ចូលចិត្តទំនើប

Apple តំឡើងដែនកំណត់ Cellular Download លើ iOS

ដោយ: ដួងច័ន្ទ 8 AM, Saturday, 08 Jun, 2019

តើអ្នកជឿឬទេ ក្រុមហ៊ុន Apple បានរក្សាដែនកំណត់នៃការទាញយកតាមប្រព័ន្ធ Cellular របស់ iOS ឱ្យនៅត្រឹមតែ 150MB ក្នុង App មួយប៉ុណ្ណោះ ចាប់តាំងពីខែកញ្ញា ឆ្នាំ 2017 មកម្ល៉េះ។ នេះគឺគឺបញ្ហាមួយ នៅពេលដែល App ជាច្រើនអាចនឹងមានទំហំធំជាងនេះ។

យ៉ាងណាក្តី ក្រុមហ៊ុននេះកំពុងធ្វើការផ្លាស់ប្តូរ ហើយបានបង្កើនទំហំនៃការទាញយករហូតដល់ 200MB យ៉ាងស្ងប់ស្ងាត់ ហើយនេះគឺជាដំណោះស្រាយល្អមួយ។ ការវិវត្តថ្មីនេះអនុញ្ញាតឱ្យអ្នកទាញយក App មានទំហំកាន់តែធំ ដោយសារតែ Compression និង Omission នៃ Assets ដែលទូរសព្ទដៃរបស់អ្នកមិនត្រូវការ។
នេះជាការបន្ថែមថ្មី ដែលទទួលបានការស្វាគមន៍ ហើយវាអាចផ្តល់នូវផលប្រយោជន៍ខ្ពស់ បើសិនជាអ្នកពិតជាមានតម្រូវការទាញយក App មួយយ៉ាងចាំបាច់ នៅពេលដែលអ្នកស្ថិតនៅកន្លែងដែលមិនមានប្រព័ន្ធ Wi-Fi។

ប៉ុន្តែ វានៅតែជាកម្រិតតិចតួច សម្រាប់ករណីមួយចំនួនទៀត។ វាមិនពិបាកពេកទេក្នុងការស្វែងរក App សម្រាប់ផលិតភាព និងបណ្តាញទំនាក់ទំនងសង្គម ដែលស្ថិតនៅចំណុចកំពូល សូម្បីតែនៅក្នុងដែនកំណត់ក្រៅផ្លូវការ (Facebook មានទំហំ 260MB) ហើយជាទូទៅអ្នកអាចបំភ្លេចចោលហ្គេមជាច្រើន នៅពេលដែលពួកវាអាចកាន់កាប់ទំហំ Gigabytes។


ហើយនៅតែដូចពីមុនដដែល មិនមានវិធីផ្សេង ដើម្បីបដិសេធគម្រោងនេះទេ។ អ្នកនឹងត្រូវរងចាំប្រព័ន្ធ Wi-Fi ដើម្បីទាញយក App ធំៗ ទោះបីជាអ្នកកំពុងប្រើប្រាស់គម្រោងទិន្នន័យគ្មានដែនកំណត់ក្តី៕

អត្ថបទអ្នកចង់អាន

LG Electronics និង ក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពី បច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី

ដោយ: ទំនើប 10 AM, Sunday, 10 Dec, 2017

ថ្មីៗនេះ ក្រុមហ៊ុន LG បានច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញនូវតម្រូវការ របស...

Oppo Find X ផលិតជាប្រភេទ Lamborghini

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Oppo បានបង្អួតទូរសព្ទម៉ូដែលថ្មីបង្អស់គឺ Oppo Find X ដែលជាទូរសព្ទ Smartphone ជំនាន់ថ្មី ជាមួយនឹង ប្រព័ន្ធកាមេរ៉ាលេចត្រឡែត...

ក្នុងនាមជាអ្នកដឹកនាំ តើអ្នកបានដឹងអ្វីខ្លះពីបច្ចេកវិទ្យា?

ដោយ: ដួងច័ន្ទ 8 PM, Sunday, 17 Dec, 2017

អ្នកដឹកនាំភាគច្រើនគិតថាបច្ចេកវិទ្យា គឺជាឧបករណ៍សម្រាប់ជួយដល់បុគ្គលិក ធ្វើការងារបានកាន់តែ ប្រសើរ ដូច្នេះពួកគេធ្វើការវិនិយោគ លើផលិតផល Hardware/Softwar...

ពន្យារពេលចេញលក់ Galaxy Fold ជាផ្លូវការ

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ព័ត៌មានចចាមអារ៉ាមថាក្រុមហ៊ុន Samsung នឹងពន្យារពេលចេញលក់ទូរសព្ទ Galaxy Fold ត្រូវបានបញ្ជាក់យ៉ាងទាន់ចិត្តថាត្រឹមត្រូវ។ ក្រុមហ៊ុន Samsung បានបញ្ចេញសេច...

Tomnerb.Com - YouTube Channel