ 5G iPhone ប៉ុន្តែនឹងមិនមានវត្តមានមុនឆ្នាំ 2020 ទេ។

នៅក្នុងខណៈពេលនេះ Intel បានប្រកាសពីគម្រោងបោះបង់លើ 5G ផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Bob Swan បានបញ្ជាក់ប្រាប់ The Wall Street Journal ថាការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងបានបោះបង់ចោលអាជីវកម្ម 5G Phone Modem គឺដោយសារតែក្រុមហ៊ុន Apple និង Qualcomm។ លោកបានលើកឡើងថា «នៅក្នុងសេចក្តីប្រកាសរបស់ Apple និង Qualcomm ក្រុមហ៊ុនបានធ្វើការវាយតម្លៃពីការរំពឹងទុករបស់ពួកយើងក្នុងការស្វែងរកប្រាក់ចំណូល ស្របពេលយើងផ្តល់នូវបច្ចេកវិទ្យានេះសម្រាប់ Smartphone ហើយយើងបានសន្និដ្ឋានថាយើងមិនបានឃើញពីផលចំណេញទេ»។

ព័ត៌មានមួយចំនួនបានលើកឡើងថា ពាក្យចចាមអារ៉ាមថា Apple កំពុងសម្លឹងរកឱកាសទិញយកអាជីវកម្ម 5G Phone Modem ពី Intel ប៉ុន្តែព័ត៌មានមួយចំនួនទៀតលើកឡើងថាក្រុមហ៊ុនទាំងពីរនេះមិនបានសម្រេចកិច្ចសន្យាអ្វីទាំងអស់។ Apple និង Intel មិនទាន់ធ្វើការឆ្លើយតបចំពោះការលើកឡើងទាំងអស់នេះនៅឡើយទេ៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Samsung អាចនឹងផលិត Foldable Phone ទី 2

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

ក្រុមហ៊ុន Samsung នៅតែមិនទាន់បញ្ចេញទូរសព្ទកាច់បត់ (Foldable Phone) ដំបូង ម៉ូដែល Galaxy Fold នៅឡើយទេ ទោះបីជាទូរសព្ទដៃជំនាន់ថ្មីនេះ ដំបូងឡើយត្រូវបានក...

Kenguru រថយន្ត ប្រើថាមពលអគ្គិសនី សម្រាប់ជនពិការ

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ជាញឹកញាប់ យើងតែងឃើញជនពិការអង្គុយលើកៅអី វីលឈែរ៍ (Wheelchair) ធ្វើដំណើរទៅណាមកណាយ៉ាងសែន​លំបាក តែថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត ប្រើថាមពលអគ្គិសនី Kenguru ...

តោះមកស្គាល់ ជំនួយការសម្លេង Saramonic SmartMic

ដោយ: ដួងច័ន្ទ 8 AM, Monday, 18 Mar, 2019

Saramonic SmartMic គឺជាក្បាលមេក្រូស្រូបសម្លេង ដ៏ជំនាញមួយ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ជាមួយទូរសព្ទ iPhone, iPad និងឧបករណ៍ដទៃទៀតដែលប្រើប...

សូមធ្វើការណែនាំ ឧបករណ៍តន្រ្តីសម័យថ្មី Artiphon Instrument 1

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

បើអ្នកចូលចិត្តតន្រ្តី អ្នកប្រាកដជាចង់ប្រគុំតន្រ្តី ដោយផ្ទាល់ផងដែរ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ភ្លេង មិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកត្រូវសិក្សា និងហាត...

Tomnerb.Com - YouTube Channel