ចូលចិត្តទំនើប

Apple កំពុងធ្វើតេស្ត iPhone ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Sunday, 03 Feb, 2019

យោងតាមព័ត៌មានថ្មី ដកស្រង់ចេញពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងបញ្ចេញផលិតផលទូរសព្ទ iPhone ដែលមានកាមេរ៉ាក្រោយចំនួន 3 នៅក្នុងឆ្នាំ 2019 នេះ។

ផលិតផលទូរសព្ទ iPhone ដែលបច្ចុប្បន្នជាម៉ូដែលនាំមុខគេរបស់ក្រុមហ៊ុន Apple មានម៉ូដែល XS និង XS Max ជាទូរសព្ទដែលមានកាមេរ៉ាចំនួន 2 នៅផ្នែកខាងក្រោយទូរសព្ទ ដែលក្នុងនោះកាមេរ៉ាមួយដើរតួជា Portrait Lens។

ប៉ុន្តែក្រុមហ៊ុនផលិតទូរសព្ទ Android រួមមាន LG និង Huawei បានបញ្ចេញលក់ម៉ូដែលទូរសព្ទដែលមានប្រព័ន្ធកាមេរ៉ាបីរួចជាស្រេចទៅហើយ ដែលអនុញ្ញាតឱ្យការច្នៃប្រឌិតថ្មីកាន់តែមានភាពបត់បែន និងទទួលបានការថតរូបក្នុងទម្រង់ Ultra-Wide-Angle។
យោងតាមប្រភពព័ត៌មានខាងលើ បង្ហាញថា ក្រុមហ៊ុន Apple មានគម្រោងចូលរួមក្នុងប្រព័ន្ធ បច្ចេកវិទ្យាកាមេរ៉ាថ្មីនេះ ជាមួយនឹងការផលិតកាមេរ៉ាជំនាន់ក្រោយនៃម៉ូដែល XS Max ជាមួយនឹងមុខងារកាមេរ៉ាថ្មីបំផុត មានសមត្ថភាពចាប់យករូបភាពក្នុងទំហំកាន់តែធំទូលាយ។ កាមេរ៉ាទីបី នៅខាងក្រោយនេះ ក៏នឹងអាចចាប់យក Pixel កាន់តែច្រើន ដូច្នេះកម្មវិធី Software របស់ Apple អាចធ្វើការជួសជុលដោយស្វ័យប្រវត្តិលើវីដេអូ ឬរូបថត ដើម្បីឱ្យសមល្មមទៅនឹងគោលដៅណាមួយ ដែលត្រូវបានកាត់ចេញដោយចៃដន្យពីរូបភាពដំបូង។ បន្ថែមលើនេះទៀត មុខងារ Live Photos របស់ Apple នឹងអាចពន្លាតរយៈពេលចាប់ពី 3-6 វិនាទីផងដែរ។

ទូរសព្ទ iPhone ដែលចេញក្នុងឆ្នាំ 2018 ទាំងបីម៉ូដែល ត្រូវបានកំណត់ថានឹងទទួលបានការ update សម្រាប់ឆ្នាំ 2019 នេះ ហើយប្រភពព័ត៌មានដដែលបានរៀបរាប់ថា ការរចនាម៉ូដរបស់ទូរសព្ទទាំងបីនេះ ភាគច្រើននឹងត្រូវបានរក្សាទុកនៅដដែល ជាមួយនឹងករណីលើកលែងដែលអាចទៅរួច អំពីរបៀបដែលអ្នកត្រូវដោតខ្សែប្រើប្រាស់។
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើតេស្តសាកល្បង Version នៃទូរសព្ទ iPhone ឆ្នាំ 2019 ដោយប្រើប្រាស់រន្ធដោត USB-C ជំនួសឱ្យខ្សែភ្ជាប់ Lightning របស់ក្រុមហ៊ុនផ្ទាល់។ ប្រភពព័ត៌មានដែលយើងទទួលបានមិនបានបញ្ជាក់ថា Apple មានគម្រោងជាក់លាក់ក្នុងការផ្លាស់ប្តូរនេះទេ ប៉ុន្តែការធ្វើតេស្តនេះ យ៉ាងហោចណាស់ក៏បង្ហាញថា ក្រុមហ៊ុនបានធ្វើការពិចារណាដិតដល់លើករណីនេះផងដែរ។ ប្រព័ន្ធប្រតិបត្តិការមានល្បឿនកាន់តែលឿន និងការ Update លើ Face ID Sensor ក៏មាននៅក្នុងផែនការថ្មីនេះដែរ។

បើសិនជាលើក្រឡេកមើលកាន់តែឆ្ងាយ រហូតដល់ឆ្នាំ 2020 យើងឃើញថាក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថាកំពុងធ្វើការនៅលើកាមេរ៉ាក្រោយ ដែលជាប្រភេទកាមេរ៉ា 3D ផ្តល់ថាមពលដោយ Laser ដែលអាចស្កេនបរិសា្ថនជុំវិញ ដើម្បីបង្កើតជាការស្ថាបនាឡើងវិញនៃពិភពលោកពិតប្រាកដនៅក្នុងទម្រង់ 3D។ ប្រភពព័ត៌មានខាងលើបានលើកឡើងថា កាមេរ៉ានេះអាចដំណើរការ នៅក្នុងរយៈចម្ងាយឆ្ងាយរហូតដល់ 4.5 ម៉ែត្រ មិនដូចជាប្រព័ន្ធ Face ID មានដែនកំណត់ នៅលើទូរសព្ទ iPhone និង iPad Pro នាពេលបច្ចុប្បន្ននេះឡើយ។ នេះដោយសារ Apple ប្រើប្រាស់បច្ចេកវិទ្យា Laser សម្រាប់កាមេរ៉ាថ្មីនេះ ជំនួសឱ្យប្រព័ន្ធ Dot Projector ដែលត្រូវបានប្រើប្រាស់ដំបូងនៅលើទូរសព្ទ iPhone X។ ការចាប់យកទិន្នន័យ 3D ដ៏ទូលំទូលាយ អាចជួយជំរុញក្រុមហ៊ុន Apple នៅក្នុងវិស័យបច្ចេកវិទ្យា Augmented Reality ជាមុខងារមួយ ដែលក្រុមហ៊ុនបានធ្វើផ្សព្វផ្សាយខ្លាំង នៅលើទូរសព្ទ iPhone បច្ចុប្បន្ន៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ហាងទំនើប LG Premium BrandShop បើកសម្ពោធជាផ្លូវការដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 10 AM, Saturday, 01 Dec, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទ...

តើ iPhone ថ្មីមានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Apple ទទួលបានព័ត៌មានចចាមអារាមថានឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់ នៅលើទូរសព្ទ iPhone ជំនាន់ថ្មីចំនួន 2 ម៉ូដែល ជំនួសឱ្យកាមេរ៉ាមួយគ្រាប់...

នាឡិកា Adidas micoach ស្មាតវ៉ាត់ឆ៍ អំបូរ Android

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ទីបំផុតកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនផលិតឧបករណ៍កីឡាដ៏ល្បីល្បាញ Adidas ក៏បានផលិត Gadget ថ្មីមួយ ដើម្បីយកចិត្តអ្នកស្រឡាញ់ និងថែទាំសុខភាពក្នុងការហាត់ប្រ...

ក្រុមហ៊ុន Huawei មានមហិច្ឆតាចង់មាន OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

នៅក្នុងឱកាសដែលភាពតានតឹងរវាងក្រុមហ៊ុន Huawei Technologies និងសហរដ្ឋអាមេរិកបានឈានចូលមកដល់ចំណុចក្តៅគគុក ក្រុមហ៊ុន Huawei មានផែនការត្រៀមទុកមួយរួចជាស្រេ...

Tomnerb.Com - YouTube Channel