ចូលចិត្តទំនើប

Apple ត្រៀមបញ្ចេញទូរសព្ទថ្មី 3 ម៉ូដែល និង កាមេរ៉ាក្រោយ ៣​ គ្រាប់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 15 Jan, 2019

យោងតាមសារព័ត៌មាន Wall Street Journal ក្រុមហ៊ុន Apple នឹងណែនាំទូរសព្ទ iPhone ម៉ូដែលថ្មីដែលមានកាមេរ៉ា 3 គ្រឿង និងម៉ូដែលផ្សេងទៀត ដែលមានតម្លៃទាប ជាមួយនឹងអេក្រង់ LCD នៅក្នុងឆ្នាំថ្មីនេះ។

ទោះបីជាក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាធ្លាក់ចុះចំនួននៃការលក់ទូរសព្ទ iPhone XR អេក្រង់ LCD នាពេលបច្ចុប្បន្នក្តី ក៏ព័ត៌មានថ្មីនេះមានន័យសម្តៅថា ក្រុមហ៊ុននៅតែចង់ផលិតស្រឡាយទូរសព្ទ ចាប់ពីកម្រិតមធ្យម ទៅកម្រិតខ្ពស់ដដែល។
ដូចជាក្រុមហ៊ុនផលិតទូរសព្ទដទៃភាគច្រើនទៀតដែរ ក្រុមហ៊ុន Apple បាននឹងកំពុងជួបប្រទះបទពិសោធន៍ធ្លាក់ចុះ នៅក្នុងទីផ្សារ Smartphone ខណៈដែលអ្នកប្រើប្រាស់ធ្វើការ Upgrade កាន់តែតិចទៅៗ។

បច្ចុប្បន្ននេះ Apple មានម៉ូដែលទូរសព្ទ Smartphone មានកាមេរ៉ាភ្លោះជាច្រើនជម្រើស ប៉ុន្តែក្រុមហ៊ុនដទៃទៀត រួមមាន Huawei និង LG បានបញ្ចេញលក់ម៉ូដែលទូរសព្ទដៃ ដែលមានកាមេរ៉ាយ៉ាងហោចណាស់ 3 គ្រឿង។ សូម្បីក្រុមហ៊ុន Samsung ក៏បានបញ្ចេញម៉ូដែលកម្រិតមធ្យម គឺ Galaxy A7 ជាមួយបណ្តុំកាមេរ៉ា 3 គ្រឿងនៅខាងក្រោយផងដែរ។

ការបន្ថែមម៉ូដែលទូរសព្ទដៃដែលមានកាមេរ៉ា 3 គ្រឿងអាចនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Apple ផ្តល់ឱ្យអតិថិជននូវមុខងារថតរូបកាន់តែងាយស្រួល ដូចជា Telephoto Closeups និងការពង្រឹងគុណភាពមុខងារ Bokeh Blurred Background។ ទូរសព្ទ iPhone មានកាមេរ៉ា 3 គ្រឿង ក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមលេចឡើងពីពេលមុនដែរ ហើយពេលនេះព័ត៌មាននេះបានលេចឡើងសារជាថ្មី។
យោងតាមសារព័ត៌មាន Wall Street Journal បញ្ជាក់ថា ក្រុមហ៊ុន Apple មិនប្រញាប់ប្រញាល ក្នុងការផលិតទូរសព្ទម៉ូដែល XR មានតម្លៃទាបនោះទេ ប៉ុន្តែម៉ូដែលបន្ទាប់នេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍អស់រយៈពេលជាច្រើនខែមកហើយ ហើយវាអាចនឹងជាកត្តាដ៏លំបាកមួយ និងការចំណាយដ៏ធំមួយ សម្រាប់ការផ្លាស់ប្តូរ Gear ផងដែរ។

នៅឆ្នាំ 2020 ក្រុមហ៊ុនមានគម្រោងផលិតគ្រប់ម៉ូដែលទូរសព្ទ iPhone ទាំងអស់ជាមួយអេក្រង់ OLED ដែលផ្តល់នូវ Contrast ដ៏ខ្លាំង និងពណ៌អេក្រង់កាន់តែស្រស់ស្អាត។

ម៉ូដែលទូរសព្ទ iPhone ទំនងដូចជាកាន់តែមានកម្រិតប្រកួតប្រជែងតិចទៅៗ ជារៀងរាល់ឆ្នាំ ប្រឈមជាមួយម៉ូដែលទូរសព្ទចេញពីក្រុមហ៊ុន Huawei និងក្រុមហ៊ុនដទៃទៀត ដែលក្នុងខណៈពេលនេះ យ៉ាងហោចណាស់ក៏មានបច្ចេកវិទ្យាឈានមុខជាងដែរ។ នៅក្នុងន័យនេះ វាជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ សម្រាប់ការតាមដានអំពីដំណើរការរបស់ក្រុមហ៊ុន Apple នៅឆ្នាំបន្តបន្ទាប់ ក្នុងការព្យាយាមចាប់យកគុណសម្បត្តិត្រឡប់មកវិញ។

នៅក្នុងខណៈពេលនេះ វាទំនងជាម៉ូដែល XR នឹងត្រូវរក្សានៅដដែល រហូតដល់យ៉ាងហោចណាស់ក៏នៅក្នុងឆ្នាំ 2020 ដែរ ទើបយើងអាចបានឃើញផលិតផលជំនាន់ថ្មី។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Action Camera កំពូលៗប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Monday, 23 Oct, 2017

Action Camera មិនដូចជា កាមេរ៉ាដទៃទេ។ វាផលិតឡើង សម្រាប់ភ្ជាប់ជាមួយមួកសុវត្ថិភាព ក្តាររំអិល រថយន្ត និងឧបករណ៍ដទៃទៀត ហើយកាមេរ៉ាប្រភេទនេះ មានទំហំតូច រឹង...

សន្លឹកថាមពលសូឡា ដ៏ស្តើង និងស្រាលបំផុត លើពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នេះជាឧបករណ៍សាក ថាមពលសូឡាដំបូងគេបំផុត នៅលើពិភពលោក ដែលអាចទុកនៅក្នុងកូនសៀវភៅដ៏តូចស្តើងបាន។ វាជាក្រដាសស្តើង និងមានទម្ងន់ស្រាល។ ឧបករណ៍នេះជាផលិតផលរបស់ក្រ...

HP Tango ម៉ាស៊ីន Printer ដ៏ទាន់សម័យ និង ឆ្លាតវៃ

ដោយ: ភារុន 9 AM, Friday, 28 Sep, 2018

គ្រប់ឧបករណ៍អេឡិចត្រូនិចនាពេលសព្វថ្ងៃនេះត្រូវបានបង្កើតឡើងឱ្យមានភាពឆ្លាតវៃ ប៉ុន្តែឧបករណ៍មួយដែលប្រើប្រាស់នៅក្នុង ការិយាល័យក្រុមហ៊ុន ដែលមិនត្រូវបានគេធ្...

ទូរទស្សន៍ LG’S HDR UHD TV ជំរុញទៅដោយបច្ចេកវិជ្ជា NETFLIX សម្រាប់បង្កើនបទពិសោធន៍ទិដ្ឋភាពល្អ គ្មានគូរប្រៀប

ដោយ: ទំនើប 7 PM, Friday, 28 Apr, 2017

ទូរទស្សន៍ LG’S HDR UHD TV បំពាក់បច្ចេកវិទ្យា NETFLIX បង្កើនបទពិសោធរូបភាពល្អគ្មានគូប្រៀប ទូរទស្សន៍សេរ៊ីថ្មីបំផុតរបស់ LG ត្រូវបានរចនានិងឆ្នៃប្រឌិតឡើង...

Tomnerb.Com - YouTube Channel