ចូលចិត្តទំនើប

មុខងារថ្មីៗនឹងមាននៅលើ Mac ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 23 Apr, 2019

ស្របពេលដែលយើងកាន់តែខិតជិតទៅកាន់ព្រឹត្តិការណ៍ Worldwide Developer Conference របស់ក្រុមហ៊ុន Apple ក្នុងខែមិថុនា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដែលក្រុមហ៊ុននឹងបង្ហាញអំពី Version ធំៗថ្មីនៃប្រព័ន្ធប្រតិបត្តិការ iOS, macOS និងការ update លើ Software ដទៃទៀត នៅពេលនេះយើងបានទទួលព័ត៌មានថ្មីមួយអំពីការប្រកាសថ្មីៗទាំងនោះចេញពីគេហទំព័រ 9to5Mac។
នៅថ្ងៃនេះ អ្នកសារព័ត៌មានមួយរូបរបស់ 9to5Mac បានធ្វើសេចក្តីរាយការណ៍ថាក្រុមហ៊ុន Apple គ្រោងនឹងនាំយកមុខងារ Siri Shortcuts មកកាន់ផលិតផល Mac ជាមួយប្រព័ន្ធប្រតិបត្តិការ macOS 10.15។

មុខងារ Shortcuts នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតនូវការបញ្ជារដោយសម្លេង Siri ពិសេសផ្ទាល់ខ្លួន ដែលអាចដំណើរការសកម្មភាពនានានៅក្នុង App ជាក់លាក់ណាមួយ។ សកម្មភាពទាំងនោះអាចភ្ជាប់ឱ្យដំណើរការជាមួយគ្នា មានន័យថា Shortcut នីមួយៗអាចរួមបញ្ចូលក្នុង App ចម្រុះច្រើន។ នេះជាចំណុចពិសេសដែលភ្លាមៗនេះអាចធ្វើឱ្យមុខងារនេះក្លាយជាឧបករណ៍ដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់។
នាពេលនេះ ក្រុមហ៊ុន Apple ទំនងជានឹងនាំយកសមត្ថភាពស្រដៀងគ្នាទាំងនោះទៅកាន់ផលិតផល Mac។ គេហទំព័រ 9to5Mac បានធ្វើការកត់សម្គាល់ថា មុខងារ Shortcuts អាចនឹងដំណើរការតែនៅលើកម្មវិធី Marzipan ប៉ុណ្ណោះ ដែលជា App ទាំងឡាយណាដែលក្រុមហ៊ុន Apple បានឆ្លងកាត់ចេញពី iOS ទៅ Mac ដូចជាកម្មវិធី Home, Apple News និង Voice Memos។

ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏មានលេចចេញព័ត៌មានចចាមអារាមថានឹងមានគម្រោងផែនការច្រើនបន្ថែមទៀត ហើយគេរំពឹងទុកថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន developer ទាំងអស់នឹងមានលទ្ធភាពក្នុងការចាប់ផ្តើមនាំយកកម្មវិធី iPhone និង iPad របស់ខ្លួនទៅកាន់កុំព្យូទ័រម៉ូដែល Mac ហើយ។ ដោយសារក្រុមហ៊ុនទាំងនោះភាគច្រើនបានផ្តល់នូវការគាំទ្រជាមួយមុខងារ Siri Shortcuts នៅលើប្រព័ន្ធប្រតិបត្តិការ iOS វាមានហេតុផលសក្តិសមក្នុងការចម្លងមុខងារនេះទៅលើផលិតផល laptop និង Desktop របស់ Apple។

គេហទំព័រ 9to5Mac បានលើកឡើងថា មុខងារ Screen Time ដែលជាមុខងារ iOS ដែលបង្ហាញនូវចំនួនពេលវេលាដែលអ្នកចំណាយក្នុងការប្រើប្រាស់ឧបករណ៍របស់អ្នក និង App នីមួយៗជារៀងរាល់ថ្ងៃ ក៏ត្រូវបានកំណត់ថានឹងបង្ហាញវត្តមានជាលើកដំបូងនៅលើប្រព័ន្ធ masOS 10.15 ផងដែរ។ អ្នកអាចកំណត់ដែនកំណត់នៃការប្រើប្រាស់ App ជាមួយ Screen Time ហើយបើសិនជាអ្នកប្រើប្រាស់ហួសដែនកំណត់ពេលវេលា អ្នកនឹងត្រូវវាយលេខសម្ងាត់ ដើម្បីបន្តប្រើប្រាស់ App ណាមួយនោះ។

សេចក្តីរាយការណ៍ពេញលេញ ក៏មានការបង្ហាញដទៃជាច្រើនទៀត ដែលកំពុងត្រូវបានរាយការណ៍ជាបន្តបន្ទាប់ រួមមានការរចនាឡើងវិញនូវផ្នែកសម្រាប់ការគ្រប់គ្រង Apple ID របស់អ្នក ហើយមុខងារ Visual Effects របស់ iMessage ក៏នឹងបង្ហាញវត្តមាននៅលើ Mac ផងដែរ។ ទាំងនេះស្តាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែជាក់ស្តែងវាពិតជាមានលក្ខណៈស្មុគស្មាញ បើសិនជាអ្នកសម្លឹងចេញពីជ្រុងបច្ចេកវិទ្យាវិញ។
កាលពីដើមសប្តាហ៍នេះ គេហទំព័រ 9to5Mac ក៏បានរាយការណ៍ថា ប្រព័ន្ធ macOS 10.15 នឹងអនុញ្ញាតឱ្យ iPad បម្រើការជាអេក្រង់ខាងក្រៅសម្រាប់ Mac។ មុននេះ គេហទំព័រនេះក៏បានបង្ហាញថាប្រព័ន្ធ iOS 13 នឹងរួមបញ្ចូលនូវមុខងារ Dark Mode និងការបង្កើនផលិតភាពសំខាន់ៗសម្រាប់ផលិតផល iPad ផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ទូរសព្ទតម្លៃសមរម្យ Nokia 2

ដោយ: ដួងច័ន្ទ 8 AM, Thursday, 26 Jul, 2018

ទូរសព្ទ Nokia 2 គឺជាទូរសព្ទ Smartphone តម្លៃសមរម្យដែលអ្នកអាចទុកចិត្តថាទុកថ្មបន្ថែមខាងក្រៅនៅផ្ទះបាន ដោយថាតែ វាមានប្រព័ន្ធថាមពលខាងក្នុងដ៏ធំសម្បើម ខណៈ...

FiLIP Smart Watch បង្កើនសុវត្ថិភាព សម្រាប់កុមារ

ដោយ: ដាលីស 9 PM, Wednesday, 20 May, 2015

ក្នុងយុគសម័យ ដែលតិចណូឡូជីឈានទៅមុខ ខ្លាំងបែបទប់លែងឈ្នះនេះ បើយើងនិយាយពីនាឡិកាវិញ មនុស្សភាគច្រើនច្បាស់ជានឹកដល់ Smart Watch យ៉ាងពិតប្រាកដ។ កាលពីមុននេះយ...

ទូរទស្សន៍ Sony ថ្មី ជាមួយមុខងារ Apple AirPlay

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

មុខងារ AirPlay បង្ហាញវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រឹត្តិការណ៍ CES 2019 យ៉ាងហោចណាស់ក៏វាមានវត្តមាននៅលើទូរទស្សន៍ដែរ។ នៅក្នុងនោះ ផលិតផលទូរទស្សន៍ម៉ូដែ...

LG បង្ហាញទូរទស្សន៍ 8K OLED ទំហំ 88 inch ដំបូងបង្អស់

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ស្របពេលដែលកម្មវិធីចាក់ផ្សាយ ដំណើរការជាមួយវីដេអូប្រភេទ 4K និង HDR ក្រុមអ្នកផលិតអេក្រង់ទូរទស្សន៍ ដ៏មានមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុន LG ក៏បាននឹងកំពុងមមាញ...

Tomnerb.Com - YouTube Channel