ចូលចិត្តទំនើប

Apple កំពុងផលិត iPod Touch និង iPad ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 31 Jan, 2019

យោងតាមគេហទំព័រ MacRumors បានឱ្យដឹងថា ផលិតផល iPad ថ្មីចំនួន 4 ម៉ូដែល និងផលិតផល iPod Touch ជំនាន់ទី 7 ត្រូវបានស្វែងរកឃើញនៅក្នុងប្រព័ន្ធ iOS 12.2 ថ្មី ខណៈផលិតផល iPad ថ្មីចំនួន 7 ត្រូវបានរកឃើញនៅក្នុងឯកសារចុះឈ្មោះនៅក្នុង Eurasian Economic Commission Database។

អ្នកផលិតកម្មវិធីមួយរូបមានឈ្មោះថា Steven Troughton-Smith បានរកឃើញ iPad ថ្មីចំនួន 4 ម៉ូដែល តាមលំដាប់រៀងគ្នាពី iPad 11,1 រហូតដល់ iPad 11,4 ខណៈដែលគាត់បានពិនិត្យមើលលើលេខកូដរបស់ប្រព័ន្ធប្រតិបត្តិការ iOS 12.2។ ក្នុងចំណោមនោះ iPad ចំនួន 2 ម៉ូដែលប្រើប្រាស់តែ Wi-Fi មួយមុខប៉ុណ្ណោះ ខណៈដែល 2 ម៉ូដែលទៀតប្រើប្រាស់ Cellular។ លោក Troughton-Smith បានសរសេរនៅលើគណនេយ្យ Twitter ថា ផលិតផលថ្មីទាំងនោះអាចជា iPad Mini និង iPad ដែលមានអេក្រង់ទំហំ 9.7 inch។ ក្នុងចំណោមផលិតផលថ្មីៗដែលបានរកឃើញទាំងនេះ ទំនងដូចជាមិនមានមុខងារ Face ID ទេ។

ប្រភពព័ត៌មានដដែលនេះ ក៏បាននិយាយអំពីផលិតផល iPod 9,1 ដែលអាចនឹងក្លាយជាផលិតផល iPod Touch ថ្មីមួយ ដោយសារផលិតផល iPod ជំនាន់ទី 6 ដែលកំពុងមានវត្តមាននាពេលបច្ចុប្បន្ន ត្រូវបានគេហៅថា iPod 7,1។ អ្វីដែលយើងបានដឹងពីឧបករណ៍នេះ គឺវាទំនងដូចជាមិនមានមុខងារ Touch ID ឬ Face ID ឡើយ។

តួលេខម៉ូដែលថ្មីទាំងនេះ បន្ថែមធាតុចូលទៅក្នុងព័ត៌មានចចាមអារាមទាំងឡាយដែលលើកឡើងថាក្រុមហ៊ុន Apple មានផែនការក្នុងការផលិត iPod Touch ជំនាន់ទី 7 និងផលិតផល iPad ទំហំ 9.7 inch មួយផ្សេងទៀត ព្រមជាមួយនឹងផលិតផល iPad Mini ថ្មីមួយផងដែរ។
ផលិតផល iPad Mini ជំនាន់ទី 5 ត្រូវបានព័ត៌មានចចាមអារាមលើកឡើងថានឹងត្រូវបញ្ចេញលក់ នៅឱកាសណាមួយ នៅក្នុងឆ្នាំនេះ ដែលប្រហែលជាផលិតឡើងបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការចាស់ A9។

ស្របពេលជាមួយគ្នានេះ ផលិតផល iPad ថ្មីទាំង 7 ដែលក្រុមហ៊ុន Apple បានធ្វើការចុះឈ្មោះនៅក្នុង Eurasian Economic Commission កាលពីសប្តាហ៍មុនអាចនឹងរួមបញ្ចូលទាំងម៉ូដែលទាំង 4 ដែលលោក Troughton-Smith បានរៀបរាប់នៅលើ Twitter ផងដែរ។ គ្រប់លេខម៉ូដែលទាំង 7 គឺថ្មីទាំងអស់ ដូច្នេះវាពិតជាអាច ដែលក្រុមហ៊ុន Apple នៅតែមានអ្វីដែលភ្ញាក់ផ្អើលជាច្រើនសម្រាប់អ្នកប្រើប្រាស់ លើសពីផលិតផល Tablet ថ្មីទាំង 4។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

4K Projector របស់ LG ទំហំតូច តែផ្តល់នូវទំហំអេក្រង់ដ៏ធំ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

ក្រុមហ៊ុន LG បានដាក់បង្ហាញផលិតផល Projector ស៊េរីឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ CES ហើយក្នុងចំណោមនោះមានម៉ូដែលផលិតផលថ្មីគឺជាឧបករណ៍ Projector ដំបូង ដ...

កាសត្រចៀក SteelSeries Arctis 3 អាចភា្ជប់ Bluetooth និង មានខ្សែ audio

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

SteelSeries បាន Update កាសត្រចៀករបស់ខ្លួនទៅជា Arctic 3 មានខ្សែ នឹងអាចភ្ជាប់ Bluetooth បាន ដើម្បីដាក់រួមបញ្ចូលគ្នាក្នុងការបង្កើនគុណភាព audio ថ្មី នឹ...

Sphericam 2 កាមេរ៉ាវីដេអូ ហាយធេក ចាប់រូបភាពបានគ្រប់ជ្រុង

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

ស្វ៊ើរីឃែម 2 (Sphericam 2) កាមេរ៉ាថតវីដេអូថ្មីក្រោយគេបំផុត សម្រាប់កញ្ចក់ VR ដែលមកព្រម​ជាមួយសមត្ថភាព​ក្នុងការថតវីដេអូលំដាប់ 4K បានគ្រប់ទាំង 360អង្សា...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

ដោយ: ទំនើប 1 PM, Friday, 25 May, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្...

Tomnerb.Com - YouTube Channel