ចូលចិត្តទំនើប

Apple បញ្ចេញប្រព័ន្ធ iOS 12.1.2 ជាលើកទី 2 ប៉ុន្តែទំនងជាគ្មាននរណាម្នាក់ ដឹងពីរឿងនេះទេ!!!

ដោយ: ភារុន 8 AM, Thursday, 18 Apr, 2019

ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធ iOS 12.1.2 ជាលើកទី 2 របស់ខ្លួន ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា មកពីមូលហេតុអ្វីឡើយ ។ ម្យ៉ាងទៀត Version 12.1.2 គឺត្រូវបានចេញផ្សាយឱ្យដំណើរការ ដែលមានលេខសម្គាល់ 16C104 សម្រាប់ធ្វើការ Update ។ បើប្រៀបធៀបទៅនឹងលេខសម្គាល់ចាស់ 16C101 ដែលបានប្រកាសឱ្យដំណើរការ។ ករណីនេះគឺជាអ្វីដែលមិនទាន់មានភាពច្បាស់លាស់ ថាតើហេតុអ្វីបានជាក្រុមហ៊ុន Apple បានបញ្ចេញសេចក្តីប្រកាសនេះ ប៉ុន្តែទំនងជាក្រុមហ៊ុនកំពុងធ្វើការជួសជុលនូវកំហុសឆ្គងបន្តិចបន្តួច ឬក៏មានការផ្លាស់ប្តូរផ្សេងៗនៅលើ Under-the-Hood ដែលមានន័យថា អ្នកប្រើប្រាស់មិនអាចដំណើរការ Update iOS 12.1.2 ដែលបានប្រកាសចេញជាលើកដំបូងនោះទេ។

យើងដឹងថា iOS 12.1.2 ត្រូវបានក្រុមហ៊ុនប្រញាប់ប្រញាល់បញ្ចេញភ្លាមៗ ដើម្បីដោះស្រាយបញ្ហា eSIM មួយចំនួន។ ដូចគ្នាផងដែរ ក៏មានទាក់ទងទៅនឹងបញ្ហា អំពីការរំលោភបំពានជាមួយនឹងច្បាប់ ប៉ាតង់ ចំនួនពីរ ដែលមាននៅក្នុងក្រុមហ៊ុន Qualcomm របស់ប្រទេសចិន។ បន្ទាប់ពីតុលាការប្រទេសចិន បានផ្តល់ឱ្យក្រុមហ៊ុន Qualcomm នូវការបញ្ជាទិញជាបឋមលើម៉ូដែលទូរស័ព្ទ iPhone មួយចំនួន របស់ក្រុមហ៊ុន Apple។ ម្យ៉ាងទៀត ក្រុមហ៊ុន Apple ក៏បាននិយាយថាការចេញផ្សាយនូវការ Update Software នេះ ដើម្បីងាកចេញឆ្ងាយពីបញ្ហារំលោភបំពានច្បាប់ ប៉ាតង់នេះផងដែរ។ ដូច្នេះ ក្រុមហ៊ុន Apple ក៏បានបញ្ចេញនូវប្រព័ន្ធ iOS 12.1.2 លើកទីមួយ ដើម្បី Update Software នៅលើទូរស័ព្ទ iPhone ដែលបានលក់ផ្តាច់មុខ ជាមួយនឹងការផ្លាស់ប្តូរ Slight Animation និង Minor Tweaks ផ្សេងៗ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការផ្លាស់ប្តូរទាំងអស់ ត្រូវបានអនុវត្តន៍ត្រឹមតែជាមួយនឹងប្រព័ន្ធ iOS 12.1.2 នៅក្នុងប្រទេសចិនប៉ុណ្ណោះ។

លើសពីនេះ ការកត់សម្គាល់ទៅលើការ Update Software នេះ គឺត្រូវបញ្ចេញឱ្យប្រើប្រាស់បន្ទាប់ពី គ្រាន់តែធ្វើតេស្តសាកល្បង Beta Version ម្តងប៉ុណ្ណោះ ហើយនេះជាកត្តា ដែលអាចពន្យល់ថាក្រុមហ៊ុន Apple បានជ្រើសរើសយកដំណោះស្រាយកំហុសឆ្គងនេះ ដើម្បីជៀសវាងពីបញ្ហា ដែលកើតមានទាំងអស់នៅក្នុងរចនាសម្ព័ន្ធថ្មី ជាជាងគ្រាន់តែរង់ចាំសម្រាប់ការបញ្ចេញនូវការប្រើប្រាស់ឱ្យបានពេញលេញនៃ Version iOS 12.1.2 ។ ជាការពិត នេះគ្រាន់តែជាការសន្និដ្ឋាន ចាប់តាំងពីកំណត់ចំណាំនៃការបញ្ចេញប្រព័ន្ធ iOS 12.1.2 ថ្មី នៅមិនទាន់មានភាពច្បាស់លាស់បន្ថែមនៅឡើយ។

ក្រៅពីដំណើរការ Update ប្រព័ន្ធ iOS 12.1.2 ថ្មី ក្រុមហ៊ុន Apple ក៏បានដាក់បញ្ចូល Beta Version លើកដំបូងជា បណ្តោះអាសន្ន សម្រាប់ប្រព័ន្ធ iOS 12.1.3 ដើម្បីបន្ថែមឱ្យកាន់តែច្បាស់ទៅលើការភាន់ច្រឡំអំពី Beta របស់ប្រព័ន្ធ iOS 12.1.3 ដោយឱ្យឈ្មោះថា Beta 2 ចាប់តាំងពីការបង្កើតនៅលើមាតិកាដូចគ្នាទៅនឹង Beta 1 នៃប្រព័ន្ធ iOS 12.1.2។ ម្យ៉ាងទៀត ដោយសារតែ Beta ទាំងពីររបស់ប្រព័ន្ធ iOS 12.1.2 នឹងត្រូវបានធ្វើកំណែជាលើកចុងក្រោយបំផុត ដែលត្រឹមតែមាននៅក្នុងទូរស័ព្ទ iPhone លក់ផ្តាច់មុខប៉ុណ្ណោះ នឹងអាចទទួលបានការជួសជុលកំហុសឆ្គងនៅក្នុង Beta Version ថ្មីនេះ ។ ហើយចំណែក Software នៅក្នុងប្រព័ន្ធ iOS 12.1.3 នេះ ទំនងជាត្រូវបានណែនាំនៅក្នុងឧបករណ៍អេឡិចត្រូនិចដូចជា iPad និង iPod Touch … ជាដើម។

ប្រភព: idropnews ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឧបករណ៍បន្ថែម ដ៏ចម្លែករបស់ iPhone

ដោយ: ចរិយា 10 PM, Wednesday, 07 Dec, 2016

iPhone ជាទូរសព្ទដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជា។ ទូរសព្ទនេះចេញស៊េរីអី ក៏មកដល់កម្ពុជាដែរ។ ប៉ុន្តែ ឧបករណ៍បន្ថែម សម្រាប់ប្រើជាមួយ iPhone គ្មានអ្វីក្រៅ...

អេក្រង់យក្សរបស់ Dell សក្តិសមនឹងការងារចម្រុះ

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018

ក្រុមហ៊ុន Dell អាចនឹងធ្វើឱ្យអ្នករីករាយ បើសិនជាអ្នកកំពុងអនុវត្តការងារចម្រុះមុខ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Dell បានដាក់បង្ហាញអេក្រង់ UltraSharp 49 C...

ជម្រើសកម្មវិធីថតរូប សម្រាប់ Android

ដោយ: ដួងច័ន្ទ 9 PM, Thursday, 22 Feb, 2018

មុខងារកាមេរ៉ានៅលើទូរសព្ទ Smartphone កាន់តែពង្រីកវិសាលភាពធំជាងមុន ដែលក្រុមហ៊ុនផលិតទូរសព្ទភាគច្រើន បាននឹងកំពុងខិតខំធ្វើឱ្យមុខងារកាមេរ៉ារបស់ខ្លួន កាន់...

ទូរសព្ទ iPhone X ចម្លង មាន Fingerprint Sensor លើអេក្រង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018

ម៉ូដែលទូរសព្ទថ្មីរបស់ចិនមួយគ្រឿង ចម្លងម៉ូដតាមទូរសព្ទ iPhone X និងដំណើរការដោយប្រព័ន្ធ Android ជាផលិតផលរបស់ក្រុមហ៊ុន Doogee។ ទូរសព្ទនេះមានឈ្មោះថា Doo...

Tomnerb.Com - YouTube Channel