ចូលចិត្តទំនើប

ក្រុមហ៊ុន Apple គ្រោងនឹងបង្កើត Find my iPhone App ដែលជាកម្មវិធីតាមដាន ឧបករណ៍មិនមែនជាផលិតផលរបស់ Apple បានផងដែរ

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Apr, 2019

ក្រុមហ៊ុន Apple គ្រោងនឹងរួមបញ្ចូលរវាងកម្មវិធី Find my iPhone និងសេវាកម្ម Find my Friends របស់ក្រុមហ៊ុនផ្ទាល់ ឱ្យមករួមបញ្ចូលនៅត្រឹមកម្មវិធីតែមួយ នេះបើយោងទៅតាមរបាយការណ៍របស់វិបសាយ 9to5Mac ។ សេវាកម្មថ្មីនេះ នឹងត្រូវបានគេរាយការណ៍ថា អាចធ្វើការតាមដានឧបករណ៍ របស់ក្រុមហ៊ុនផ្ទាល់ ទោះបីជាឧបករណ៍មិនបានតភ្ជាប់អ៊ីនធឺណិតតាមរយៈប្រព័ន្ធ Wi-Fi ឬក៏មិនបានតភ្ជាប់ប្រព័ន្ធ Cellular ក្តី។ ម្យ៉ាងទៀត មួយនៅក្នុងចំណោមលក្ខណៈពិសេសធំៗថ្មី សម្រាប់កម្មវិធីថ្មីនេះ គឺជាសមត្ថភាពក្នុងការតាមដានឧបករណ៍ ដែលមិនមែនជាផលិតផលរបស់ក្រុមហ៊ុន Apple ផងដែរ។

បន្ថែមលើនេះ ក្រុមហ៊ុន Apple បានរាយការណ៍ថាកំពុងធ្វើការអភិវឌ្ឍ Tag ថ្មី ដែលមានលេខកូដ «B389» ដែលអ្នកនឹងអាចភ្ជាប់ទៅនឹងឧបករណ៍ ដែលអ្នកចង់តាមដាន។ ខណៈពេល ដែលអ្នកបានភ្ជាប់ជាមួយគណនី iCloud របស់អ្នក បន្ទាប់មកអ្នកក៏អាចកំណត់ទូរស័ព្ទរបស់អ្នក ដើម្បីធ្វើការជូនដំណឹង ប្រសិនបើឧបករណ៍ ត្រូវបានដាក់នៅឆ្ងាយពេក ឬក៏ស្ថិតនៅទីតាំងចែករំលែកជាមួយនឹងមិត្តភក្តិ។ ម្យ៉ាងទៀត អ្នកក៏អាច Upload ព័ត៌មានយ៉ាងលម្អិតនៃ Contact របស់អ្នកទៅជា Tag ដែលនឹងត្រូវបានបង្ហាញនៅលើផលិតផល Apple នៅក្បែរនោះ ហើយនៅពេលឧបករណ៍របស់អ្នកស្ថិតនៅ «Lost Mode» ។ ផ្នែក Find my Friends របស់កម្មវិធី ស្តាប់ទៅទំនងដូចជា វាមានមុខងារស្រដៀងគ្នាទៅនឹងកម្មវិធីថ្មីរបស់ Apple ហើយវានឹងត្រូវបានគេរាយការណ៍ថា អាចអនុញ្ញាតឱ្យចែករំលែកទីតាំងរបស់អ្នកជាមួយនឹងគ្រួសារ និងមិត្តភក្តិ។ ម្យ៉ាងទៀត អ្នកក៏អាច ស្នើរសុំទីតាំងរបស់ពួកគេជាមួយនឹងអ្នកក៏បាន ហើយកម្មវិធីនេះក៏នឹងអនុញ្ញាតឱ្យអ្នក Set up ផ្នែកជូនដំណឹង នៅពេលដែលមិត្តភក្តិណាម្នាក់របស់អ្នក ចូលរួម ឬក៏ចាកចេញពីទីតាំងដ៏ជាក់លាក់នេះ។
ឥឡូវនេះ មិនទាន់មានព័ត៌មានលម្អិតណាមួយនៅឡើយ ខណៈពេលកម្មវិធីថ្មីនេះ ទំនងជាអាចនឹងចេញផ្សាយ ប៉ុន្តែ WWDC គឺកំពុងផ្តោតទៅលើផ្នែក Software របស់ក្រុមហ៊ុន Apple ដែលអាចផ្តល់ជូនកន្លែងដ៏សមរម្យ សម្រាប់ការប្រកាសព័ត៌មានយ៉ាងលម្អិត ប្រហែលជានៅក្នុងខែមិថុនា ខាងមុខនេះ។

បើមិនដូច្នោះទេ 9to5Mac ក៏បានធ្វើការប៉ាន់ប្រមាណថាកម្មវិធីថ្មីនេះ អាចនឹងត្រូវបានប្រកាសរួមជាមួយនឹងទូរស័ព្ទ iPhone ឆ្នាំ 2019 របស់ក្រុមហ៊ុន Apple នាខែកញ្ញាខាងមុខនេះផងដែរ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ល្អបំផុត ក្នុងឆ្នាំ ២០១៧

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 21 Mar, 2017

បច្ចុប្បន្ន មានម៉ាកទូរទស្សន៍ជាច្រើន ដែលកំពុងចរាចរណ៍លើទីផ្សារ។ វាអាចជាការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសយក ម៉ាកណាមួយមកប្រើប្រាស់។ ដូច្នេះ ទំនើប សូម...

មិនមែនត្រឹមតែ iPhone ទេ! តែ iWatch ក៏អាចភ្ជាប់ប្រើបាន ពេញមួយផ្ទះដែរ!

ដោយ: ដាលីស 1 PM, Friday, 08 May, 2015

ខណ:ពេលដែលការនិយមរបស់ Wearable Device ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ មិនថាតែ Google Glass របស់ Google ឬ​ Samsung Galaxy Gear របស់ Samsung នោះទេ ថ្មីៗន...

វិធីលាងសម្អាត អេក្រង់

ដោយ: ដួងច័ន្ទ 7 AM, Tuesday, 22 Aug, 2017

នេះជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ការលាងសម្អាតអេក្រង់គ្រប់ប្រភេទ ម្យ៉ាងវិញទៀតវាជាវិធីសាស្រ្តដ៏សាមញ្ញបំផុត។ វិធីសាស្រ្តល្អបំផុត សម្រាប់ការសម្អាតអេក្រ...

ក្រុមហ៊ុន LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោកព្រឹត្តិការណ៍ IFA

ដោយ: ទំនើប 8 AM, Thursday, 06 Sep, 2018

ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅល...

Tomnerb.Com - YouTube Channel